អ្ហាក៎! នារី​ម្នាក់​នេះ​​កែ​សម្ផស្ស​​ដើម្បី​ឲ្យ​​​មុខ​ចាស់​ជាង​អាយុ​២០​ឆ្នាំ​វិញ​​អីចឹង!

 
 

មិន​ចង់​ជឿ​ទេ​ថា ​នារី​វ័យ​២០​ឆ្នាំ Courtney Stodden សុខ​ចិត្ត​វះកាត់​កែរសម្ផស្ស​ខ្លួន​ឯង​អោយ​មើល​ទៅ​ចាស់​ជាង​វ័យ​ដល់​ទៅ​២០​ឆ្នាំ។តើ​នាង​មាន​វិបត្តិ​អ្វី​មែន​ទេ?​

មនុស្ស​ដែល​បាន​ឃើញ​រួបភាព​ដំបូង​របស់​Courtney ច្បាស់ ​ជា​គិត​ថា​នាង​មាន​អាយុ​ពី​៣៥ ​ឆ្នាំ​ដល់​ទៅ​៤០​ឆ្នាំ​ជាក់​ជា​មិន​ខាន​។​ ដំបូង​ឡើយ​នារី​មុខ​ចាស់​ជាង​វ័យ​រូប​នេះ​មាន​មុខ​មាត់​គួរ​ឱ្យ​ស្រលាញ់​និង ​ស្អាត​ជាង​មិត្តភក្ដិ​ជា​នារី​ដូច​គ្នា​ថែម​ទៀត​ផង​ ប៉ុន្តែ​ដោយ​សារ​តែ​នាង​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ទើប​នាង​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា​ហើយ​ធ្វើការ​វះកាត់​កែសម្ផស្ស​។

Courtney និង​ស្វាមី​ចាស់

ដោយ​​សារ​ការ​កែសម្ផស្ស មាន​ទាំង​ដើម​ទ្រូង ​ច្រមុះ ​ថ្ពាល់ ​ចង្កា​ ធ្វើ​ឱ្យ​​នាង​មាន​ឱកាស​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​រហូត​បាន​ទទួល​ការ​​ចាប់​អារម្មណ៍​ពី​មហាសេដ្ឋី​ម្នាក់​ព្រម​ទាំង​បាន​សុំ​នាង​រៀបការ​នៅ​ពេល​​នាង​មានអាយុ​ត្រឹម​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ។

ក្រោយ​ពី​រៀបការ​ជាមួយ​ស្វាមី​មហាសេដ្ឋី​ហើយ ​នាង​មាន​សេចក្ដី​ប្រាថ្នា​​​ប្រើ​​ប្រាស់​លុយ​ស្វាមី​វ័យ​ចាស់​​ភាគ​ច្រើន​​ទៅ​លើ​ការ​កែ​​សម្ផស្ស​។ មិន​តែ​ប៉ុណ្ណោះ​នាង​បាន​ទាំង​ផ្លាស់​ប្ដូរ​របៀប​តុបតែង​ខ្លួន​ ឱ្យ​មើល​ទៅ​កាន់​តែ​សិចស៊ី​ទ្វេ​ឡើង​ទាំង​អាយុ​ពិត​មិន​ទាន់​ដល់​២០​ឆ្នាំ​​ផង។

ដោយ​សារ​តែ​ភាព​ល្បីល្បាញ​រួម​ជាមួយ​រូបរាង​សិចស៊ី​នាង​ត្រូវ​បាន​ចូលរួម​ក្នុង​កម្មវិធី Celebrity Big Brother របស់​អង់គ្លេស​នៅ​ក្នុង​កម្មវិធី​នោះ​នាង​បញ្ចេញ​សកម្មភាព​ទាក់ទាញ​កំលោះ​ៗ​ជា​ហេតុ​បណ្ដាលឱ្យ​នាង​ និង​ស្វាមី​មហាសេដ្ឋី​លែងលះ​គ្នា​។

ក្រោយ ​ពី​លែងលះ​ជាមួយ​ស្វាមី​ចាស់​នាង​ក៏​បាន​ជួប​ស្នេហ៍​ថ្មី​ដែល​មាន​អាយុ​​ច្រើន​មិន​ចាញ់​ស្វាមី​ចាស់​នាង​ឡើយ​ព្រោះ​បុរស​ម្នាក់​នោះ​មាន​អាយុ​ដល់​ទៅ ​៥៣​ឆ្នាំ។ ​តោះ​មើល​​រូបភាព​កែ​សម្ផស្ស​របស់​នារី​ដែល​មាន​ចំណាប់អារម្មណ៍​ចម្លែក​ម្នាក់​នេះ​៖


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម