Victoria Beckham ទម្លាយរឿងស្វាមីធ្លាប់លួចគ្រឿងសម្អាងនាងទៅប្រើ
អ្នកច្នៃម៉ូដអង់គ្លេសដ៏ល្បី Victoria Beckham បានបង្ហើបប្រាប់រឿងខ្លះទាក់ទងនឹងប្ដីសំណព្វចិត្តរបស់ខ្លួន ដែលធ្លាប់លួចយកផលិតផលគ្រឿងសម្អាងរបស់ខ្លួនទុកប្រើប្រាស់។
និយាយក្នុងកិច្ចសម្ភាសន៍កម្មវិធី This Morning នាង Victoriaបាននិយាយបង្ហាញខ្លះៗពីការច្នៃម៉ូដសំលៀកបំពាក់និងផលិតផលគ្រឿងសម្អាងថ្មីៗ។ កំឡុងពេលនោះ ម្ដាយរបស់ Brooklyn Beckham ក៏បាននិយាយទាក់ទងនឹងប្ដីរបស់ខ្លួនDavid Beckham ថា ជាអ្នកគាំទ្រខ្លាំងម្នាក់នៃគ្រឿងសម្អាងរបស់នាង។
ក្នុងវីដេអូនិយាយក្នុងសម្ភាសន៍ Victoria បង្ហើបថា៖”David បានលួចផលិតផលគ្រឿងសម្អាងរបស់ខ្ញុំយកទៅប្រើ។ ប៉ុន្តែវាមិនជាបញ្ហាធំដុំអ្វីដល់ខ្ញុំទេ តែគាត់មើលទៅពិតជាស្រស់ស្អាត”។ យ៉ាងណា នេះគ្រាន់តែជាបង្ហើបរឿងអាថ៌កំបាំងដែលគួរឲ្យអស់សំណើចរបស់គ្រួសារ David និងVictoriaប៉ុណ្ណោះ មិនមែនជាការសង្កត់ន័យធ្ងន់អ្វីនោះទេ៕
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!