ភ្លើងស្តុបថ្មី100កន្លែង ត្រូវដំណើរការអំឡុងខែមិថុនា
រាជធានីភ្នំពេញ ៖ ក្រុមការងារបច្ចេកទេសអង្គការចៃកា(JICA)ប្រទេសជប៉ុន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកក្នុងការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបចំនួន១០០ទីតាំងដែលទើបដំឡើងថ្មីរួច ទៅភ្ជាប់ជាមួយទូរបញ្ជាក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបើកឲ្យដំណើរការជាបន្តបន្ទាប់ ក្នុងបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដំឡើងភ្លើងស្តុបចំនួន១០០ទីតាំងនេះ បានអនុវត្តកាលពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះរួចរាល់ហើយ នៅសល់តែការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបទាំងអស់ជាប្រព័ន្ធទៅបន្ទប់បញ្ជាត្រួតពិនិត្យរួមប៉ុណ្ណោះ ។ លោកបន្តថា ជាក់ស្តែងប្រព័ន្ធភ្លើងស្តុបថ្មីចំនួន១២ស្តុប ត្រូវបានដាក់ឲ្យដំណើរការរួចរាល់ ហើយក្រុមការងារកំពុងមមាញឹកជំរុញដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន១៥កន្លែងផ្សេងទៀត នៅចុងខែមេសានេះ ។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា មូលហេតុដែលក្រុមការងារមិនអាចដាក់ឲ្យដំណើរការភ្លើងស្តុបទាំងអស់បានភ្លាមៗនោះ គឺដោយសារនៅតំបន់ស្តុបថ្មីទាំងនោះត្រូវលាបគំនូសថ្មី ត្រូវរើដុំបេតុងរបាំងចែកទ្រូងផ្លូវឲ្យត្រូវតាមគន្លងថ្មី ត្រូវលុបគំនូសចាស់ចោល ត្រូវតភ្ជាប់ចរន្តអគ្គិសនី ព្រោះទីតាំងស្តុបខ្លះមានអគ្គិសនីគ្រប់គ្រាន់(២០អំពែរ)អាចភ្ជាប់បាន ប៉ុន្តែទីតាំងខ្លះភ្លើងមិនគ្រប់ ដែលត្រូវសុំពីអគ្គិសនីកម្ពុជាបន្ថែម និងត្រូវរើស្តុបចាស់ចេញ នៅពេលដែលស្តុបថ្មីរួចរាល់ទាំងស្រុង ។
លោកបន្តថា បន្ទាប់ពីចូលឆ្នាំថ្មីនេះរួច ក្រុមការងារនឹងពន្លឿនឲ្យរួចរាល់ស្តុបទាំង១០០ទីតាំងនៅអំឡុងខែមិថុនា ឆ្នាំ២០១៧ ។ ចំណែកភ្លើងស្តុបចាស់ៗត្រូវដកចេញ រួចយកទៅដាក់នៅតាមផ្លូវជាយក្រុង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ឲ្យកាន់តែប្រសើរឡើង ។
លោក សាំ ពិសិដ្ឋ បញ្ជាក់ថា ការកែសម្រួលប្រព័ន្ធភ្លើងស្តុបនេះ គឺជាចំណុចពិសេសដែលមិនអាចខ្វះបានពីតម្រូវការប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំពីបញ្ហាសុវត្ថិភាពចរាចរណ៍តែម្តង។ ក្នុងនាមមន្ទីរសាធារណការនិងប្រជាពលរដ្ឋពិតជាត្រេកអរចំពោះគម្រោងនេះ ដែលចៃកាជប៉ុនបានជួយឧបត្ថម្ភដល់កម្ពុជា ជាពិសេសរាជធានីភ្នំពេញតែម្តង ដែលបម្រើឲ្យដល់គោលដៅសំខាន់ចំនួន៣ គឺត្រួតពិនិត្យប្រព័ន្ធចរាចរណ៍ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដែលដាក់នៅតាមដងផ្លូវ និងតាមភ្លើងស្តុបផងដែរ ៕





ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!