តួរឿង “ហង្សបង្ក្រាបនាគ” ចងស្បោងនីឡុងសម្លាប់ខ្លួនក្នុងវ័យ២៨ឆ្នាំ
ដោយសារតែសម្ពាធការងារក៏ដូចជាជំងឺបាក់ទឹកចិត្ត តារាសម្ដែងល្បីឈ្មោះចិន Qiao Renliang បានសម្លាប់ខ្លួននៅពេលមានវ័យទើបតែ២៨ឆ្នាំ។
យប់ថ្ងៃទី១៦ខែកញ្ញាកន្លងទៅនេះប៉ូលិសទីក្រុងសៀងហៃបានប្រកាសថាពួកគេបានរកឃើញសាកសពតារាសម្ដែងប្រុស Qiao Renliang នៅគេហដ្ឋានរបស់លោក។ តាមការវិនិច្ឆ័យបឋម
តួរឿង “ហង្សបង្ក្រាបនាគ” បានសម្លាប់ខ្លួនឯង។ បណ្ដាញព័ត៌មាន Xinhua បានឲ្យដឹងថា ប្រុសស្អាតវ័យ២៨ឆ្នាំបានចងស្បោងនីឡុងគ្របក្បាលរហូតដល់ដាច់ដង្ហើម។ អ្នកដែលឃើញហេតុការណ៍នេះមុនគេគឺមិត្តស្រីរបស់លោក។
Qiao Renliang បានកើតជំងឺបាក់ទឹកចិត្តតាំងពីឆ្នាំ២០១៣ មកម្ល៉េះដោយមានព័ត៌មានលេចឮថាលោកត្រូវអ្នកដឹកនាំរឿងម្នាក់ចាប់រំលោភ។ រាល់ថ្ងៃតារាប្រុសកើតឆ្នាំ ១៩៨៧តែងត្រូវលេបថ្នាំងងុយដេកជាច្រើនទើបគេងលក់។ ដោយសារតែជាតារាលំដាប់ជួរមុខ មរណភាពរបស់ Renliang បានធ្វើឲ្យវិស័យសិល្បៈចិនកក្រើកយ៉ាងខ្លាំង។ តារាល្បីឈ្មោះចិនរួមមាន Fan Bingbing, Li Chen, Huang Xiaoming និង Liu Yifei សុទ្ធតែបានផ្ញើសារចែករំលែកទុក្ខដល់គ្រួសារសព។
ដោយសារតែ Qiao Renliang ជាកូនទោលនៅក្នុងគ្រួសារ មរណភាពរបស់លោកបានធ្វើឲ្យឪពុកម្ដាយទប់អារម្មណ៍មិនបានបណ្ដាលឲ្យមានអាការៈខុសប្រក្រតី។ Qiao Renliang ចាប់ផ្ដើមល្បីឈ្មោះនៅពេលសម្ដែងក្នុងរឿង “The Glamorous Imperial Concubine” ជាមួយ Ruby lin និងថ្មីនេះបំផុតលោកបានសហការគ្នាជាមួយ Liu Yifei ក្នុងរឿង “Never Gone”៕
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!