ល្បីម្ដងទៀតហើយ សៀមរាបអត់ជាប់ទេឆ្នាំទៅ តែឆ្នាំនេះបានលេខ៤ក្នុងចំណោមទីក្រុងល្អបំផុតលើលោក
ខេត្តសៀមរាប ប្រទេសកម្ពុជាបានជាប់លេខ៤ ក្នុងពានរង្វាន់ទីក្រុងល្អបំផុតក្នុងលោក World Best Awards របស់ទស្សនាវដ្ដីធ្វើដំណើរ និងកម្សាន្ត (Travel +Leisure)។ នេះបើយោងតាមគេហទំព័ររបស់ទស្សនាវដ្ដី Travel +Leisure ផ្ទាល់។
ព័ត៌មាននៃការជាប់ពានរង្វាន់ពិភពលោកនេះ ក៏ត្រូវបានទូរទស្សន៍ពិភពលោក CNN ចុះផ្សាយផងដែរ ដោយរៀបរាប់ថា បញ្ហានយោបាយនៅស្រុកថៃ ធ្វើឲ្យទីក្រុងបាងកករបស់ខ្លួន ដែលធ្លាប់ជាប់លេខ១ បានធ្លាក់ចេញពីក្នុងចំណោមទីក្រុងល្អបំផុតទាំង១០ ហើយជំនួសមកវិញដោយទីក្រុងតូក្យូ របស់ប្រទេសជប៉ុន។
ខាងក្រោមនេះ ជាលំដាប់លេខរៀងទីក្រុងដែលជាប់ពានរង្វាន់ល្អបំផុតក្នុងពិភពលោក៖
១) ទីក្រុងក្យូតូ ប្រទេសជប៉ុន (ឆ្នាំ២០១៣ជាប់លេខ៥)
២) ទីក្រុង Charleston រដ្ឋ South Carolina សហរដ្ឋអាមេរិក (ឆ្នាំ២០១៣ជាប់លេខ៧)
៣) Florence ប្រទេសអ៊ីតាលី (ឆ្នាំ២០១៣ជាប់លេខ៣)
៤) ទីក្រុងសៀមរាប ប្រទេសកម្ពុជា (ឆ្នាំ២០១៣ពុំជាប់ទេ)
៥) ទីក្រុង Rome ប្រទេសអ៊ីតាលី (ឆ្នាំ២០១៣ជាប់លេខ៦)
៦) ទីក្រុង Istanbul ប្រទេសតួកគី (ឆ្នាំ២០១៣ជាប់លេខ២)
៧)ទីក្រុង Seville ប្រទេសអេស្ប៉ាញ (ឆ្នាំ២០១៣ពុំជាប់លេខទេ)
៨) ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ (ឆ្នាំ២០១៣ជាប់លេខ៨)
៩) ទីក្រុង Mexico ប្រទេស Mexico (ឆ្នាំ២០១៣ពុំជាប់លេខទេ)
១០) ទីក្រុង New Orleans ប្រទេសសហរដ្ឋអាមេរិក (ឆ្នាំ២០១៣ពុំជាប់លេខទេ)
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!