ពិតជាគួរឲ្យសរសើរ! ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ លោក សេរីមន្ត នាំក្មេងៗដែលជាជនអនាថា និងសុំទាន ទៅញ៉ាំភីហ្សា (មានវីដេអូ)
ភ្នំពេញ៖ យើងសង្កេតឃើញថា នៅក្នុងថ្ងៃនេះអ្នកដែលមានគូស្នេហ៍ តែងបង្ហាញក្តី ស្រលាញ់ដាក់គ្នាទៅវិញទៅមក ដោយទៅដើរលេង និងទទួលទានអាហារជាមួយគ្នា យ៉ាងរ៉ូមែនទិកជាដើម។ ប៉ុន្តែសម្រាប់លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងលំដាប់ជួរមុខមួយរូប លោកបានប្រើថ្ងៃដ៏ពិសេសនេះ ចែករំលែកក្តីស្រលាញ់របស់លោក ទៅកាន់ជនអនាថា និងក្មេងៗសុំទាន ជាច្រើននាក់ ដោយជូនពួកគេទៅញ៉ាំភីហ្សាដ៏ឈ្ងុយឆ្ងាញ់វិញ។
តាមរយៈរូបភាពប៉ុន្មានសន្លឹក រួមជាមួយវីដេអូមួយផង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់លោក ខេមរៈ សិរីមន្ត ផ្តល់ជូនភីហ្សាដល់ជនអនាថានៅម្តុំផ្សារដើមគរ ហើយលោកថែមទាំងបានរួមតុ ជាមួយពួកគេថែមទៀតផង។

គណនីហ្វេសប៊ុកផេកសេរីមន្ត បានសរសេរសារ ភ្ជាប់ជាមួយនឹងរូបភាព រួមទាំងវីដេអូនោះដែរថា "ថ្ងៃបុណ្យនៃក្តីស្រលាញ់ ខ្ញុំបានចែករំលែកក្តីស្រលាញ់ទៅកាន់ពួកគាត់ ដោយជូនពួកគាត់មកញ៉ាំភីហ្សា {ដែលពួកគាត់ជាក្មេងអនាថានឹងសុំទាននៅម្ដុំស្តុបផ្សារដើមគរ} "។
តាមរយៈសកម្មភាពទាំងអស់នេះ យើងអាចមើលឃើញយ៉ាងច្បាស់ថា ពួកគាត់ទាំងអស់គ្នា ពិតជាមានសេចក្តីរំភើប និងរីករាយជាខ្លាំងចំពោះសេចក្តីស្រលាញ់ដែលលោក ខេមរៈ សិរីមន្ត បានចែករំលែកចំពោះពួកគាត់នៅថ្ងៃនេះ។ មិនតែប៉ុណ្ណោះវាក៏បានបង្ហាញឲ្យឃើញថា លោក ខេមរៈ សិរីមន្ត មិនមានការប្រកាន់ពីឋានៈមាន ក្រ ឬពណ៌សម្បុរអ្វីឡើយ ព្រោះជាខ្មែរតែមួយ ហើយគ្មានជាតិសាសន៍ណាស្រលាញ់យើង ជាងជាតិសាសន៍យើងផ្ទាល់នោះទេ៕
វីដេអូខាងក្រោម៖

នៅក្នុងទិវានៃសេចក្តីស្រលាញ់ ឆ្នាំនេះ តារាចម្រៀងស្រី កំពុងតែទទួលបានសន្ទុះ នៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន អ្នកនាង ពេជ្រ សោភា បានរៀបចំកាដូពិសេស ដើម្បីចែកជូនដល់ ចាស់ជរា និងកុមារកំព្រា។
ភាគច្រើន នៅក្នុងថ្ងៃនេះ តាមការពិតទៅ អ្នកដែលមានគូស្នេហ៍ តែងបង្ហាញក្តី ស្រលាញ់ដាក់គ្នាទៅវិញទៅមក ដោយទៅដើរលេង និងទទួលទានអាហារជាមួយគ្នា យ៉ាងរ៉ូមែនទិក។ ប៉ុន្តែសម្រាប់ អ្នកនាង ពេជ្រ សោភាវិញ គឺដឹកដៃ លោក ឆឹម សក្កដា ទៅធ្វើរឿងសប្បុរសធម៌ ដែលរូបនាង នឹងធ្វើការចែកអំណោយ ជូនកុមារកំព្រា និងចាស់ជរា។
ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានប្រកូសប្រកាស ឲ្យអ្នកគាំទ្ររបស់នាង អាចចូលរួមជាមួយនាងបានផងដែរ ដើម្បីបានបុណ្យទាំងអស់គ្នា នៅក្នុងទិវានៃសេចក្តីស្រលាញ់ ចំថ្ងៃទី១៤ ខែកុម្ភៈ។
យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា មិនទាន់បង្ហើបនោះទេ ថានាងនឹងចែកអំណោយនៅទីណា និងពេលណានោះ ដូច្នេះមានតែតាមដានទាំងអស់គ្នា៕

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!