ផឹកស៊ីបង្កជម្លោះ! ក្លាយទៅជាអំពើឃាតកម្ម សម្លាប់បុរសម្នាក់ នៅស្រុកកណ្តាលស្ទឹង សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ភ្លាមៗ

 
 

(កណ្តាល)៖ បុរសម្នាក់ត្រូវបានដៃគូផឹកស៊ីជាមួយ ព្រួតវាយសម្លាប់ចោល បន្ទាប់ពីពួកគេ បានឈ្លោះពាក្យសម្តី នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើត ស្រុកកណ្តលស្ទឹង ខេត្តកណ្តាល។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានឈានដល់ចាប់ខ្លួនជនសង្ស័យបានម្នាក់ផងដែរ។

សាក្សីបាននិយាយថា មុនពេលកើតហេតុ គេឃើញមានមនុស្សមួយក្រុមមានគ្នា៥ទៅ៦នាក់ បាននាំគ្នាទៅផឹកស៊ីនៅខ្ទមមួយកន្លែង គ្មានមនុស្សរស់នៅស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើត ស្រុកកណ្តលស្ទឹង ខេត្តកណ្តាល។ លុះរហូតដល់ម៉ោង១១និង១០នាទីព្រឹកថ្ងៃដដែល ស្រាប់តែគេប្រទះឃើញជនរងគ្រោះម្នាក់ ស្លាប់នៅចំណុចខ្ទបកើតហេតុ ហើយភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

សមត្ថកិច្ចមូលដ្ឋាននៅពេលបច្ចុប្បន្ននេះ ត្រូវគេរាយការណ៍ថា បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ហើយដើម្បីសាកសួរ ។

អត្តសញ្ញាណជនរងគ្រោះ គេនៅមិនទាន់ស្គាល់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត៕

ប្រភព ៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   ផឹកស៊ី​ផ្ទុះ​ជម្លោះ​ចាក់​គ្នា​ធ្លាយ​ពោះវៀន។ គួររំលឹកផងដែរថា បុរស​ម្នាក់​បាន​រង​របួស​ ធ្លាយ​ពោះ​ចេញ​ពោះវៀន​មក​ក្រៅ ដោយសារ​តែជម្លោះ​ ក្នុង​វង់​ផឹកស៊ី​ត្រូវ​គេ​ចាក់​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ ម៉ោងជាង​២ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ នៅ​បន្ទប់​ជួល​មួយ​ក្នុង ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ឈ្មោះ ឆេ ឈិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ ជា​បុគ្គលិក​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន ផ្នែក​ខាង​បោសសំអាត​។ គេ​មិន​ទាន់​ប្រាប់​លម្អិត​ពី​ដើមចម​នៃ​រឿងរ៉ាវ ​ខាងលើ​នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​ពី​សន្តិសុខ​កាស៊ីណូ​ប្រាប់​ថា ជន​ដៃដល់​ចាប់ខ្លួន​បាន​ហើយ​។


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម