ក្រុមហ៊ុន TODAY ISP បានតភ្ជាប់អ៊ីនធើណែតជូន វិទ្យាល័យ ជាស៊ីមសាមគ្គី
ភ្នំពេញ៖ ក្រុមហ៊ុនអ៊ីនធើណែត TODAY ISP បានតភ្ជាប់អ៊ីនធើណែតជូន វិទ្យាល័យជាស៊ីមសាមគ្គី តាមរយៈបច្ចេកវិទ្យា Underground Fiber Optic រួចរាល់ហើយ។ លោក Steve Miller ប្រធានគ្រប់គ្រងទូទៅ បានអញ្ជើញជួបផ្ទាល់ ជាមួយលោកនាយកវិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បីពិភាក្សាផ្តោះប្តូរយោបល់ និងស្តាប់ការយល់ឃើញរបស់លោកនាយក ពីសេវាកម្មអ៊ីនធើណែតរបស់ក្រុមហ៊ុន កាលពីថ្ងៃ អង្គារ ទី ១១ ខែ មេសា ឆ្នាំ២០១៧ នេះ។ លោកនាយកក៏បានថ្លែងអំណរគុណ និងព្យាយាមណែនាំដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឲ្យជួយគាំទ្រលើសេវាកម្មអ៊ីនធើណែតរបស់ក្រុមហ៊ុន TODAY ISP ផងដែរ។
ពេលថ្មីៗនេះដែរ ក្រុមហ៊ុន Today ISP បានពង្រីកបណ្តាញអ៊ីនធើណែតរបស់ខ្លួនមកដល់ទីក្រុងសៀមរាប ព្រមទាំងផ្តល់ជូនការប្រកួតប្រជែងដោយឡែកមួយសម្រាប់តែវិទ្យាល័យនៅក្រុងសៀមរាប ដើម្បីទទួលបានការប្រើប្រាស់អ៊ីនធើណែតឥតគិតថ្លៃពីក្រុមហ៊ុន។ ការជ្រើសរើសវិទ្យាល័យចូលរួមប្រកួតប្រជែងមានចំនួន៤ គឺ វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យាល័យ អង្គរ វិទ្យាល័យ ហ៊ុនសែន វត្តស្វាយ និង វិទ្យាល័យ ហ៊ុនសែន សៀមរាប។
ក្រោយពីការ Vote តាមរយៈ Facebook Pool មួយសប្តាហ៍ យើងក៏បានរកឃើញវិទ្យាល័យដែលទទួលបានការ Vote ច្រើនជាងគេនោះគឺ វិទ្យាល័យ អង្គរ។ ក្រុមការងាររបស់ក្រុមហ៊ុន នឹងតភ្ជាប់បណ្តាញអ៊ីនធើណែតអ៊ុបទិកក្រោមដីឥតគិតថ្លៃជូនវិទ្យាល័យនេះ បន្ទាប់ពីការចុះជួបសុំការអនុញ្ញាតពីលោកនាយកសាលាក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន TODAY ISP បានបើកដំណើរការ កាលពីឆ្នាំកន្លងទៅ ដោយមានផ្តល់ជូនសេវាអ៊ីនធើណែត និង VPN តាមរយៈបណ្តាញអ៊ុបទិកក្រោមដី ដោយផ្តោតលើទីផ្សារអាជីវកម្ម ក្រុមហ៊ុន និងសហគ្រាសធំៗ។ ក្រុមហ៊ុនមានគោលជំហរពង្រឹងគុណភាពបណ្តាញ និងសេវាជំនួយបច្ចេកទេសជាចម្បង។ ចំពោះអតិថិជន ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមពីសេវាកម្មអ៊ីនធើណែតអ៊ុបទិករបស់យើងខ្ញុំ លោកអ្នកអាចទំនាក់ទំនងបានតាមរយៈ លេខ 023 21 55 77 / 087 21 55 77 ឬ ស្វែររកតាមគេហទំព័រ www.today.com.kh ៕

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!