រថយន្តដឹកឈើពេញ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា នៅស្រុកឈូក, ថ្ងៃនេះព្រះរាជអាជ្ញាដឹកនាំកម្លាំងចុះអន្តរាគមន៍ និងបញ្ជាឲ្យតាមចាប់ជនល្មើស
(កំពត)៖ រថយន្ត១គ្រឿងដឹកឈើលើសទម្ងន់ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា នៅម៉ោងជិត១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ចំណុចស្ពានស្ទឹងកោះស្លា ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់ ដែលបណ្តាលឲ្យបាក់ស្ពានខាងលើ ម៉ាកហុីយ៉ានដាយ ចំណុះ៨តោណ ពាក់ស្លាកលេខ ភ្នំពេញ 3B-5745។
មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ឈើល្មើស ប្រមាណ១៥ម៉ែត្រគូប ជាប្រភេទឈើធ្ងង់ សុក្រម និងឈើម្រេញ។
តែទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពតលោក ខាន់ សុផល បានដឹកនាំកម្លាំង ចុះមកដល់កន្លែងហេតុការណ៍ និងបញ្ជាឲ្យដឹកជញ្ជូនឈើល្មើសទាំងអស់ និងរកវិធីនាំយករថយន្តល្មើស ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ហើយស្រាវជ្រាវស្វែងរកជនបង្កមកចាត់ការតាមច្បាប់ ខណ:ម្ចាស់រថយន្តដឹកឈើ បានរត់គេចខ្លួនបាត់ ក្រោយហេតុការណ៍បាក់ស្ពាន។
សូមបញ្ជាក់ថា រថយន្តដឹកឈើនេះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានចេញតាមពីក្រោយ ហើយសហការជាមួយកម្លាំងនៅខេត្តកំពត លុះពេលចាប់បាននៅពេលបើកឡើងលើស្ពាន បណ្តាលឲ្យបាក់តែម្តង៕








ប្រភព ៖ Fresh News
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ពួកនេះ ពិតជាកំពូលចោរប្លន់មែន សឹងគ្រប់ខេត្តហើយ...
ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ នេះ ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត មានធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមចោរប្លន់៣នាក់ ក្នុងចំណោម៨នាក់ ដែលកម្លាំងចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពនៅតាមបណ្តាខេត្តជាច្រើន ហើយបានអស់លក្ខណ៍ត្រឹមប្លន់អាជីវករលក់មាស និងប្តូរប្រាក់នៅខាងលិចផ្សារធំ ក្រុងកំពង់ចាម ។
ការបង្ហាញមុខក្រុមចោរប្លន់នេះ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីឯ ម កុសល ស្នងការនគរបាលខេត្ត ដោយលោកបានសន្យាថា នឹងតាមប្រមាញ់ចាប់បក្សពួក ដែលកំពុងគេចខ្លួននោះទៀត ។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះសុខ ស៊ីនួន អាយុ៥៦ឆ្នាំ មានទីលំនៅនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ២-ឈ្មោះស្រី សំអឿន អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និង៣-ឈ្មោះពៅ សំអឿន អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅ ក្នុងនោះត្រូវកម្លាំងដកហូតរថយន្ត២គ្រឿងផងដែរ ។
គួរបញ្ជាក់ថា ក្រោយពីចាប់ខ្លួនក្រុមចោរប្លន់ទាំង៣នាក់ខាងលើនោះ ពួកគេឆ្លើយសារភាពថា កន្លងមក ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់នៅតាមបណ្តាខេត្តដូចជា ១-ខេត្តកំពង់ចាម ២-នៅទឹកឈូ ខេត្តកំពត ៣-ខេត្តពោធិ៍សាត់ ៤-កំពង់សោម (២លើក) ៥-ខេត្តកំពង់ធំ (២លើក) ៦-ខេត្តសៀមរាប (២លើក) និងខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៧ នេះ ។
ចុងក្រោយ ក្រុមចោរទាំងនេះ គឺបានប្លន់អ្នកលក់មាសយីហោ «សុខ លក្ខិណា» ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយយកកាបូបដាក់គ្រឿងអលង្ការ ក្នុងនោះ រួមមានប្រាក់ដុល្លារ៣,០០០ដុល្លារ, ប្រាក់រៀលលានរៀល, ប្រាក់បាតចំនួន១០ម៉ឺនបាត, ទូរស័ព្ទដៃ៤គ្រឿង និងគ្រឿងអលង្ការមួយចំនួនទៀត ។

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!