ឌីជេឡាយអិន ឈឺចិត្តមិនរលត់រឿងបែកបាក់ជីវិតប្ដី-ប្រពន្ធ
រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះ ភ្លើងកំហឹងនៅក្នុងចិត្តរបស់ឌីជេឡាយអិន នៅមិនទាន់រលត់នៅឡើយទេ ។ លោកនៅតែបន្តដាក់បណ្តាសាអ្នកដែលរួមចំណែកក្នុងការបំបែកបំបាក់ជីវិតប្តី-ប្រពន្ធរបស់លោក ។
ជិត៣ឆ្នាំមកហើយដែលឌីជេឡាយអិន បែកបាក់ភរិយា និងកូនបីនាក់ ក្រោមមូលហេតុមានអ្នកទីបីចូលជ្រៀតជ្រែក ។ រឿងនោះធ្វើឲ្យឆាកជីវិតរបស់លោកធ្លាក់ស្ទើរដល់ចំណុចសូន្យ ។
ជាមួយនឹងការឈឺចាប់នោះ កន្លងមកលោកឡាយអិន ធ្លាប់លាតត្រដាងពីបញ្ហាផ្ទៃក្នុងគ្រួសាររបស់លោកដែលឈានដល់ផ្លូវបំបែក ក្នុងនោះលោកបានតិះដៀល និងដាក់បណ្តាសាដល់អ្នកដែលបំបែកបំបាក់ក្រុមគ្រួសាររបស់លោក ។
ថ្មីៗនេះជាមួយនឹងការបង្ហាញរូបថតកូនប្រុសទាំងបីតាមហ្វេសប៊ុក ឌីជេឡាយអិន ក៏បានភ្ជាប់ជាមួយសារស្តែងពីការឈឺចាប់ និងដាក់បណ្តាសាដល់អ្នកដែលពុះបំបែកក្រុមគ្រួសាររបស់លោក ។
ឌីជេឡាយអិន សរសេរថា «កូនទាំងបីរបស់ខ្ញុំ ធំៗអស់ហើយ កូនទី១ ទី២ និងទី៣ជាកូនពៅគេ ។ កូនទី៣ ប៉ានៅក្បែរមើលថែបានត្រឹមតែមួយខែប៉ុណ្ណោះ ហើយ កូនៗបែកពីប៉ាចាប់ពីថ្ងៃទី២៩ សីហា ២០១៤ វេលាម៉ោង១និង៤៥នាទីរសៀល ។ ពេលនោះគឺម៉ាក់ ពួកគេប្រាប់មកខ្ញុំថា យក កូនៗទៅលេងម៉ាក់យាយនៅឯស្រុក ។
ចាប់តាំងពីពេលនោះរហូតមកដល់ម៉ោងនេះ ពួកយើងមិនបានជួបមុខគ្នាទេ តែពេលខ្ញុំបិទភ្នែកឃើញពួកគេបានជួបគ្នាប្រឡែងលែងសឹងតែរាល់យប់ ! ពេលខ្ញុំមកពីធ្វើការ កូនទាំងបីរត់មកឱប ហើយសួរ ប៉ាៗមានទិញអីឱ្យពួកកូនឬអត់? បើមានឱ្យមក កូនៗចែកគ្នាញាំទៅ ។ ពេលខ្លះដណ្តើមគ្នា ប៉ុន្តែពេលណាអត់មានរបស់ផ្ញើឱ្យពួកគេវិញនោះ កូនៗធ្វើមុខស្អុយ ហើយនិយាយថា ប៉ាៗធ្វើតែអុីចឹង មិនដឹងទេ! ឆាប់ឱ្យលុយមក ខ្ញុំទៅទិញដោយខ្លួនឯង ។
ពួកអ្នកឯង ! អ្នកណាក៏ដោយ ! គឺខ្ញុំមិនខ្វាយខ្វល់ឡើយ ឱ្យតែជាប់ពាក់ព័ន្ធ និងផ្សំគំនិត បំបែកបំបាក់ក្រុមគ្រួសារ ឬពង្រាត់ កូនៗទាំងបីចេញពីទ្រូងខ្ញុំទៅ សូមវត្ថុស័ក្តិសិទ្ធិ ឫទ្ធិបារមីខ្លាំងក្លា គង់នៅ ឬស្ថិតនៅជិតឆ្ងាយ ហើយបារមីពិតជាខ្លាំងមានពិតប្រាកដ សូមធ្វើឱ្យពួកទាំងអស់នោះកើតក្ដីទុក្ខ ក្តៅក្រហល់នៅមិនសុខ ជួបតែបញ្ហារហូតគ្រប់វិនាទី ដល់វិនាស» ។
លោកឡាយអិន ត្រូវភរិយាចាកចោល និងនាំយកកូនប្រុសទាំងបីទៅជាមួយកាលពីអំឡុងឆ្នាំ២០១៤ ដោយលោកចោទថា នាងក្បត់ចាកចេញទៅរស់នៅជាមួយបុរសផ្សេងជាពាណិជ្ជករ ៕





ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!