ដឹងអត់...! ព្រឹកនេះលោកតាវ៉ិចទ័របានប្រគល់ប្រាក់5ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នេះលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ដែលជាប្រធានផលិតកម្មវិធី ប្រចាំនៅទូរទស្សន៍ CTN បានប្រគល់ថវិកាជាង៥ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។ លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានប្រគល់ប្រាក់ចំនួន ៥ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ឋបុប្ជា ជាការជួយដល់សង្គមលោកតាវ៉ិចទ័រ បានខិតខំរៃអង្គាសជាមួយសិល្បៈករ រហូតបានសម្រេចគោលដៅជួយដល់សង្គម ដែលនេះជាសកម្មភាពមនុស្សធម៌ ថ្មីមួយទៀតរបស់ក្រុមកំប្លែងស៊ីធីអិន ។
នេះជាថវិកាដែលក្រុមការងាររបស់លោក ប្រមូលបានពីការរៃអង្គាសតាមបណ្ដាខេត្ត និងតាមរយៈការចូលរួម ពីសប្បុរសជនកន្លងមក ។ នៅក្នុងវេទិកានោះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ តារាកំប្លែងល្បីៗដែលសុទ្ធតែ បានរួមចំណែកដើររៃអង្គាសថវិកាក្នុងយុទ្ធនាការនោះ ។ លោកតាវ៉ិចទ័រនិយាយថា នេះមិនមែនជាលើកទី១នោះទេសម្រាប់ក្រុមលោក ដែលបានប្រមូលលុយ ពីបណ្ដាសប្បុរសជនដើម្បីគន្ធបុប្ផា ដោយលើកទី១ធ្លាប់ប្រគល់ទឹកប្រាក់ ប្រមាណជា២០ម៉ឺនដុល្លារម្ដងរួចហើយ ។
លោកបានពន្យល់ ពីមូលហេតុធ្លាក់ចុះទឹកប្រាក់ សម្រាប់ការប្រគល់លើកនេះថា គឺដោយសារតែលោកបាន បង្វែរឲ្យម្ចាស់ជំនួយដែលធ្លាប់ជួយមុនៗ យកថវិកាមកជូនមន្ទីរពេទ្យដោយផ្ទាល់វិញ ។ លោកក៏បានអំពាវនាវ ឲ្យបន្តសកម្មភាពមួយនេះឲ្យកាន់តែខ្លាំងដើម្បីជាប្រយោជន៍ ដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ជាពិសេសតារាដែលមិនទាន់បានរួមចំណែកណាមួយនៅឡើយ ៕





ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!