ខេត្តសៀមរាបទទួលបានចំណូល 95លានដុល្លារ ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
រាជធានីភ្នំពេញ ៖ ខេត្តសៀមរាបទទួលបានចំណូលចំនួន ៩៥លានដុល្លារពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាពិធីបុណ្យ និងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយរបស់កម្ពុជា ។ នេះបើយោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងនាព្រឹកថ្ងៃទី១៨ មេសា កន្លងមកថា គិតត្រឹមរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ មេសា ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១,៦លាននាក់ កើនឡើងជាង២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
បើគិតម្នាក់ៗចំណាយជាមធ្យម៥០ដុល្លារ និងភ្ញៀវអន្តរជាតិចំណាយ៥០០ដុល្លារ កម្ពុជាទទួលបានចំណូលពីព្រឹត្តិការណ៍នេះរហូតដល់៩៥លានដុល្លារអាមេរិក ។ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបក្នុងអំឡុងពិធីបុណ្យនេះ មានចំនួន៣១.៨០០នាក់ កើនឡើង៧,៨០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
លោកបន្តថា ៖ « សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យមានភាពល្អប្រសើរក្នុងអំឡុងពេលអង្គរសង្ក្រាន្តនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ » ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តជាប់សមុទ្រ ថ្លែងថា ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណ១៤ម៉ឺននាក់ កើនឡើង១២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែសេវាកម្មផ្ទះសំណាក់ ម្ហូបអាហារមួយចំនួនបានឡើងថ្លៃខ្ពស់រហូតដល់៣០ទៅ៤០% ដែលផ្ទុយពីសារាចរណ៍ណែនាំរបស់អន្តរក្រសួង ។
លោកបន្តថា មានអ្នកបម្រើសេវាកម្មម្ហូបអាហារ សេវាបដិសណ្ឋារកិច្ចជាផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនបានដំឡើងថ្លៃខ្ពស់ ផ្ទុយពីការណែនាំនៃសេចក្តីប្រកាសអន្តរក្រសួង ។
លោកមានប្រសាសន៍ថា ៖ « បញ្ហាដំឡើងថ្លៃនេះ មន្ទីរកំពុងពិនិត្យតាមដាន និងវាយតម្លៃដើម្បីឈានទៅធ្វើការផាកពិន័យ ឬព្រមាន ។ ទោះជាយ៉ាងណា យើងមិនទាន់ចាត់វិធានការណាមួយនៅឡើយទេ ព្រោះសេចក្តីប្រកាសរបស់អន្តរក្រសួងបានចេញកៀកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិពេក » ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានថ្លែងដែរថា ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិជាង៩ម៉ឺននាក់ កើនឡើងជាង៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ប៉ុន្តែអ្វីសំខាន់ គឺខេត្តគ្មានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់គ្រប់គ្រាន់សម្រាប់ភ្ញៀវសម្រាកទេ ដោយភ្ញៀវទេសចរបានបោះតង់ស្នាក់នៅតាមមាត់ព្រែក និងមាត់សមុទ្រ ហើយលោកអំពាវនាវឲ្យវិស័យឯកជនចូលរួមវិនិយោគបន្ថែមលើសេវាបដិសណ្ឋារកិច្ចនៅក្នុងខេត្ត ។ រីឯបណ្តាខេត្តនៅភូមិភាគឦសាន ក៏ទទួលបានភ្ញៀវទេសចរកើនឡើងច្រើនផងដែរ ។
លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ថ្លែងថា ខេត្តទទួលបានភ្ញៀវទេសចរជិត១៥ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន១.៣៥៧នាក់ កើនឡើង១,៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបន្តថា សេវាកម្មម្ហូបអាហារ សេវាបដិសណ្ឋារកិច្ច ផ្ទះសំណាក់ និងសណ្ឋាគារមិនបានឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់ទេ ។
លោកបន្តថា ៖ « ខេត្តក្រចេះ ជាទូទៅតែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយកាលពីឆ្នាំមុន ខេត្តទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២ម៉ឺន៦ពាន់នាក់ ភាគច្រើនជាជនជាតិអឺរ៉ុប»។
ចំណែកខេត្តមណ្ឌលគិរីឯណោះវិញ ចំនួនភ្ញៀវទេសចរបានទៅទស្សនា និងកម្សាន្តនៅខេត្តនេះជាង១៨.៥០០នាក់ កើនឡើងជិត៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
លោក គង់ វិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ថ្លែងថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងខេត្ត ដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា ខេត្តមានកន្លែងកម្សាន្តច្រើន ពិសេស សក្តានុពលធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធកាន់តែងាយស្រួល សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ការកើនឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អ ព្រោះបើប្រជាពលរដ្ឋមានជីវភាពក្រីក្រ ពួកគេគ្មានប្រាក់ដើរកម្សាន្តទេ ៕


ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!