អីយ៉ា ចូលខែថ្មីភ្លាម ម៉ាក សែនសូនីតា ឡើងកាលីប ប្តូររថយន្ត សុទ្ធស៊េរីទំនើបភ្លែត!
ភ្នំពេញ៖ ក្រោយពីទទួលបានឱកាសក្នុងការថតខ្សែភាពយន្ត ឬថតស្ពត ជាច្រើន តារាសម្តែងស្រី កញ្ញា ម៉ាក សែនសូនីតា ក៏បានឡើងកូដ ទៅតាមហ្នឹងផងដែរ ដែលគេសង្កេតឃើញថា នាពេលបច្ចុប្បន្ន នាងបានប្រែក្លាយខ្លួន ជាតារាម្នាក់ ដែលមានភាពអស្ចារ្យ ជាមួយនឹង ការប្រើប្រាស់នូវសម្ភារៈនិយមទំនើបៗ។
កាលពីម្សិលមិញនេះដែរ ទំព័រហ្វេសប៊ុកលក់រថយន្តមួយ បានបង្ហាញនូវរូបថត និងវីដេអូខ្លី ដែលឃើញ តារាស្រីរូបនេះ ទៅទិញរថយន្តស៊េរីទំនើប ពីឃ្លាំងលក់រថយន្តរបស់ពួកគេ។
ក្នុងនោះ ទំព័រហ្វេសប៊ុកលក់រថយន្តខាងលើ បានសរសេររៀបរាប់ថា «សូមធ្វើការថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ជូនចំពោះ កញ្ញាដែលមានរូបសម្រស់សោភា ពោរពេញទៅដោយ វោហោស័ព្ទ និងរួសរាយ រាក់ទាក់ មិនប្រកាន់វាយឬក គឺកញ្ញា ម៉ាក សែនសូនីតា( Tota) ជាតារាសម្តែង ដ៏មានប្រជាប្រិយភាព ដែលបានផ្តល់ការគាំទ្រ និងការជឿជាក់ និងទំនុកចិត្ត ដល់ឃ្លាំង លក់ឡាន ហេង ហ៊ុយ អូតូខា(HengHuy Autocars) យើងខ្ញុំ ដែលកញ្ញា បានជាវឡាន ស៊េរីទំនើប ប្រភេទម៉ាកលុចស៊ីស( Lexus) ពីឃ្លាំងលក់ឡានរបស់ខ្ញុំ។ យើងខ្ញុំសូមជូនពរ ឲ្យកញ្ញា មានសម្រស់កាន់តែស្រស់ស្អាត រកស៊ីមានបាន និងជោគជ័យ គ្រប់ភារកិច្ច ក្នុងការងារ និងក្រុមគ្រួសារ កញ្ញា ជួបតែសំណាងល្អ សូមអរគុណ! កាន់តែមានទំនុកចិត្ត ជាមួយនឹងឃ្លាំង លក់ឡាន ហេងហ៊ុយ អូតូខា( Henghuy Autocars)»៕




ប្រភព៖ ទំព័រហ្វេសប៊ុកHengHuy Autocars
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!