ថៃមានគម្រោងរៀបចំតំបន់ប៉ាតាយ៉ាឡើងវិញ ព្រោះមិនចង់ជាប់ឈ្មោះជា ទីក្រុងសិចបន្តទៅទៀត

 
 

ថៃ៖ ជាយូរណាស់មកហើយដែលទីក្រុងប៉ាតាយ៉ា មានភាពល្បីល្បាញទូទាំងពិភពលោក ខាងផ្នែកវិស័យទេសចរណ៍ផ្លូវភេទ។  ប៉ុន្តែនៅពេលថ្មីៗខាងមុខនេះ វាអាចនឹងត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី  ដោយសាររដ្ឋាភិបាលថៃ  មិនចង់ឲ្យតំបន់ទេសចរណ៍ឆ្នេរសមុទ្រនេះ នៅតែមានឈ្មោះថាជាទីក្រុងសិចបន្តទៀតនោះទេ។ 

ពេលនេះថៃកំពុងស្វែងរកវិធីសាស្ត្រយ៉ាងណា ដើម្បីធ្វើឲ្យអ្នករកស៊ីផ្លូវភេទជាង ១ម៉ឺននាក់នៅក្នុងតំបន់នោះ នៅតែមានប្រាក់កម្រៃចិញ្ចឹមជីវិត បន្ទាប់ពីមានការផ្លាស់ប្តូរដ៏ធំនេះ។

គួរឲ្យដឹងថា អ្នករកស៊ីផ្លូវភេទជើងខ្លាំងនៅក្នុងតំបន់នេះ អាចរកប្រាក់ចំនូលបានប្រហែលចន្លោះពី ៧ម៉ឺនបាត ទៅ ១៥ម៉ឺនបាត (ប្រហែល ២០០០ដុល្លារ ទៅ ៤៣០០ដុល្លារ) ក្នុងមួយខែ។  ចំនួននេះគឺជាចំនួនមួយដែលច្រើនជាង១០ដង នៃប្រាក់ខែជាមធ្យមនៅក្នុងប្រទេសថៃទៅទៀត។

Pattaya’s Walking Street ជាវិថីមួយដែលប្រមូលផ្តុំទៅដោយកន្លែងកម្សាន្តពេលរាត្រីដូចជា បារ និង ក្លឹបជាដើម ហើយកន្លែងទាំងអស់នោះ គឺពោរពេញទៅដោយនារី ស្លៀកពាក់ខើចខ្លី  និងមានភេទទីបីជាច្រើន រង់ចាំចាប់ម៉ូយរបស់ពួកគេ។

លោកវរសេនីយ៍ទោ Sulasak Kalokwilas ដែលជាមន្ត្រីទទួលខុសត្រូវលើការបោសសម្អាតរបររកស៊ីប្រភេទនេះនៅក្នុងតំបន់ប៉ាតាយ៉ា បានមានប្រសាសន៍ថា “ពួកយើងកំពុងធ្វើការហាមប្រាមទៅលើការសម្តែង  និងការរាំអាសអាភាស។  ពួកយើងកំពុងតែព្យាយាមលុបបំបាត់បាររាត្រីទាំងនោះ”

ចំនែកលោកវរសេនីយ៍ឯក Apichai Kroppeth ប្រចាំនៅតំបន់ប៉ាតាយ៉ា  បានមានប្រសាសន៍ថា «ក្រុមមនុស្សភេទទីបី និងស្រីៗដែលធ្វើការនៅទីនោះ មិនត្រូវបានរាប់បញ្ជូលជាអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មផ្លូវភេទទេ បើទោះបីជាពួកគេធ្វើការពេលយប់នៅបារ និងក្លិបក៏ដោយ»។ លោកបន្ថែមថា «ពួកគេធ្វើការជាអ្នកបម្រើស្រី ដោយគ្រាន់តែអង្គុយ ជជែកលេងជាមួយភ្ញៀវ និងមានការរាំរែកមួយចំនួនតែប៉ុណ្ណោះ» 

លោក Apichai បានបន្ថែមថា បើទោះបីជារបររកស៊ីផ្លូវភេទ គឺជារបរមួយដែលខុសច្បាប់ក៏ពិតមែន ប៉ុន្តែមានភ្ញៀវទេសចរជាច្រើន បានធ្វើដំណើរមកកាន់ទីនេះ ដើម្បីស្វែងរកការសប្បាយផ្លូវភេទ។  អ្នកទេសចរទាំងអស់នោះ អាចនាំនារីបម្រើចេញពីបារបាន ដោយគ្រាន់តែចំណាយប្រាក់បន្ថែមខ្លះ  ដូច្នេះពួកគេអាចធ្វើសកម្មភាពបន្តបន្ទាប់ផ្សេងទៀតជាមួយគ្នាបាន ហើយយើងមិនអាចដឹងថា នឹងគេធ្វើអ្វីខ្លះនោះទេ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម