លុចស៊ីស គេចម៉ូតូ រ៉េចង្កូតបុកដើមត្នោត ស្លាប់ពីរនាក់ របស់ធ្ងន់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់របួសធ្ងន់ ខណៈប្រពន្ធ និងអ្នកបម្រើបានស្លាប់ បន្ទាប់ពីរថយន្ត របស់គាត់បើក គេចម៉ូតូរួចរ៉េចង្កូត ទៅបុកដើមត្នោត នៅផ្លូវជាតិលេខ៦ ស្ថិតនក្នុងភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅម៉ោងប្រមាណ ១០៖៣០នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ ។
បើតាមអ្នកភូមិសណ្តាន់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តលុចស៊ីស បានធ្វើដំណើរ ក្នុងទិសដៅពីភ្នំពេញ ទៅសៀមរាប លុះដល់ចំណុច ភូមិសណ្តាន់ ក៏បានបើក គេចម៉ូតូមួយគ្រឿង រួចរ៉េចង្កូតធ្លាក់ផ្លូវ បុកដើមត្នោតតែម្តង បណ្តាលឲ្យអ្នកបើក បររងរបួសធ្ងន់ និងអ្នករួមដំណើរ ពីរនាក់ស្លាប់ភ្លាមៗ ។
បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបរឈ្មោះ ចាន ណា ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិពាមរ ឃុំពាមរ ស្រុកពាមរ ខេត្តព្រៃវែង បានរងរបួសធ្ងន់ ដោយឡែស្ត្រីជាប្រពន្ធឈ្មោះ ការ ណារី អាយុ៥៥ឆ្នាំ បានស្លាប់ ហើយនិងអ្នកបម្រើ ផ្ទះម្នាក់ទៀត ឈ្មោះ ស្រី ទូច ភេទស្រីអាយុ១៣ឆ្នាំ ក៏បានស្លាប់ភ្លាមៗ ផងដែរ ៕



ប្រភព : ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!