អ៊ីស្រាអែល​ថា ​នឹង​វាយ​ប្រហារ​​​រណ្ដៅ​ក្រោម​ដី​របស់​ពួក​ហាម៉ាស​ ក្នុង​តំបន់​ Gaza ​ទាល់​តែ​អស់

 
 

បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ពី​សំណាក់​​ប្រមុខ​អង្គការ​សហប្រជាជាតិ​ ក៏​ដូចជា​អន្តរជាតិ​ក្ដី​ក៏​អ៊ីស្រាអែល​​នៅ​តែ​អះអាង​ខ្លួន​នឹង​​បន្ត​វាយប្រហារ​ទៅ​លើ​ពួក​ឧទ្ទាម​ហាម៉ាស​នៅ​តំបន់​ Gaza ​ទាល់​តែ​​រណ្ដៅ​ក្រោម​ដី​​ពួក​ហាម៉ាស​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង។

បុរស​ប៉ាឡេស្ទីន​ម្នាក់​​ទ្រហោរ​យំ​ទាំង​កំពុង​លើក​កុមារ​ដែល​ស្លាប់​​ដោយ​ការវាយប្រហារ​​ពី​អ៊ីស្រាអែល

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ​​​មាន​ប្រសាសន៍​នៅ​មុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា ​អ៊ីស្រាអែល​ប្ដេជ្ញា​នឹង​បំផ្លាញ​រណ្ដៅ​ក្រោម​ដី​ (ពួក​ហាម៉ាស) ​ទាំង​អស់​ មិន​ថា ​មាន​ ឬ​គ្មាន​កិច្ចព្រមព្រៀង​ពី​បទ​ឈប់​បាញ់​ឡើយ។

​​​ចាប់​តាំង​ពី​មាន​ការ​​ប្រឈម​មុខ​ដាក់​គ្នា​មក​ ជន​ប៉ាឡេស្ទីន​​​ ១៣៦០ ​នាក់​ហើយ​ដែល​ស្លាប់​ដែល​ក្នុង​នោះ​មាន​ទាំង​ជនស៊ីវិល ​និង​កុមារ។ ​ចំណែក​ខាង​អ៊ីស្រាអែល​វិញ ​ទាហាន​ ៥៦ ​នាក់ ​និង​ជន​ស៊ីវិល​ ៣ ​នាក់​បាន​ស្លាប់។

​​លើស​ពី​នេះ​ មនុស្ស​ប្រមាណ ៤២៥ ០០០ ​នាក់​ក្នុង​តំបន់ Gaza ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ដើម្បី​សុវត្ថិភាព៕

ប្រភព​: sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម