ប្រពន្ធ​ហៅ​ប្អូនស្រី​មក​នៅ​ជាមួយ បែរជា​ត្រូវ​ឆី​វិញ

 
 

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​បងថ្លៃ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​ម្តាយក្មេក បន្ទាប់​ពី​សង្ស័យ​ធ្វើ​សកម្មភាព​ចាប់​ប្អូនថ្លៃ​ខ្លួនអែង​រំលោភ​បាន​សម្រេច ហេតុការណ៍​នេះ​នគរបាល​ឃាត់​បុរស​សង្ស័យ​បាន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ខ្លួនអែង​ក្នុងភូមិ​តា​ដែ​ស ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់​។

លោក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​ថា បុរស​ជា​បងថ្លៃ​សង្ស័យ​រំលោភ​ប្អូន​នោះ​ឈ្មោះ យឹ​ម ទន់ អាយុ​27​ឆ្នាំ មុខរបរ​កសិករ (​ចាំចំការ​ឱ្យ​បងប្អូន​) រស់នៅ​ភូមិ​អន្លង់​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ។ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​11​ឆ្នាំ ។

លោក​បាន​បន្ត​ថា តាម​សម្តី​របស់​ក្មេង​ស្រី​រង​គ្រោះ​និយាយ​ថា កាលពី​ថ្ងៃ​ទី​៥ មេ​សា កន្លង​ទៅ បុរស​ជា​បងថ្លៃ​បាន​ចាប់រំលោភ​ម្តង នាង​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយ​ម្តង​រួច​មក​ហើយ​ដែរ តែ​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បុរស​ជា​បងថ្លៃ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជា​ច្រើន​ដង​ទៀត ថែម​ទាំង​គំរាម​នាង​ថា​នឹង​សម្លាប់ ទើប​នៅ​ថ្ងៃ​ទី​១៩ មេ​សា នាង​ក៏​ប្រាប់​ម្តាយ ហើយ​ម្តាយ​នាង​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ឃាត់​តែ​ម្តង​។

ចំណែក​បុរស​ជនសង្ស័យ​បាន​និយាយ​ប្រាប់​ថា រូបគេ​មិន​បាន​ចាប់រំលោភ​ប្អូនថ្លៃ​ដូច​ការ​ចោទ​របស់​ម្តាយក្មេក និង​ប្អូនថ្លៃ​ស្រី​នោះ​ទេ គេ​ហ៊ាន​ស្បថ​ឱ្យ​ស្លាប់​។ ដោយសារ​តែ​កន្លង​មក​រូបគេ​និង​ម្តាយក្មេក​មាន​ទំនាស់​រឿង​មិន​ពេញចិត្ត​រូបគេ​ជា​កូនប្រសារ ដោយ​រូបគេ​មិន​ចង់​បែក​ពី​ប្រពន្ធ​កូន​ក៏​សុខចិត្ត​រួមរស់​ជាមួយ​ប្រពន្ធ បើ​ទោះបីជា​ម្តាយក្មេក​តាម​បំបែក​ស្នេហ៍​ក៏​ដោយ​ចុះ​។ ម្តាយ​ក្មេង​របស់​គេ​តែងតែ​ទៅ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ​ៗ ជួនកាល​ទៅ​ដល់​ប្រទេស​ថៃ​ក៏​មាន ឃើញ​ដូច​នោះ​ប្រពន្ធ​របស់​គេ​ក៏​នឹកឃើញ​អាណិត​ប្អូនស្រី​នៅ​តូច​អាយុ​១១​ឆ្នាំ មិន​ចង់ឱ្យ​ដើរ​ចុះ​ដើរ​ឡើង ក៏​ហៅ​ឱ្យមក​រស់នៅ​ជាមួយ តែ​មិនដឹង​ជា​យ៉ាងម៉េច ទើប​មានរឿង​នេះ​កើតឡើង រូបគេ​ក៏​មិន​យល់​ដែរ​។

លោក​អធិការ​បន្ត​ថា តាម​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​46​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ថា កូនប្រសារ​របស់​គាត់​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់​គាត់ ដែល​ត្រូវជា​ប្អូនថ្លៃ នៅ​ចំណុច​ផ្ទះ​ចាំចំការ ស្ថិត​ក្នុងស្រុក​ឱ​រ៉ា​ល់​។ បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​សមត្ថកិច្ច​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។ បច្ចុប្បន្ន​បុរស​ជា​បងថ្លៃ​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ រង់ចាំ​បញ្ជូន​បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់​។​ចំណែក​ក្មេង​ស្រី​ជា​ប្អូនថ្លៃ​នោះ​ត្រូវ​បាន​លោកស្រី​ស្នងការ​រង​ទទួល​បន្ទុក​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​យក​ទៅ​ពិនិត្យ​នៅ​អែ​មន្ទីរពេទ្យ​៕

ប្រភព : កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម