ការរុករកជើងហោះហើរ MH370 ជិតមានតម្រុយហើយ
ដំណើរការរុករកយន្តហោះម៉ាឡេស៊ីជើងហោះហើរ MH370 បានប្រព្រឹត្តទៅដូចភ្លៀងរលឹមអស់រយៈជិត ៥ ខែ ដោយមិនទាន់ទទួលបានលទ្ធផលអ្វីឡើយ។ ប៉ុន្តែមកដល់ពេលនេះ ការរុករកជិតមានតម្រុយខ្លះៗហើយ ដោយប្រទេសអូស្ត្រាលីនិងចិន នឹងបញ្ជូននាវាមុជទឹក ២ គ្រឿងទៅកាន់បាតសមុទ្រមួយកន្លែងដែលគេជឿថាជាកន្លែងដែល MH370 បានធ្លាក់។
បន្ទាប់ពីធ្វើការស្រាវជ្រាវក្នុងក្រឡាផ្ទៃ ៦ ម៉ឺនគីឡូម៉ែត្រការ៉េ រហូតដល់តំបន់មួយ ដែលជាទីតាំងចុងក្រោយមុនពេលបាត់ខ្លួនពីផ្កាយរណប នាវារបស់អូស្ត្រាលី និងចិន នឹងបន្តរុករកនៅបាតសមុទ្រទឹកជ្រៅតំបន់ដាច់ស្រយាលទៀត។ នាវា Zhu Kezhen របស់ចិនបានធ្វើប្រតិបត្តិការក្នុងរង្វង់ ២៥០០០ ម៉ែត្រក្រឡា ចំណែកនាវា Fugro Equator បានរុករកក្នុងរង្វង់ ៤៣០០០ ម៉ែត្រក្រឡាហើយ។ ឯនាវា KD Mutiara របស់ម៉ាឡេស៊ីនឹងចូលរួមក្នុងខែសីហា។
ការរុករកក្នុងទឹកជ្រៅនៃតំបន់រុករកចុងក្រោយ អាចនឹងធ្វើឡើងនៅក្នុងខែកញ្ញា ដែលគេរំពឹងថានឹងទទួលបានលទ្ធផលជាវិជ្ជមាន។
យន្តហោះម៉ាឡេស៊ីជើងហោះហើរ MH370 បានបាត់ខ្លួនកាលពីថ្ងៃទី ០៨ ខែមិនា ឆ្នាំ២០១៤ ដែលនាំទៅជាមួយនូវជីវិតមនុស្សចំនួន ២៣៩ នាក់ មិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ៕
ប្រភព: sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!