សុខ ពិសី រឿងស្នេហា ត្រូវការ​មើល​ចិត្ត​គ្នា ​យូរ​ចាំសម្រេចចិត្ត​ រៀប​ការចៀស​វាង​មាន​ វិប្បដិសេរី​ទៅ​ថ្ងៃ​ក្រោយ

 
 

ភ្នំពេញៈ ស្រីស្អាតរូបស្រស់ កញ្ញា សុខ ពិសី និយាយថា រឿងស្នេហាត្រូវការ​មើល​ចិត្ត​គ្នា​យូរ​ថែម​ទៀតដូច​ដែល​បង ឆាយ វីរៈយុទ្ធ ចឹង ​៧​ឆ្នាំ​ទើប​សម្រេចចិត្ត​រៀប​ការ ចៀស​វាង​មាន​វិប្បដិសេរី​ទៅ​ថ្ងៃ​ក្រោយ។

តារា​ចម្រៀង​ស្រី​ឈាន​មុខ​របស់​ផលិតកម្មសាន់​ដេរូបនេះប្រាប់ថា ​“ទៅ​មុខ​តិច​ទៀត​ក៏​មិន​ទាន់​យឺត​ពេល​ដែរ​សម្រាប់​ខ្ញុំ ព្រោះ​អី​ខ្ញុំ​ចង់​យក​ពេល​ហ្នឹង​មក​ពង្រឹង​ការងារ​សិល្បៈ​សិន។ ខ្ញុំ​សុំ​ពេល​វេលា​តិច​សិន​ ហើយ​រឿង​គូស្រករហ្នឹង​មិនមែន​ចេះ​តែ​យកទេ ត្រូវការ​មើល​ចិត្ត​គ្នា​យូរ​ថែម​ទៀតដូច​ដែល​បង ឆាយ វីរៈយុទ្ធ ចឹង ​៧​ឆ្នាំ​ទើប​សម្រេចចិត្ត​រៀប​ការ”។

ស្រីស្អាត សុខ ពិសី បន្ត​ថា សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​តារា​មច្រៀង​រួម​ទ្រនំ​​រៀប​មង្គល​ការ។ យ៉ាង​ណា​កញ្ញា​អះអាង ​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ត្រូវ​ប្រើ​ពេយ​យូរ​បន្តិច​ដើ​ម្បី​មើលល​ចិត្ត ​ធ្វើ​យ៉ាង​ណា​ចៀស​វាង​មាន​វិប្បដិសេរី​ទៅ​ថ្ងៃ​ក្រោយ។កញ្ញា​ចង់​យក​ពេល​វេលា​នេះ​មក​គិត​រឿង​​សិល្បៈ និង​ស្វែង​រក​​ស្ទិល​ថ្មី ប្លែក​សម្រាប់​អ្នក​គាំទ្រ​ ដោយ​ទុក​រឿង​គូស្រករ​ទៅ​ថ្ងៃ​ក្រោយ។ ទាំង​នេះ​មិន​មែន​មាន​ន័យ​ថា​ នាង​មិន​ទាន់​គិត​រឿង​ស្នេហាឡើយ​ ប៉ុន្តែ​នាង​ចង់ឲ្យ​​សិល្បៈ​ដើរ​ខ្លាំង​ទៅ​មុខ​សិន មុន​នឹង​ឈាន​ដល់​រឿង​អាពាហ៍ពិពាហ៍។

ទោះយ៉ាងណា បុរសដែលប៉ងរៀបការ គឺជាបុរស​សាមញ្ញ មាន​ក្រ​មិន​ថ្វី និង​ចេះ​យល់​ចិត្ត​គ្នា អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​អ្វី​ដែល​ សុខ ពិសី ប្រាថ្នា ប្រសិន​បើ​អាពាហ៍​ពិពាហ៍​កើត​ឡើង​នៅ​ពេល​ខាង​មុខ។

សូមជម្រាបថា កញ្ញា សុខ ពិសី ទើប​ត្រឡប់​មក​ពី​សម្ដែង​នៅ​ប្រទេស ជប៉ុន ដោយ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​ទាំង​កញ្ញា​នឹង​ស្មាន​មិន​ដល់។ តារា​ចម្រៀង​រូប​នេះ​កំពុង​​រៀប​ចំ​ចម្រៀង​ថ្មី ស្ទិល​រាំ​ប្លែកៗ​ជា​ច្រើន​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ទស្សនិកជន ដោយ​សុំ​ព្យួរ​រឿង​ស្នេហា​ទុក​មួយ​រយៈ៕

ប្រភព : Lookingtoday


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម