បងស្រីដេននីក្វាន់ថា៖ «ការបញ្ឈប់ដេននីក្វាន់ ពីសិល្បៈ ក៏ជាបំណងរបស់គ្រួសារនាង តាំងពីយូរមកហើយដែរ!»
ភ្នំពេញ៖ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ការពិន័យរយៈពេល១ឆ្នាំ មិនឱ្យតារាសម្តែងស្រីស៊ិចស៊ីកញ្ញា ដេននីក្វាន់ មានសកម្មភាពអ្វីទាំងអស់នៅក្នុងសង្គមសិល្បៈ ក៏បានធ្វើឲ្យមានការភា្ញក់ផ្អើលពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រនាងនាំគ្នាខ្វែងគំនិតគ្នាជាច្រើន។
ទន្ទឹមនឹងនេះដែរ អ្នកនាង ចោមច័ន្ទ ដែលជាបងស្រីបង្កើតរបស់តារាស្រីរូបនេះ ក៏បានប្រាប់ឱ្យដឹងនៅក្នុងហ្វេសប៊ុកនាងថា៖ ការបញ្ឈប់ដេននីក្វាន់ ចេញពីវិស័យសិល្បៈនេះ ក៏ជាបំណងរបស់គ្រួសារនាងតាំងពីយូរមកហើយដែរ។ ដូចបានរៀបរាប់បញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកនាងចោមច័ន្ទ បានឱ្យដឹងទាំងស្រុងយ៉ាងដូច្នេះថា៖
«ត្រូវចាំទុកផងថា ទោះដេននីឈប់ពីសិល្បៈ ក៏នាងមិនក្រញាញ់ខួរក្បាលដែរមិនមែនយកសិល្បៈជាខែលទេណា! អាជីវកម្មនាងមាន មុខរបរក្នុងដៃនោះក៏ច្រើនហេតុដូចនេះហើយ នេះជាបំណងគ្រួសារខ្ញុំផងដែរ គឺចង់ឱ្យនាងលាឈប់ពីសិល្បៈតាំងពីយូរមកម្ល៉េះ។
សិល្បៈពោរពេញដោយបក្សពួក សិល្បៈពោរពេញដោយភាពច្រណែនឈ្នានីស សិល្បៈមិនឱ្យតម្លៃសិល្បៈ! សូមអស់លោកក្រសួង ការចាត់វិធានការនេះឱ្យបានបែបនេះរហូត សូមកុំគាបសង្កត់តែលើបុគ្គលម្នាក់ៗ ទៅតាមអ្វីដែលលោកនឹកឃើញពេក ខ្ញុំជឿថាភ្នែកអស់លោកនៅភ្លឺ អាចមើលឃើញនៅទ្បើយ (ខ្ញុំនិយាយមិនមែនខ្ញុំមិនឱ្យតម្លៃទៅលើសិល្បៈខ្មែរទេ ក៏ប៉ុន្តែការស្លៀកពាក់នៅខាងក្រៅសោះ ក៏តាមប្រម៉ាញ់ដូចអ្នកទោសអាក្រក់ហួសហើយ) អរគុណ»។
គួរឱ្យដឹងដែរថា ការដាក់ពិន័យដោយបញ្ឈប់កញ្ញា ដេននីក្វាន់ ពីសិល្បៈនេះត្រូវបានធ្វើឡើងក្រោយកិច្ចប្រជុំដ៏ធំមួយរបស់ក្រុមប្រឹក្សាពិន័យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងមន្រ្តីជាក់ព័ន្ធជាច្រើនរូបផ្សេងទៀត៕






មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!