ញាក់សាច់! ពេលដឹងពីតម្លៃខ្សែកអង្កាំរបស់ តារាចម្រៀង ហ៊ឹម ស៊ីវន
(ភ្នំពេញ)៖ ការអួតសម្ញែងគ្នា រឿងសំភារៈប្រើប្រាស់ ក្នុងសិល្បៈជារឿងធម្មតាមួយទៅហើយ ជាក់ស្ដែង ដូចជា កញ្ញា ព្រីម លីហ្សា អ្នកណា ក៏ហៅនាងថា កញ្ញា ប្រេនប្រេន (ប្រើរបស់ថ្លៃៗ)ដែរ ព្រោះនាងនិយមបង្ហាញ ពីតំលៃខោអាវ រ៉ូប ស្បែកជើង ដ៏ថ្លៃរបស់នាង ។
ចំណែកតារាចម្រៀងដ៏ល្បីមួយរូប ដែលគេហៅថា កំពូលតារាចម្រៀងលំដាប់កំពូល គឺកញ្ញា ឱក សុគន្ធកញ្ញា ដែលជារឿយៗត្រូវបានគេបង្ហើបថា នាងទិញកាបូបមានតម្លៃខ្ពស់ដល់ទៅរាប់ពាន់ដុល្លារមកប្រើប្រាស់ តែទាល់តែមានអ្នកចាប់អារម្មណ៍ទើបដឹង ។
ងាកមកតារាចម្រៀងជើងចាស់ ដ៏ល្បីល្បាញវិញ គឺអ្នកស្រី ហ៊ឹម ស៊ីវន ដែលអ្នកស្រីជាតារាសំណប់ចិត្តរបស់ទូរទស្សន៍ ហង្សមាស ត្រូវបានគេដឹងថា កម្មវិធីធំៗលំដាប់ពិភពលោក កម្ររំលងវត្តមានអ្នកស្រីណាស់ ហើយវត្តមានអ្នកស្រី តែងតែពាក់ខ្សែកអង្កាំមួយខ្សែធំជាញឹកញាប់ អ្នកដែលមិនស្គាល់តំលៃគ្រឿងអលង្កាគិតថា អ្នកស្រីទិញពីអូរឫស្សីមកមិនខាន។ ប៉ុន្តែប្រភពពីអ្នកជំនាញ គ្រឿងអលង្កា និងត្បូងមានតំលៃបាននិយាយថា ខ្សែកដែលតារាចម្រៀង ហ៊ឹម ស៊ីវន ពាក់នោះ មានតម្លៃដល់ទៅ១ម៉ឺន៥ពាន់ដុល្លារ ព្រោះជាគុជដែលកម្រមានបំផុត ហើយនាំចូលពីក្រៅប្រទេស។ ជារឿយៗអ្នកស្រីមិនដែលចោលខ្សែកនេះឡើយ ហើយតែងតែពាក់វាជាប់ជានិច្ច សម្រាប់កម្មវិធីធំៗ។
អ្នកស្រី ហ៊ឹម ស៊ីវន មិនបានចំណាយលុយទិញវាដោយផ្ទាល់ឡើយ ប៉ុន្តែខ្សែកមានតម្លៃកប់ពពកនេះ វាជាកាដូពីសំណាក់លោកជំទាវម្នាក់ ដែលស្រឡាញ់ពេញចិត្តអ្នកស្រីជាពិសេស។ ក្រៅពីគ្រឿងអលង្កានេះ ក៏មានគ្រឿងលំអផ្សេងៗទៀត ប៉ុន្តែសម្រាប់ខ្សែក ដែលអ្នកស្រី ពាក់គឺអ្នកស្រីស្រឡាញ់ជាងគេ។ អ្នកស្រីកម្រប្រាប់ពីតម្លៃណាស់ ព្រោះអ្នកស្រីមិនសូវចេះអួតដូចតារាក្មេងៗសម័យឥលូវ ៕





ប្រភព : Khmertalking
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!