ភ្ញាក់ផ្អើល! ថន លក្ខិណា មានអ្នកបង្ហោះ Status ហៅសុទ្ធតែហាន់នីទៀត?
ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ បណ្តាក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើននាក់កំពុងតែ មានការភ្ញាក់ផ្អើល និងមានមន្ទិលសង្ស័យយ៉ាងខ្លាំងស្ទើរ គ្រប់ៗគ្នា ទាក់ទងទៅនឹងការផុស Status របស់តារាសម្តែងប្រុសថ្មីនៅលើកញ្ចក់ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោក ថៃ ប៊ុននាង ជាមួយនឹងកញ្ញា ថន លក្ខិណាដោយបានសរសេរថា៖ «អត់ចង់ផុសទេមកពីនឹកហានីពេក»។
តាមរយៈសារដ៏ខ្លីតែបង្កប់អត្ថន័យស្នេហាជ្រាលជ្រៅនេះ ហាក់បានបង្ហាញថា អ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នា ដែលនេះហើយ គឺជាមូលហេតុដែលបង្កឱ្យ មានភាពភ្ញាក់ផ្អើលឡើង ព្រោះគេកម្រឃើញកញ្ញាថន លក្ខិណា ថតរូបស្និទ្ធស្នាលគ្នា ជាមួយបុរសណាម្នាក់បែបនេះណាស់ ហើយនៅលើ Status នោះទៀតសោត ហៅនាងសុទ្ធតែហានីទៀតធ្វើឲ្យអ្នកគាំទ្រ ដែលនិយមលេងបណ្តាញសង្គម ដាក់ការសង្ស័យថា លោកថៃ ប៊ុននាង ទំនងជាគូស្នេហ៍របស់នាងហើយមើលទៅ ឬក៏មិនមែនទេ? បើរូបភាពថតជាមួយគ្នាមើលទៅផ្អែមល្ហែមណាស់។
ទោះជាយ៉ាងនេះក្តី ក៏យើងនៅមិនទាន់ឃើញមានប្រតិកម្មឆ្លើយតប ឬការបកស្រាយជាផ្លូវការយ៉ាងណា ពីសាមីខ្លួនកញ្ញា ថន លក្ខិណា នៅឡើយទេ ដោយនេះគឺគ្រាន់តែជារូបភាពដែលកំពុងតែទទួល បានការចាប់អារម្មណ៍ពីអ្នក និយមលើបណ្តាញសង្គម ហ្វេសប៊ុកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា តារាសម្តែងវ័យក្មេងទើបនឹងរះលោកថៃ ប៊ុននាង ជាតួអង្គម្នាក់ ដែលបានសម្តែងនៅក្នុងរឿង «ស្នេហ៏បញ្រ្ចាសទិស» ដែលបានចាក់បញ្ចាំងនៅលើ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥បច្ចុប្បន្ន ហើយលោកក៏ត្រូវជាកូនប្រុសរបស់ អ្នកត្រួតពិនិត្យរឿង នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ផងដែរ៕
ចុះប្រិយមិត្តមានការយល់ឃើញបែបណាដែរ ចំពោះរឿងនេះ?
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!