មន្ទីរបញ្ចកោណអាមេរិក ត្រៀមធ្វើតេស្តសមត្ថភាព ការបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង

 
 

អាមេរិក៖  សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា  ឆ្នាំ២០១៧នេះថា នៅខែឧសភាខាងមុខនេះ  មន្ទីរបញ្ចកោណរបស់អាមេរិក  នឹងធ្វើតេស្ដសាកល្បងសមត្ថភាពបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង។

ប្រភពព័ត៌មានបានឲ្យដឹងថា ការធ្វើតេស្ដដែលកំណត់រយៈពេលយូរនេះ ហើយធ្វើឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះ គឺជាផ្នែកមួយនៃកម្មវិធីការពារមីស៊ីលអន្តរទ្វីប ដើម្បីប្រឆាំងការគំរាមកំហែងរបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ ប៉ុន្តែមន្ត្រីក្រសួងការពារជាតិអាមេរិកបានថ្លែងថា ការធ្វើតេស្ដនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឲ្យបានថាសហរដ្ឋអាមេរិក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ការពារប្រឆាំងនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។

មន្ត្រីក្រសួងការពារជាតិបានថ្លែងថា សកម្មភាពនៃការធ្វើតេស្ដមួយទៀតដែលពាក់ព័ន្ធគ្នា ក៏នឹងត្រូវធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពមីស៊ីលបាញ់ចេញពីនាវាពិឃាត។ ការធ្វើតេស្ដនឹងត្រូវធ្វើនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ដោយសារតែទីតាំងនោះ មានទំហំធំគ្រប់គ្រាន់សម្រាប់ការបាញ់មីស៊ីល។ 

ប្រភពព័ត៌មានបានបន្តថា កម្មវិធីនេះ ត្រូវបានអភិវឌ្ឍឡើងដោយមានការចូលរួមពីប្រទេសជប៉ុន ក្នុងគោលបំណងដើម្បីបាញ់ទម្លាក់មីស៊ីល របស់កូរ៉េខាងជើង រយៈចម្ងាយមធ្យម ដែលបានគំរាមកំហែងដល់ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក។

ការតេស្ដនេះ ក៏មានការចូលរួមពីមីស៊ីលស្ទាក់ចាប់ចម្ងាយឆ្ងាយ ដែលមានមូលដ្ឋាននៅលើដី ស្ថិតក្នុងរដ្ឋអាឡាស្កាផងដែរ។  កម្មវិធីនេះត្រូវបានបង្កើតឡើងជាងមួយទសវត្សរ៍មកហើយ ប៉ុន្តែទទួលបានជោគជ័យតែពាក់កណ្តាលប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងរបស់ក្រសួងការពារជាតិអាមេរិក។

ប្រភពបានបញ្ជាក់ថា ការធ្វើតេស្តនេះ ក៏ដើម្បីឲ្យមន្ទីរបញ្ចកោណ បន្តការស្វែងរកចំណុចអវិជ្ជមានថ្មីៗ ក្នុងអំឡុងពេលនៃការធ្វើតេស្ត។ ដោយនៅក្នុងការធ្វើតេស្តនាពេលខាងមុខនេះ មីស៊ីលមួយគ្រាប់ នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានកងទ័ពអាកាស Vandenberg នៅរដ្ឋ California និងព្យាយាមស្ទាក់មីស៊ីលក្លែងមួយ នៅលើមហាសមុទ្រប៉ាស៊ីហ្វិក៕ 

ប្រភព : CNN


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម