អ្នកនាង ស្វែង សុជាតា ត្រូវប្តីក្មេងវាយធ្វើបាប
រាជធានីភ្នំពេញ ៖ លោកអើយមិនគួរណាប្តីហ៊ានប្រើអំពើហិង្សាដាក់ប្រពន្ធបែបនេះសោះ ហើយអ្នកដែលរងរបួសនោះ គឺជាមនុស្សដែលមហាជនស្រឡាញ់ពេញចិត្ត ។ គ្រាន់តែឃើញរូបភាពសុជាតារងរបួស ហើមមុខមាត់ដេកលើគ្រែព្យាបាលនោះ មហាជនរន្ធត់ចិត្តយ៉ាងខ្លាំង ហើយសុំឱ្យច្បាប់ចាត់ការផង ចំពោះជនបង្ក ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្ត។ បើទោះបីជាផ្ទៃក្នុងនៃក្រុមគ្រួសាររបស់ ស្វែង សុជាតា និងប្តីក្មេងដែលមានងារជាគ្រូខ្មែរមិនដឹងមានសភាពបែបណាទេ ដែលវាយតប់រហូតតារាសម្តែងល្បីឈ្មោះ ស្វែង សុជាតា ត្រូវរងហិង្សាអស់ជាច្រើនលើកមកហើយ ។
នេះមិនមែនជាលើកទី១ទេ ដែល ស្វែង សុជាតា ទទួលរងនូវអំពើហិង្សាពីប្ដីក្មេងរបស់ខ្លួន ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប្ដីក្មេងរបស់នាងបានវាយនាង ខៀវភ្នែក និងបែកថ្គាម បង្កឱ្យផ្អើលអ្នកតាខ្មៅមកជួយទាន់ពេល កុំអីកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ។ តែនាងមិនបានដាក់ពាក្យប្ដឹងទៅលើប្តីក្មេងរបស់នាងឡើយ ដោយនាងចង់ទុកឱកាសឲ្យប្តីកែប្រែខ្លួន គឺគ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាមកលើរូបនាង។ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ខណៈ ស្វែង សុជាតា ដេកស្រែកថ្ងូរនៅក្នុងបន្ទប់ ដោយសារមុខរបួសចាស់មិនទាន់ជាផង ស្រាប់តែប្តីក្មេងជេរ និងប្រមាថដល់នាងថា «ម្ដេចមិនឆាប់ស្លាប់ទៅ» ធ្វើឲ្យរូបនាងតមាត់បង្កជាជម្លោះប៉ុនប៉ងសម្លាប់ ដោយយកកាំបិតមកចង់អា.កកូនស្រីរបស់ខ្លួន តែមិនបានសម្រេច ព្រោះនាងស្រែកឲ្យគេជួយទាន់។ ប្តីក្មេងរបស់នាងតែងចង់បានទ្រព្យសម្បត្តិរបស់នាងយកមកគ្រប់គ្រង ដូចជាមុនពេលមានករណីនេះកើតឡើងបានយកសោទៅចាក់ផ្ទះនៅបុរីប៉េងហួត ដែលនាងខំបង់រំលោះជាច្រើនឆ្នាំរហូតដល់ទៅ៧ជាន់។

អ្នកនាងបានថ្លែងប្រាប់តាមទូរស័ព្ទថា កាលពីម៉ោងថ្ងៃត្រង់ថ្ងៃទី២២ មេសា អ្នកនាងបានឈឺមុខរបួសដែលប្ដីវាយបែកថ្គាមយ៉ាងខ្លាំង ក៏ដេកស្រែកថ្ងូរនៅក្នុងបន្ទប់។ ពេលឮដូច្នេះក្រៅពីមិនបានសួរនាំស្វាមីថែមទាំងជេរ និងប្រមាថដល់អ្នកនាងថា ម្ដេចមិនឆាប់ស្លាប់ទៅ ទើបបណ្ដាលឲ្យអ្នកនាងតមាត់។ អ្នកនាងថា សុំឲ្យមានបទអន្តរាគមន៍ជួយសង្គ្រោះដល់អ្នកនាងផង ដោយសារអ្នកនាងប្រកាសថា ខ្លួនកំពុងស្ថិតក្នុងការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ។ អ្នកនាងបន្តទៀតថា ខ្លួនកាន់តែខ្លាចពីសុវត្ថិភាព ដោយសារតែប្ដីក្មេងរូបនេះ ឲ្យតែឈ្លោះម្ដងៗ គឺចង់វាយសម្លាប់អ្នកនាង ដោយហេតុការណ៍នៅថ្ងៃទី២២នេះ គឺស្វាមីបានចាក់សោផ្ទះដែលអ្នកនាងសន្សំលុយបង់រំលោះនៅបុរីប៉េងហួត ផ្លូវជាសុផារ៉ា រហូតដល់៧ជាន់ មុននឹងបង្កជម្លោះជាមួយអ្នកនាង។ អ្នកនាងបន្តថា ស្វាមីបានយកពូថៅវាយកម្ទេចរបស់របរ និងប៉ងសម្លាប់អ្នកនាងក្នុងផ្ទះ ប៉ុន្តែដោយសារតែអ្នកនាងគេចផុត ក្រោយមកស្វាមីបានចាប់កូនស្រីដែលស្រែកយំប៉ងអារ.ក ដើម្បីកុំឲ្យផ្អើលអ្នកជិតខាង។
យ៉ាងណាមិញ អ្នកនាងថា ស្វាមីធ្វើមិនបានសម្រេច ដោយសារតែអ្នកនាងស្រែកឲ្យអ្នកជិតខាងមកជួយ ហើយក៏ចំពេលដែលមានអ្នកជិតខាងមកគោះទ្វារជួយច្រោងច្រាង ទើបបណ្ដាលឲ្យស្វាមីបង្វេះខ្លួនរត់ចេញ។ អ្នកនាងថា ខ្លួនបានប្ដឹងប៉ូលិសរួចហើយ ដោយការប្ដឹងលើកនេះគឺសុំឲ្យប៉ូលិសតាមចាប់ស្វាមីតែម្ដង ព្រោះតែគេកាន់តែសាហាវជាងមុន បើរស់នៅជាមួយទៀត គឺពិតជាសម្លាប់អ្នកនាងនៅថ្ងៃណាមួយ។
ក្រោយបែកធ្លាយរឿងនេះ មានការលើកឡើងពីបណ្តាញសង្គមទាំងផលិតករ តារាសម្តែង និងមហាជននានាថា គួរតែអ្នកនាងសុជាតា លែងលះចែកទ្រព្យទៅ ព្រោះដល់ថ្នាក់ទាត់ធាក់ចឹងៗហើយ តើថ្ងៃក្រោយជួបបញ្ហាអ្វីបន្តទៀត។ មិនបាច់ស្តាយស្រណោះនោះទេ ចាត់ទុកថា កម្មត្រូវសងគេឱ្យអស់ ហើយដើរចេញប្រែជីវិតជាថ្មី ខំតស៊ូធ្វើការឱ្យសប្បាយចិត្ត ព្រោះមានអ្នកគាំទ្រនៅតែពេញចិត្តឱ្យតម្លៃចំពោះការងារ សមត្ថភាពសម្តែងដែលកម្រមាន។
យ៉ាងណាអ្នកនាងស្វែង សុជាតា នៅតែអាណិតកូនតូច និងប្រកាន់ទស្សនៈមិនចង់ខូចឈ្មោះជាស្រីប្តីបីបួន ទើបនៅជាមួយចំណងបញ្ហាដែលនាងពិបាករើបំរាស់បាន។ យ៉ាងណាក៏ដោយ សូមអំពាវនាវដល់សមត្ថកិច្ចទាំងអស់គួរតែជួយការពារសុវត្ថិភាពតារាភាពយន្តល្បីឈ្មោះប្រចាំស្រុកខ្មែរផង ព្រមទាំងអង្គការនានាផងដែរ គួរតែមានវិធានការបែបណាកោះហៅ ស្វាមីវ័យក្មេងនោះមកអប់រំ ដោយលក្ខខណ្ឌផ្សេងៗផង ដើម្បីកុំឱ្យពូកែធ្វើបាបតេមនុស្សស្រី ពិសេសប្រពន្ធរបស់ខ្លួនពេក៕






ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!