Brad Pitt កំពុង​ត្រូវ FBI ស៊ើប​អង្កេត​រឿង​​វាយ​ធ្វើ​បាប Maddox

 
 

នៅ​ពេល​នេះ កំពូល​តារា​សម្ដែង​ហូលីវូដ Brad Pitt កំពុង​ត្រូវ​បាន​មន្ទីរ​ការពារ​កុមារ និង​គ្រួសារ​ទីក្រុង Los Angeles ស៊ើប​អង្កេត​ព្រោះ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​​អំពើ​ហិង្សា​លើ​កូន​របស់​ខ្លួន។

38b3c94000000578-3803081-brad_pitt_s_argument_with_son_maddox_led_to_angelina_jolie_s_dec-m-63_1474582181284

 កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Mirror បាន​រាយការណ៍​ថា តារា​សម្ដែង​ល្បី​ឈ្មោះ​អាមេរិក Brad Pitt កំពុង​ត្រូវ​បានការិយាល័យ​ស៊ើបអង្កេត​អាមេរិក FBI ស៊ើប​អង្កេត​​ករណី​ដែល​លោក​បាន​ប្រើហិង្សា​លើ​​កូន​ចិញ្ចឹម​ជន​ជាតិ​ខ្មែរ Maddox ទាំង​រាង​កាយ និង​ពាក្យ​សម្ដី។ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ Angelina Jolie សម្រេច​ចិត្ត​បញ្ចប់​ចំណង​ស្នេហ៍​១២ឆ្នាំ​​របស់​ពួក​គេ​ដែរ។ តាម​នោះ​ដែរ នៅ​ពេល​នៅ​លើ​យន្តហោះ​ផ្ទាល់​ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ​ជាមួយ​ប្រពន្ធ​ព្រម​ទាំង​កូន​២​នាក់ តួ​រឿង “World War Z” បាន​ផឹក​ស្រវឹង​យ៉ាង​ជោកជាំ និង​បាន​វាយ​ជេរ​ស្ដី​ដាក់​កូន​ប្រុស​ច្បង​របស់​ខ្លួន។

 ក្រោយ​ពេល​យន្តហោះ​ចុះចត លោក​ឪពុក​កូន​៦​រូប​នេះ​បាន​បន្ត​ប្រទេច Maddox បន្ត​ទៀត​មុន​ពេល​ចាក​ចេញ​ទៅ​ទាំង​កម្រោល​។ មួយ​ថ្ងៃ​ក្រោយ​រឿង​ហេតុ​នេះ​កើត​ឡើង តារា​សម្ដែង Angelina Jolie ​បាន​ដាក់​ពាក្យ​បណ្ដឹង​លែងលះ​ស្វាមី​របស់​ខ្លួន។ ប្រភព​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា តារា​សម្ដែង​៥២​ឆ្នាំ​បាន​សហការ​ជាមួយ​អ្នក​ស៊ើប​អង្កេត​បាន​យ៉ាង​ល្អ តែ​លោក​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​វាយ​ធ្វើ​បាប​កូន​ប្រុស​របស់​ខ្លួន​នោះ​ឡើយ៕

 38b3e36200000578-3803081-maddox_and_pitt_are_seen_at_lax_airport_on_june_6_2015_on_thursd-m-7_1474584867711

 38b3dd9f00000578-3803081-image-a-1_1474584115202

 38adcad100000578-3801635-image-a-55_1474533747891

 38adcabe00000578-3803081-image-m-82_1474583158679

 38b3df9700000578-3803081-image-a-2_1474584197024

 38b1794300000578-3801635-image-a-26_1474561225911

 ប្រែ​សម្រួល៖ សុវណ្ណផៃ

ប្រភព៖mirror ,nbcnews


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម