Justin Bieber ត្រូវអ្នកគាំទ្រ អង្វរឲ្យលុបចោលការប្រគំតន្រ្តី នៅអង់គ្លេសនាពេលខាងមុខ ព្រោះបារម្ភខ្លាចមានការបំផ្ទុះគ្រាប់បែក ដូចករណីតារាប៉ុបស្រី Ariana Grande
បរទេស៖ អ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងទទូចឲ្យតារាចម្រៀងវ័យក្មេង Justin Bieber ដែលជាអាយឌលរបស់ពួកគេ លុបចោលគម្រោងប្រគំតន្រ្តីនៅចក្រភពអង់គ្លេសនាពេលខាងមុខ។ នេះបើយោងតាមប្រភពវេបសាយ សារព័ត៌មាន TheCoverage បានចុះផ្សាយ។
ប្រភពបានឲ្យដឹងថា តារាចម្រៀងសញ្ជាតិកាណាដា វ័យ២៣ឆ្នាំ Justin Bieber នឹងចូលរួមការប្រគំតន្រ្តីមួយនៅ Hyde Park ក្នុងទីក្រុងឡុងដ៍ ទឹកដីចក្រភពអង់គ្លេស នាកំឡុងខែកក្កដាខាងមុខនេះ។
ប៉ុន្តែទោះបីជាយ៉ាងណា ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្មណ៍ អំពីសុវត្ថិភាពរបស់ Justin និងអ្នកគាំទ្រជាច្រើនផ្សេងទៀត ដោយសារខ្លាចមានការបំផ្ទុះគ្រាប់បែក ដូចករណីក្នុងការប្រគំតន្ត្រីរបស់តារាចម្រៀងស្រី Ariana Grande ក្នុងទីក្រុង Manchester ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរងបួសរាប់សិបនាក់ កាលពីពេលកន្លងទៅនេះ។
អ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភដូចៗគ្នា នៅលើបណ្តាញសង្គមអីុនស្តាក្រាមរបស់ Justin Bieber ដែលគ្រប់គ្រងដោយលោក Scooter Braun ថា៖
«សូមមេត្តា លោក Scooter លុបចោលការប្រគំតន្រ្តីរបស់ Justin ចោលទៅ! ពួកយើងពិតជាចង់ឃើញគាត់មានសុវត្ថិភាព....សូមអង្វរ!» ។
យ៉ាងណាមិញ ក៏មានអ្នកគាំទ្រផ្សេងទៀត បានបញ្ចេញមតិចង់ឲ្យ Justin មានវត្តមានក្នុងការប្រគំតន្រ្តីដែរថា៖
«អ្នករាល់គ្នាត្រូវដឹងថា ពិភពលោកទាំងមូលគឺសុទ្ធតែមានកន្លែងគ្រោះថ្នាក់ មិនមែនមានតែប្រទេសអង់គ្លេសមួយនេះទេ។ ព្រោះថា ពួកមនុស្សអាក្រក់ គឺនៅតែអាចដើរបំផ្លាញគេ បានគ្រប់ទីកន្លែងទាំងអស់ហ្នឹង» ។
បើទោះបីជាយ៉ាងណានេះក្តី គេមិនទាន់ដឹងច្បាស់ថា តើព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់ Justin Bieber នាពេលខាងមុខនេះ នៅតែបន្តដំណើរការ ឬយ៉ាងណានៅឡើយទេ ៕





ប្រភព : បរទេស
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!