ពិភាក្សា​រឿងលុយសងធនាគារ​មិន​ត្រូវ ​កាប់​ផ្តាច់​​ជីវិត​​ម្តាយ​ និង​កូន​ស្រី (មានវីដេអូ)

 
 

ខេត្តកំពង់ចាម ​៖ ស្ត្រី​​ម្នាក់​និងទាំង​​កូនស្រី​ ត្រូវ​​បាន​​ប្តី​ក្រោយ​ចិត្ត​កំណាចឃោរឃៅ ​​ប្រើ​ហិ​ង្សារហូត​​យក​កាំបិត​ខ្វែវ​​​ទៅ​កាប់​ទាំង

​ម្តាយ​​ទាំង​កូននោះ​ បណ្តាល​ឱ្យ​រង​របួស​​​ហូរឈាម​​​ស្រោច​​​ខ្លួន ដែល​ហេតុ​ការ​ណ៍​​នេះ​​ កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩​ មេ​សា ​ស្ថិតនៅ​ភូមិ​ទទា ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ហើយជនដៃដល់​​រត់គេច​ខ្លួន​បាត់ រហូតដល់​ព្រឹក​ថ្ងៃ​ទី​២០ ​មេ​សា នេះ នៅ​មិន​ទាន់​​ចាប់ខ្លួន​​​បាន​នៅឡើយ​ ។

បើតាម​ស្ត្រីរងគ្រោះ​​ឈ្មោះហឿ​ន សា​រ៉ាត់ ប្រាប់​​ឱ្យ​ដឹង​ថា ​​ប្តី​ក្រោយរូបនេះ​​ឈ្មោះ​ឈ​ន ដែន អាយុ​៣៣​ឆ្នាំ ដោយមុន​ពេល​កើត​ហេតុ ត្រូវ​បាន​​​ប្រជា​ពល​រដ្ឋក្នុងភូមិ ​​ហៅ​​​​​ទៅ​ឱ្យ​​ជួយ​រុញ​ផ្ទះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​ មេ​សា នោះ ហើយ​ក៏​បាន​ផឹកស្រាជាមួយនឹង​គេឯង ​រហូត​ដល់​​ស្រវឹង​​ធ្លាក់​ភ្នែក ទើបដើរ​ត្រឡប់​មក​​​ផ្ទះ​វិញ ក៏​រករឿង​បង្កជម្លោះ​តែម្តង ។

​ពេលនោះ ដោយសារ​តែ​នៅ​​ជំពាក់​បំណុល​ធនាគា​ឯកជន​ចំនួន​២​លាន​រៀល ​គាត់​បាន​ប្រាប់​ប្តីឱ្យយក​លុយ​ទៅ​សង​​ផ្តាច់ ហើយនឹង​​ខ្ចី​បន្ថែម​ចំនួន​៣​លាន​រៀល​ទៀតមក​ យក​​ទិញ​ដី​នៅ​ក្នុងភូមិ ​ដែលគេ​លក់​ឲ្យ​នោះ ។​ តែ​ការ​និយាយ​ស្តី​ ហាក់បីដូចជា​មិន​ចុះ​សំរុង​នឹង​គ្នា​នោះ​ទេ ។ ហើយ​ប្តី​នេះ​ចេះ​តែ​​ប្រចណ្ឌថែម​ទៀត ​រហូត​ដល់​វេលា​ម៉ោង​១០​យប់ថ្ងៃដដែល ក៏​ឈ្លោះប្រកែក​គ្នា​តឹង​ស​សៃ​.ក ប្តី​បាន​ចុះ​ទៅ​ក្រោមផ្ទះ​ យក​កាំបិត​ខ្វែវ​​មក​កាប់​ប្រហារ​លើ​គាត់ ដែល​កំពុង​តែ​អង្គុយ​នៅ​ក្នុង​មុង​ជាមួយ​កូន​តូច​ៗនោះ ​។

នៅ​ពេល​ដែល​ប្តី​លើ​កកាំបិត​កាប់​​គាត់ គាត់​បាន​លើកដៃ​រង​​ ខ្លាច​​​កាប់​ត្រូវ​កូន​ស្លាប់ តែត្រូវ​៣​កាំបិត​ចំ​ជង្គង់​ស្តាំ​ ដាច់​ម្រាមដៃ​ឆ្វេង​ អស់​៤ បាក់ដៃ​ស្តាំ ​ពេល​នោះ​គាត់​លែង​ដឹង​អ្វី​ទាំងអស់ ដោយសារ​តែ​ឈាម​ហូរឡើង​ខ្សោះ​ខ្លួន​ពេ​ក ។ ​

ស្ត្រីងគ្រោះ​បន្ត​​ថា ​កាលពី​ប្តី​ដើម​ មានកូន​៣​នាក់ ហើយ​បាន​លែងលះគ្នា​ លុះ​ពេល​​​យកប្តី​ក្រោយ​រូបនេះ​ បានកូន​២​នាក់ ក្នុង​នោះ​​ម្នាក់​​​ឈ្មោះ​នី តា ភេទ​ស្រី ​អាយុ​៦​ឆ្នាំ និងម្នាក់​ទៀត​​ឈ្មោះ​ចិ​ត្រា ភេទ​ប្រុស អាយុ​១០​ខែ​ប៉ុណ្ណោះ ប្តី​ក្រោយ​នេះ ​ធ្លាប់​ត្រូវ​បាន​មេ​ភូមិ ធ្វើការ​អប់រំ​ប៉ុន្មាន​លើកមក​ហើយ​ ។

បើតាម​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ញឹក សិលា អាយុ​១៦​ឆ្នាំ ​ឱ្យ​​ដឹង​ដែរ​ថា ដំបូង​នាង​បានឃើញ​ឪពុកចុង​នោះ​​ឈ្លោះ​គ្នា​ជាមួយ​ម្តាយ បន្ទាប់​​មក​ ​ឃើញ​​ឪពុក​បាន​យក​កាំបិត​មក​កាប់​ប្រហារ​លើ​ម្តាយ​នាង ​បណ្តាល​ឲ្យត្រូវ​របួស ​ឃើញ​បែប​នេះ​ក៏​ប្រឹង​រត់​ចុះ​មក​ដី ឪពុក​រត់​តាម​កាប់​ពីក្រោយ​ តែ​កាប់​មិន​ត្រូវ ហើយខ្លួន​​បាន​ប្រញាប់រត់មក​​ប្រាប់​ម្តាយមីង​ ​ទើបបង្កង្​ការ​ឆោឡោ​​ឡើង​ ។ ​បច្ចុប្បន្ន សមត្ថ​កិច្ច​​កំពុង​​តាម​ស្វែងរក​ចាប់ខ្លួនជនដៃដល់ហើយ ។

ប្រភព : កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម