មានក្តីសុខម្ល៉េះទេ ស្រីលាភ នាំស្វាមី ទៅលំហែកាយ ដល់ប្រទេសបារាំង!
បារាំង៖ ក្រោយពិធីរៀបការរបស់ តារាសម្តែង និងជាតារាម៉ូដែល រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យ និងអធិកអធម រួចមក គេសង្កេតឃើញថា ជីវិតគ្រួសាររបស់នាង ពិតជាមានសុភមង្គល ដែលបានស្វាមី មើលថែ និងស្រលាញ់នាងខ្លាំង។
កាលពីថ្មីៗនេះ ស្រីលាភ ក៏បានដឹកដៃស្វាមី ទៅលេងឯប្រទេសបារាំង ជាមួយនឹង ការតុបតែងយ៉ាងស្រស់ស្អាត ដែលឃើញនាង បានកាត់សក់សេះ មើលទៅ កាន់តែវ័យក្មេង និងទាក់ទាញ ជាងមុនទៅទៀត។
ដំណើរកម្សាន្តលើកនេះ គឺតារាសម្តែងដ៏ស្រស់សោភា ស្រីលាភ ដើរជាលក្ខណៈឯកជន ជាមួយនឹងស្វាមីតែប៉ុណ្ណោះ ដោយមិនឃើញគ្រួសារ បងប្អូន ទៅជុំគ្នា ដូចសព្វរាល់ដងនោះទេ។
ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតមួយចំនួន នៅក្នុងបណ្តាញសង្គម ដើម្បីបង្ហាញពីសេចក្តីសុខ និងភាពសប្បាយរីករាយ នៅក្នុងជីវិតគ្រួសាររបស់នាង ទើបតែរៀបការថ្មីថ្មោង៕
តោះមើលរូបថតស្អាតៗ របស់ស្រីលាភ នៅប្រទេសបារាំងទាំងអស់គ្នា៖



មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!