ពៅ បញ្ញាពេជ្រ អរស្ទើរហោះ ក្នុងឱកាសថ្ងៃខួបកំណើត ពេលទទួលបានកាដូ IPhone 7
(ភ្នំពេញ)៖ អតីតតារាចម្រៀងស្រី ធ្លាប់មានឈ្មោះល្បីបោះសម្លេង ដែលធ្លាក់ខ្លួនពិការ អង្គុយនៅតែលើរទេះរុញ កញ្ញា ពៅ បញ្ញាពេជ្រ មុននេះបន្តិច បានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹកនាឱកាសថ្ងៃខួបកំណើត ជាមួយក្តីរំភើបខ្លាំង ខណៈត្រូវបានអ្នកម្តាយជាទីស្រឡាញ់ រួមនឹងសមាជិកក្នុងគ្រួសារ បានធ្វើឲ្យនាងភ្ញាក់ផ្អើលសម្រាប់ថ្ងៃនេះ។
កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះភ្ជាប់ជាមួយការសរសេរថា «ទឹកចិត្តម្តាយមហាសែនធំធេង មិនអាចថ្លែងបាន។ ដឹងទេកូនស្រឡាញ់អ្នកខ្លាំងណាស់អ្នកម្តាយ។ ម្យ៉ាងទៀតក៏សូមអរគុណក្មួយស្រីមីង Chan Duongdav ដែលបានជូនកាដូមីងដ៏ធំ ប្រចាំឆ្នាំនេះ(ទូរស័ព្ទiPhone) ស្រឡាញ់ក្មួយពេញបេះដូង!»។
ជាមួយគ្នានៃថ្ងៃខួបកំណើត របស់អតីតារាចម្រៀងសម្លេងក្រអួនក្រអៅ កញ្ញា ពៅ បញ្ញាពេជ្រ នេះដែរ គេសង្កេតឃើញអ្នកនិយមប្រើប្រាស់ បណ្តាញសង្គមជាច្រើនបានផ្ញើសារជូនពរ តារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ឲ្យជាពីជំងឺឆាប់ៗផងដែរ។ ដោយក្នុងនោះលើកឡើងថា «ចង់ឲ្យគាត់ឆាប់ជាដើរបានវិញ ហើយនៅតែជាតារាដ៏គួឲ្យស្រឡាញ់ ក្នុងក្រអៅបេះដូងមហាជនរហូតស្រឡាញ់ សំលេងគាត់ណាស់!»។ ឯខ្លះទៀតបានលើកឡើងថា «សូមជូនពរបងស្រីឲ្យនៅតែស្អាត និងឆាប់ជាឆាប់ៗម្យ៉ាងទៀតឲ្យបងស្រីលក់ផលិតផល ដាច់ឲ្យបានច្រើនៗ!»។
សូមរំឭកថា អ្នកច្រៀងស្រីរូបស្រស់ កញ្ញា ពៅ បញ្ញាពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ត្រូវបានឧក្រិដ្ឋជនពីររូប តាមបាញ់ប្រហារពេលនាងចេញ ពីរថយន្តនៅចំកណ្តាលទីក្រុងភ្នំពេញ។ ក្រៅពីទទួលទុក្ខធំ ដោយធ្លាក់ខ្លួនពិការ និងរស់ជាមួយជំងឺ មិនអាចព្យាបាលបានអស់រយៈពេលជិត១០ឆ្នាំមកហើយ។ គិតរហូតមកទល់ពេលបច្ចុប្បន្ននេះ តារាចម្រៀងដែលកំពុងរស់នៅក្នុងពិការភាពរូបនេះ លែងនឹកនាដល់ការស្វែងរកយុត្តិធម៌ទៀតហើយ ព្រោះអ្វីដែលនាងចង់បានពេលនេះ គឺចង់រស់នៅសុំតែសុខប៉ុណ្ណោះ៕





មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!