ពលករខ្មែររាប់ពាន់នាក់ កំពុងសម្រុកឆ្លងដែនទៅធ្វើការងារ នៅតាមគោលដៅរៀងៗខ្លួន ក្នុងប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ ក្រោយពីចប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប៉ុន្មានថ្ងៃមកនេះ សង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ ជាពលករប្រុសស្រីក្មេងចាស់ រាប់ពាន់នាក់កំពុងព្យាយាមឆ្លងដែន ចូលទៅកាន់ប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងតាមច្រករបៀងតាមភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ដើម្បីទៅធ្វើការនៅគោលដៅរៀងៗខ្លួនរបស់ពួកគាត់។
ពលករម្នាក់ក្នុងចំណោមពលកររាប់ពាន់នាក់ឈ្មោះ ធី សុវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅខេត្តកំពង់ចាមបាននិយាយថា «ហេតុអីបានជាខ្ញុំសម្រេចចិត្ត សំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃនោះ គឺខ្ញុំមានគោលបំណងទៅរកលុយ សំរាប់បន្តការសិក្សារនាថ្ងៃអនាគតរបស់ខ្ញុំ ទោះបីជាការពិបាកឆ្លងដែនក៏ដោយ ហើយខ្ញុំ នឹងយកបទពិសោធន៍ទាំងនោះមកកាន់ប្រទេសកម្ពុជា ដើម្បីឲ្យសង្គមយើងមានភាពរីកចំរើនកាន់តែខ្លាំង»។
លោក ប្រាក់ នី អាយុ៤៥ឆ្នាំ រស់នៅខេត្តកំពង់ធំ បានឆ្លើយប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២០ ខែមេសានេះថា «មូលហេតុដែលខ្ញុំឆ្លងដែនខុសច្បាប់ ដោយចំណាតស្រុកទាំងប្រថុយប្រថាំននេះគឺ ខ្ញុំមានមូលហេតុ? កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំមានលំនៅដ្ឋាន គឺសង់អំពី ដំបូងប្រក់ស្បូវ សសរឈើ មានទំហំតូចណាស់ ខ្ញុំបាននាំយកកូនប្រុស២នាក់ មកធ្វើការងារនៅប្រទេសថៃ បានជាង៥ឆ្នាំ សង់ផ្ទះក្បឿរ១ខ្នងធំ និងមានកូនស្រី២នាក់ ប្រុសម្នាក់ នៅបន្តការសិក្សារនៅវិទ្យាល័យ និងមហាវិទ្យាល័យម្នាក់ ដូច្នេះហើយក៏សម្រេចចិត្ត បង្ខំចិត្ត បន្តការចំណាកស្រុកបែបនេះ តាមច្រករបៀង ដើម្បីអនាគត»។
មន្រ្តីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះគឺមានពលកររាប់ពាន់នាក់ កំពុងឆ្លងដែនទៅកាន់ប្រទេសថៃ ដោយមានច្បាប់ មានឯកសារត្រឹមត្រូវ ដើម្បីទៅកាន់កន្លែងធ្វើការងាររបស់ពួកគាត់រៀងៗខ្លួន ហើយកម្លាំងសមត្ថកិច្ចយើង បានសម្រួលជូនពួកគាត់ យ៉ាងរលូនផងដែរ ទោះបីជាដល់ម៉ោងបរិភោគបាយទឹក សមត្ថកិច្ចយើងនៅតែបន្តសកម្មភាព ជួយដល់ពួកគាត់ ឆាប់បានឆ្លងដែនទៅកាន់ប្រទេសថៃ។
មន្ត្រីទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ បានថ្លែងថា រយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋខ្មែរបានសម្រុកចូលទៅកាន់ប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្លងដែនយ៉ាងគគ្រឹក គគ្រេង យើងកម្លាំងយើងបានសម្រប សម្រួលទៅកាន់កម្លាំងយោធាថៃ ដើម្បីឲ្យពលរដ្ឋខ្មែរ ជាពលករឆ្លងដែនជៀសវាងការកកស្ទះ តែយ៉ាង ណាក្តី កម្លាំងយោធាថៃឈុតខ្មៅ ធ្វើការត្រួតពិនិត្យនៅឯកសារ ត្រួតពិនិត្យរកមើលសារធាតុញៀនគ្រឿងញៀន ចំពោះពលករខ្មែរ។
សូមបញ្ជាក់ថា ពេលនេះឃើញមានពលករចំណាកស្រុក ជាច្រើននាក់ អង្គុយត្រៀតត្រានៅតាមដងផ្លូវ តាមតុកាហ្វេ តាមតូបលក់បាយ លក់ទឹក ក្រោមដើមឈើ ខ្លះឈរក្រោមកំដៅថ្ងៃ និងតាមភូមិសាស្ត្រ នានាត្រង់ច្រកទ្វារប៉ោយប៉ែត ខ្លះអង្គុយញាំ ញាំទឹក រង់ចាំការបំពេញបែបបទ បំពេញឯកសារឆ្លងដែនដោយស្របច្បាប់ ចូលទៅប្រទេសថៃ៕







ប្រភព : Fresh News
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!