ធ្វើទារុណកម្មក្មេងនៅមណ្ឌលគិរី សមត្ថកិច្ចចាប់ខ្លួនបាន៣នាក់
ធ្វើទារុណកម្មក្មេងនៅមណ្ឌលគិរី សមត្ថកិច្ចចាប់ខ្លួនបាន៣នាក់
ពុធ ០៧ ធ្នូ, ២០១៦ ០៨:០៣414
ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា បក្ខពួកខ្ទើយកូនយួន៣នាក់ដែលធ្វើទារុណកម្មលើកូនក្មេង ដោយយកដំបងឆក់លើរាងកាយ នៅខេត្តមណ្ឌលគីរី ត្រូវសមត្ថកិច្ចចាប់បាន៣នាក់ ហើយកាលពីវេលាម៉ោង៦ និង៥៤ព្រលប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភោជនីយដ្ឋាន កំពង់ចម្លងទន្លេមេង្គ ស្ថិតក្នុងភូមិ១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
ដោយឡែក កូនយួនដែលទារុណកម្ម កូនក្មេងនោះនៅមិនទាន់ ចាប់បាននៅឡើយទេ តែសមត្ថកិច្ចកំពុងឡោមព័ទ្ធ ។

សូមជម្រាបថា ការធ្វើទារុណកម្ម លើក្មេងប្រុសតូចនេះ មានរយៈពេល២ខែកន្លងមកហើយ ប៉ុន្តែទើបបែកធ្លាយវីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។
ការិយាល័យកណ្តាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយស្នងការ ដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងអង្គការ CPU នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរំដោះកុមាររងគ្រោះ ម្នាក់ ភេទប្រុស អាយុ២ឆ្នាំ និងធ្វើការឃាត់ខ្លួន ជនសង្ស័យ៣នាក់ ១-ឈ្មោះ រ៉េត សុធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ៣L ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ២-ឈ្មោះ លី ហេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិហូឡង់ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ៣-ឈ្មោះ អឿ ណាត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការអណ្តូង ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ ករណីអំពើហិង្សា និងរំលោភលើកុមារ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី រួចបញ្ជូនទៅធ្វើការសាកសួរនៅការិយាល័យកណ្តាលព្រហ្មទណ្ឌ ៕



ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថាឆយី និងអ្នកគាំទ្រមិនពេញចិត្តនឹងទង្វើ ដ៏ព្រៃផ្សៃរបស់បុរសម្នាក់ ប្រើដង្កៀបគៀប និងប្រដាប់ឆក់លើកុមារ។
អ្នកនាង ឆយី ដែលជាអតីតតារាសម្តែងមួយរូប និងកំពុងកំសត់រស់នៅជាមួយកូនស្រី ដែលគ្មានការថ្នាក់ថ្នមពីស្វាមី បានចែករំលែកនូវវីដេអូមួយ ដែលធ្វើអោយប្រិយមិត្ត និងអ្នកនាង ឆយី មានអារម្មណ៍អាណិតអាសូរ និងខឹងនឹងបុរសម្នាក់ជាខ្លាំង។
ចំពោះវីដេអូ ដែលអ្នកនាង ឆយី បានចែករំលែកនៅលើ គេហទំព័រហ្វេសប៊ុករបស់អ្នកនាងនោះ គឺជាវីដេអូមួយដែលបុរសម្នាក់បានយកដង្កៀប មកគៀបធ្វើបាបទៅលើកុមារម្នាក់អាយុប្រហែលជា ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ ធ្វើឲ្យក្មេងនោះឈឺផ្សា និងស្រែកយំជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នោះក៏បានយកប្រដាប់ឆក់ មកឆក់លើកុមារម្នាក់នោះថែមទៀត ធ្វើអោយអ្នកនាងឆយី និងអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានអារម្មណ៍អាណិតអាសូរចំពោះកុមារម្នាក់នោះជាខ្លាំង និង ខឹងនឹងបុរសដែលធ្វើទារុណកម្មទៅលើកុមារនោះជាពន់ពេក។
ខាងក្រោមនេះជាសារដែលអ្នកនាង ឆយី បានបង្ហាញឡើង៖
«មើលហើយញរ័សាច់ណាស់ អាតិរិច្ចាន មិនដឹងជាគ្នាត្រូវអាងាប់នឹង ធ្វើបាបម៉ានខែឆ្នាំហើយទេលោកអើយ សំឡេងយំរបស់កូនតូចនឹង ចាក់បេះដូងណាស់ ខ្លោចចិត្តណាស់ព្រះអើយ ... ម៉ែឪ គ្នានៅណា ... ជួយកូនផងទៅ នេះជាទារុណកម្ម ចំពោះគ្នាណាស់ » ។

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!