ប៉ាម៉ាក់ក្នុងរឿងរបស់ សុខ សោម៉ាវត្តី កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ទាំងគូ!
ភ្នំពេញ៖ បន្ទាប់ពីតារាកំប្លែងអ្នកនាងប៉េងប៉ោង កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យ កាល់ម៉ែត្រ ដោយសារតែមានជំងឺលើសឈាម និងពិបាកដកដង្ហើមនោះ ស្រាប់តែកាលពីល្ងាចថ្ងៃម្សិលមិញនេះលោក សាវិន ហ្វីលីព ដែលជាតារាសម្តែង និងជាផលិតករផង ក៏ត្រូវបានឡានសាមុយដឹកនាំខ្លួនចូលទៅកាន់បន្ទប់ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗដូចគ្នាដែរ ដោយសារតែឈាមច្រាលឡើង ព្រមទាំងបេះដូងធ្វើទុក្ខខ្លាំងផង នៅពេលដែលកំពុងតែអង្គុយ ទទួលទានហ្វឹរនៅម្តុំកោះពេជ្រ។
គិតមកទល់នឹងព្រឹកនេះ តាមរយៈកូនស្រីរបស់លោកសាវិន ហ្វីលីព ផ្ទាល់តែម្តងបានឱ្យដឹងថា ពេលនេះស្ថានភាពជំងឺរបស់លោកបានធូរស្បើយ បន្តិចហើយ ដោយបានចាកចេញពីបន្ទប់សង្រ្គោះបន្ទាន់ និងកំពុងតែ សម្រាកយកកម្លាំង ដើម្បីឱ្យក្រុមគ្រួពេទ្យបន្តតាមដានអាការៈបន្ថែមទៀត។ តារាទាំងពីរដួងនេះត្រូវបានទស្សនិកជនជាច្រើនស្គាល់ថា គឺជាតួអង្គសំខាន់ នៅក្នុងរឿង «ខូចចិត្តអាជីព» របស់ផលិតកម្មរ៉ុកដែលកំពុងតែថតមិនទាន់ចប់ នៅឡើយ។ ក្នុងនោះលោក សាវិន ហ្វីលីព និងអ្នកនាងប៉េងប៉ោងបានចាប់ដៃគ្នា តម្រូវឱ្យដើរតួសម្តែងធ្វើជាលោកប៉ា និងអ្នកម៉ាក់ របស់អ្នកនាង សុខ សោម៉ាវត្តី ដែលជាតួឯកស្រីនៅក្នុងរឿងផងដែរ។



ពិតជារឿងចៃដន្យស្មានមិនដល់មែន ដែលពួកគាត់ទាំងពីរនាក់ បែរជាមកឈឺ ដំណាលគ្នាយ៉ាងដូច្នេះ គឺត្រូវសង្រ្គោះបន្ទាន់ទាំងគូតែម្តង។ ចុះរឿង ដែលត្រូវថតប្លង់បន្តទៅមុខទៀត នឹងទៅជាយ៉ាងណាវិញ ឬក៏ត្រូវផ្អាកមួយរយៈសិន? មានតែរង់ចាំមើលទាំងអស់គ្នា បន្ទាប់ពីតួសម្តែងទាំងពីរនាក់ អាចជាសះស្បើយពីជំងឺ ហើយពួកគេអាចថតរឿងបានបន្តទៀតដែរឬទេ?
ទោះជាយ៉ាងនេះក្តី ក៏មានទស្សនិកជន ព្រមទាំងអ្នកគាំទ្រជាច្រើន បាននាំគ្នាជូនពរ សូមឱ្យពួកគាត់ទាំងពីរ មានសុខភាពល្អ ឆាប់ជាពីជំងឺមកបៀតបៀនទាំងឡាយ ហើយនៅតែបន្តអាជីព របស់ខ្លួននៅក្នុងសង្គមសិល្បៈរបស់យើង ទៅថ្ងៃខាងមុខទៀត៕



ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!