យាយណាង បានផ្ទះថ្មីរស់នៅ បែរជាខ្វល់ចិត្តដ្បិតខ្លួនឈឺ
រាជធានីភ្នំពេញ ៖ តារាកំប្លែងអ្នកស្រីណយ សំណាង ហៅយាយណាង សប្បាយចិត្តដែលបានផ្ទះថ្មរស់នៅមិនបានប៉ុន្មានផង បែរជាធ្លាក់ខ្លួនឈឺធ្វើឱ្យគាត់ខ្វល់ខ្វាយចិត្តវិញ ។
យាយណាងទទួលបានផ្ទះមួយល្វែងមាន២ជាន់ នៅក្រោយវត្តសន្សំកុសល ជាអំណោយរបស់សប្បុរសជន ក្រោយពីគាត់ប្រឡូកសិល្បៈរាប់ឆ្នាំគ្មានសល់អ្វីសោះនោះ ។ ចូលស្នាក់នៅផ្ទះថ្មីយាយណាងមានតែរបស់របរតិចតួចប៉ុណ្ណោះ ក្រៅពីនេះតុ ទូ កៅអី ពូក គ្រែ មុង ភួយ ទូចាន ត្រូវសប្បុរសជនរៀបចំជូនមិនឱ្យខ្វល់ចិត្តទេ ។
យាយណាងនិយាយថា «ឱលោកអើយ !ធ្វើការសិល្បៈជិតស្លាប់ទៅវិញហើយមិនធ្លាប់គិតថាមានផ្ទះនៅស្រួលចិត្តដូចពេលនេះឡើយ ពិតជាទឹកចិត្តមួយវិសេសវិសាលសម្រាប់ខ្ញុំក្នុងការទទួលបានផ្ទះនេះណាស់ ។ ទោះបីជាយ៉ាងណាក្តី ខ្ញុំពិតជាឆ្ងល់មិនដឹងជាចង្រៃអីជំងឺមកបៀតបៀនមិនចប់សោះ ។ បានផ្ទះនៅស្រួលមានគេអាណិតជួយផ្តល់អំណោយ ផ្សេងៗសម្រាលទុក្ខឱ្យស្បើយហើយ បែរជាមករកាំចិត្តរឿងមានជំងឺ ផ្សេងៗអត់ចេះស្វាងសោះ ឈឺរហូតដើរមិនចង់រួចឡើយ» ។
យាយណាងទើបតែមកពីមន្ទីរពេទ្យនៅខេត្តសុរិន្ទ ដោយគ្រូពេទ្យឱ្យវះកាត់បេះដូងដាក់ថ្មក្នុងហេតុផលថាអាចរស់បាន១០ឆ្នាំទៀត តែបើមិនវះកាត់ទេ គឺយូរបំផុត២ទៅ៣ឆ្នាំ ។ ទោះជាយ៉ាងណាក្តី យាយណាងមិនហ៊ានវះកាត់ទេ។ ដូច្នេះហើយគាត់ថាមានតែសមាធិបន់ព្រះសំពះទេវតាសុំឱ្យជួយឃុំគ្រងគាត់ឱ្យមានកម្លាំងរឹងមាំឡើងវិញ ដើម្បីមើលថែខ្លួននិងកូនចៅ ព្រមទាំងមើលផ្ទះសម្បែង ។
លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានទៅសួរសុខទុក្ខដល់គេហដ្ឋានរបស់យាយណាងផ្ទាល់ ព្រមទាំងបានផ្តល់ជូនប្រាក់១០០ដុុល្លារ អង្ករមួយបាវ ទឹកបរិសុទ្ធ ទឹកត្រី និងមី ។
លោកអភិបាលខណ្ឌបានផ្តាំផ្ញើឱ្យយាយណាងកុំគិតច្រើន ខិតខំពង្រឹងស្មារតីថែទាំសុខភាពព្រោះមានផ្ទះនៅមិនលំបាក កម្សត់នៅផ្ទះជួលដូចមុនទេ ។
លោកពេជ្រ កែវមុនី សម្តែងការពេញចិត្តចំពោះទេពកោសល្យយាយណាង ហើយចាត់ទុកគាត់ជាធនធានសិល្បៈបុរាណដ៏កម្រ ។
លោកអភិបាលខណ្ឌបានបន្តដំណើរទៅផ្តល់អំណោយមួយចំនួនទៀតដល់អ្នកស្រីវណ្ណ ថន តារាសម្តែងជើងចាស់ និងជាអនុប្រធានភូមិ សង្កាត់ទំនប់ទឹក ៕






ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!