មន្ត្រីអាវុធហត្ថស្រុកត្រពាំងប្រាសាទ៣រូប រងការចោទថា វាយគូដណ្តឹង២នាក់ បណ្តាលឲ្យរងរបួស ដោយមិនទាន់ដឹងមូលហេតុ, មេអាវុធហត្ថស្រុក ហាមមិនឲ្យចុះផ្សាយ (មានវីដេអូ)
(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋ២នាក់ បានចោទប្រកាន់មន្ត្រីកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៣នាក់ថា បានចាប់វាយដំទៅលើពួកគាត់ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ ខណៈពួកគេកំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ ដោយមិនទាន់ដឹងមូលហេតុ។
អំពើហិង្សាខាងលើនេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិទល់មុខមណ្ឌលសុខភាពស្រុក ត្រពាំងប្រាសាទ ប៉ុន្តែរហូតមកដល់ថ្ងៃទី២០ ខែមេសា នេះជនរងគ្រោះទាំង២នាក់ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី ឈ្មោះ សន បូរ៉ា អាយុ២៥ឆ្នាំ ទី២ឈ្មោះ អឿន ស្រីល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំង២ជាគូដណ្តឹងនិងគ្នា មានទីលំនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះបានចោទប្រកាន់ ជាមន្ត្រីអាវុធហត្ថ ជនបង្ករទាំង៣ ទី១ឈ្មោះ សោម សុផល ទី២ ឈ្មោះ ហៀង សុភាព និងទី៣ ឈ្មោះ លី អ្នកទាំង៣ជាមន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ។
តាមការរៀបរាប់ពីជនរងគ្រោះទាំង២ថា មុនពេលកើតហេតុរូបគាត់ទាំង២នាក់ បានជិះម៉ូតូចេញពីផ្ទះសំដៅទៅផ្សារ មានទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បំពាក់សារ៉ែន និងមានស្លាកសម្គាល់ជាស្ថាប័នកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ជិះមកក្បែរ ហើយចុះវាយឲ្យរងរបួសបែកមុនមាត់តែម្តង ហើយក៏បើករថយន្តចេញទៅ។
ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើលោក គង់ តារា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រសាទ បានឲ្យដឹងតាមទូរស័ព្ទថា រឿងនេះមិនបាច់ផ្សាយទេ ព្រោះរូបលោក ក៏មិនដឹងមូលហេតុច្បាស់លាស់ដែរ ដោយសារលោករវល់នៅក្រុងភ្នំពេញនៅឡើយ។
សូមបញ្ជាក់ថា ករណីខាងលើ ជនរងគ្រោះបានដាក់ពក្យបណ្តឹងទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីភាពយុត្តិធម៌ជូនខ្លួន។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចមានតួនាទីការពារ បង្ក្រាបបទល្មើស ហិង្សា និងអសន្តិសុខគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តែបែរជាមន្ត្រីអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ បង្ករអំពើហិង្សាតាមទីសាធារណៈលើប្រជាពលរដ្ឋទៅវិញ៕



ប្រភព : Freshnews
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!