ដាលីស និយាយយ៉ាងខ្លី ក្រោយពីមាន ការបកអាក្រាតរឿងអាស្រូវ តាមហ្វេសប៊ុក
ភ្នំពេញ៖ ប្រិយមិត្ដភាគច្រើន ប្រាកដជាបានអានអត្ថបទព័ត៌មានមួយ កាលពីម្សិលមិញ ទាក់ទិននឹងការវាយប្រហារ ទៅលើក្រុមគ្រួសារលោក អ៊ិន សុភិន ដែលធ្វើឡើងតាមរយៈម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា Chea Songheang។
នៅក្នុងការវាយប្រហារ ក៏មានការបកអាក្រាតពីរឿងអាស្រូវកូនស្រីរបស់ លោក អ៊ិន សុភិន អ្នកនាង ភិន សុដាលីស ផងដែរ ដូចជាទៅលើ អត្តចរិតមិនល្អ និងប្រវត្ដិស្នេហារបស់ដាលីស តាំងពីមុនចុះសំបុត្រអាពាហ៍ពិពាហ៍រៀបការជាមួយនឹង លោក ប៉ែន ចំរ៉ុង ជាដើម។
ខាងក្រោមនេះជាសារ ដែលម្ចាស់គណនីនេះ បានចែករំលែក និងភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នា៖



យ៉ាងណាមិញ ក្រោយពីអត្ថន័យសារខាងលើ បានបែកខ្ចរខ្ចាយពេញហ្វេសប៊ុក និងត្រូវបានចុះផ្សាយជាព័ត៌មានមក ម្ចាស់សាមីខ្លួន អ្នកនាងដាលីស ក៏បានបង្ហោះជារូបភាព និងសារ បែបប្រយោលនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ដែលបង្កប់ដោយអត្ថន័យ ដូចជា មានតែខ្លួនយើងទេ ដែលដឹងពីរឿងខ្លួនយើង ជាដើម។


គួររំលឹកថា ក្រោយពីអ្នកនាង ភិន សុដាលីស បានសម្រាលកូនស្រី ដោយសុវត្ថិភាពរួចមក បានធ្វើឲ្យបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន បង្ហោះនូវរូបថត និងវីដេអូជាច្រើនកូនស្រីរបស់នាង។ ចំណែកឯលោក ប៉ែន ចំរ៉ុង មិនបានធ្វើការឆ្លើយតប យ៉ាងក្បោះក្បាយអ្វីនោះទេ គ្រាន់តែមានជាការបង្ហើរសារតាមហ្វេសប៊ុក កាលពីសប្ដាហ៍មុន ទាក់ទិនទៅរឿងលែងលះ ជាមួយនឹង អ្នកនាងដាលីស ដូចជា៖ភិនសុដាលីស ឆ្អែតចិត្តនឹងសម្តី ប៉ែន ចំរ៉ុង កាលគ្រានៅតុលាការ ទើបមិនឲ្យជួបមុខ កូនស្រី) រឿងនៅតុលាការ តុលាការបានសំរេចសាលក្រមរួចរាល់ហើយ ហើយពេលនោះ នៅក្នុងតុលាការយា៉ងណាមានតែ តុលាការ ចៅក្រម មេធាវី និង សាមីខ្លួនទើបដឹងរឿងពិតយា៉ងច្បាស់ ។ សូមមេត្តាបណ្តាសាពត៍មាន និង អ្នកអត់ដឹងរឿងច្បាស់ បញ្ឈប់សកម្មភាព ដែលធ្វើអោយសម្ពន្ធភាព និង ជីវភាពរស់នៅរបស់អ្នកដ៏ទៃមានបញ្ហាបានទេ រឺគ្រាន់តែជាជីព ។ខ្ញុំមិនបកស្រាយ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ ហើយក៏គ្រាន់តែមិនចង់បន្តបញ្ហាជាមួយអ្នកណាទៀត ព្រោះអ្វីៗត្រូវបានបញ្ចប់ហើយ។តែរឿងកូន និងឳពុក គឺរឿងមនោសញ្ចេតនាមួយផ្សេងទៀត សូម្បីតែច្បាប់ក៏មិនអាចកាត់ផ្តាច់បានដែរ ។សូមទោសទុកជាមុន បើការបញ្ចេញមតិរបស់ខ្ញុំប៉ះពាល់ដល់សតិអារម្មណ៍អ្នកណាម្នាក់ (ថ្ងែស្អែកមានរឿង អីកើតឡើងគ្មានអ្នកណាដឹងទេ សូមរក្សាទឹកចិត្តល្អ ការគិតល្អ ស្វែងរកអនាគតល្អ ដើម្បីរស់ក្នុងពិភពលោកដ៏ស្រស់ស្រាយនេះបន្តទៀត ) ៕



ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!