ប្រពន្ធRain នៅតែមមាញឹកខ្លាំង នឹងការងារមិនអាចដកឃ្លាបាន ខណៈពេលកំពុងពរពោះកូន!
កូរ៉េខាងត្បូង៖ ទន្ទឹមនឹងដំណឹងល្អ ដែលកំពូលតារាRain និង កំពូលតារាសម្តែង Kim Tae Hee បានក្លាយជាឪពុកម្តាយគេជាលើកដំបូង ដោយក្នុងនោះ ក៏ត្រូវបានគេដឹងថា អ្នកនាង Kim Tae Hee នៅតែបន្តការងារសិល្បៈដែលកំពុងតែមមាញឹកដដែល។

ជាការពិតណាស់ នាង Kim Tae Hee ត្រូវបានគេដឹងថា បច្ចុប្បន្ននេះ នាងបានរួមសហការជាមួយក្រុមហ៊ុនគ្រឿងសម្អាងមួយ របស់កូរ៉េឈ្មោះថា Celltrion Skincure និងមានរៀបចំកម្មវិធី Fansign ជួបជាមួយអ្នកគាំទ្រ នៅចុងសប្តាហ៍នេះផងដែរ។

គួរបញ្ជាក់ថា កម្មវិធីFansign នេះនឹងប្រព្រឹត្តឡើងនៅឯអគារ Lotte Department Store ទីក្រុងសេអ៊ូល នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភានេះ។ សម្រាប់អ្នកគាំទ្រ ដែលទិញរបស់របរនៅក្នុង អាគារនេះចាប់ពី ១០ម៉ឺនវ៉ុន( ប្រហែល ៨៩ដុល្លារ) ឡើងទៅ នឹងមានឱកាសអាចចូលរួមកម្មវិធីជួបជាមួយ Kim Tae Hee បាន។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលនាងរៀបចំកម្មវិធី Fansign ជួបជាមួយអ្នកគាំទ្របែបនេះ ប៉ុន្តែអាចនិយាយបានថា វាជាលើកដំបូងដែលនាងជួបជាមួយអ្នកគាំទ្រ បន្ទាប់ពីនាងរៀបការជាមួយ Rain ចាប់តាំងពីខែមករាមក។

គួររំឮកដែរថា បច្ចុប្បន្ននេះKim Tae Hee កំពុងតែពរពោះរយៈពេល១៥សប្តាហ៍ហើយ ដោយនាងនិងស្វាមី យកចិត្តទុកដាក់តាមដានសុខភាពរបស់ភរិយាខ្លាំងមែនទែន ពីព្រោះថានេះជាកូនដំបូងរបស់ពួកគេ។
លើសពីនេះ អ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំមើលដែរ ថាជាកូនប្រុសឬក៏ជាកូនស្រី ហើយអ្វីដែលពិសេសទៀតនោះ មិនដឹងថាកូនកើតមកមានមុខមាត់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ប៉ុណ្ណាទេ បើប៉ាមាក់ស្រស់ស្អាតនិងសង្ហាលំដាប់ប្រទេសកូរ៉េទៅហើយនោះ៕

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!