ព្រះសពអតីតព្រះមហាក្សត្រថៃ នឹងត្រូវធ្វើពិធីបូជាព្រះសព នៅខែតុលាខាងមុខនេះ

 
 

ថៃ៖ សារព័ត៌មាន រ៉យទ័រ បានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ថា អតីតព្រះមហាក្សត្រថៃ នឹងត្រូវរៀបចំពិធីបូជាព្រះសព នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខ។  នេះបើយោងតាមសេចក្តីប្រកាសរបស់មន្ត្រីរដ្ឋាភិបាលថៃ កាលពីថ្ងៃពុធ ទី១៩ ម្សិលមិញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពិធីបូជាព្រះសពនេះ នឹងត្រូវប្រព្រឹត្តឡើងរយៈពេល៥ថ្ងៃ បន្ទាប់ពីព្រះមហាក្សត្រថ្មី មហាវ៉ាជីរ៉ាឡុងកន បានឯកភាពយល់ស្របនឹងផែនការរបស់រដ្ឋាភិបាល។  ការងារសាងសង់ព្រះមេរុចាប់ធ្វើតាំងពីខែកុម្ភៈមកម្ល៉េះ ព្រមទាំងការសាងសង់បុស្បុក ធ្វើពីឈើបិទមាស ដែលមានទម្ងន់១៣,៧តោន ប្រវែង១៨ម៉ែត្រ កម្ពស់១១,២ម៉ែត្រ និងមានទំហំ ៤,៨ម៉ែត្រ។

គួររំឮកថា អតីតព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត ជាព្រះមហាក្សត្រដែលបានគ្រងរាជ្យបានយូរជាងគេបំផុតនៅលើពិភពលោក។ ទ្រង់បានចូលទិវង្គត់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្ម ៨៨វស្សា ហើយក្រោយការចូលទិវង្គត់ រដ្ឋាភិបាលថៃបានធ្វើការប្រកាសកាន់ទុក្ខរយៈពេលយូរបំផុត រហូតដល់ពេញមួយឆ្នាំ និងតម្រូវឲ្យប្រជាជនថៃ ទូទាំងប្រទេស ស្លៀកពាក់ឈុតខ្មៅរយៈពេលមួយឆ្នាំផងដែរ៕

ប្រភព : Reuters


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម