ចំឡែក! មិនធ្លាប់មានពីមុនមក ចេកជ្វាមានត្រយូងដល់ទៅ៤ នៅស្រុករមាសហែក
ស្វាយរៀង៖ ចំឡែកអត់! ប្រជាពលរដ្ឋដែលរស់នៅ ក្នុងស្រុងរមាសហែក បានប្រាប់ឲ្យដឹងថា មានគ្រួសារមួយដាំដើមចេកជ្វា ជាច្រើនដើមក្នុងទីធ្លា ដីភូមិរបស់គាត់ ស្រាប់តែមានមួយដើម ចេញត្រយូងមក បានផ្លែបួនស្និត និងមានចេញត្រយូង ៤ទៀត នាំឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក កាលពេលថ្មីៗនេះ ។
ទោះជាយ៉ាណារហូតមកដល់ថ្ងៃទី១៥ កញ្ញានេះ ដើមចេកនេះម្ចាស់គេ មិនធ្វើពិធីអ្វីតាមជំនឿរនោះទេ ប៉ុន្តែអ្នកភូមិថា វាជារឿងចំឡែក សម្រាប់ភូមិឃុំរបស់ពួកគាត់ ។ សូមបញ្ជាក់ថា បើតាមការសង្កេតមើលទៅ មិនងាយនឹងកើតមាននោះទេ នៅក្នុងស្រុកខ្មែរ ដូច្នេះហើយប្រជាពលរដ្ឋ គិតថាវាជាអបីយ៍ជំនឿ ដែលចេកមួយដើម មានត្រយូងចេកដល់ទៅ ៤ត្រយូង ។
ប្រហែលជាប្រជាពលរដ្ឋភាគច្រើន ទាំងនៅក្នុងប្រទេសកម្ពុជាក្ដី ក៏ដូចជាក្រៅប្រទេសក្ដី មិនបានដឹងពីអត្ថប្រយោជន៍ នៃដើមចេកនោះទេ ថ្ងៃនេះគេហទំព័រ LookingTODAY នឹងបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗ មួយចំនួន នៃដើមចេកដូចខាងក្រោម៖
ទី១-អត្ថប្រយោជន៍ ទឹកបណ្តូលដើមចេក ត្រូវបានគេយកទៅធ្វើជាថ្នាំ ដើម្បីការពារជំងឺទឹកនោមផ្អែម, បញ្ហារំលាយអាហារនិងជួយ, ជួយព្យាបាលជំងឺទល់លាមក ហើយជាពិសេសនោះ ទឹកបណ្ដូលដើមចេកអាច សម្រកទម្ងន់បានទៀតផង ។ ទឹកបណ្តូលដើមចេក ក៏បានផ្តល់អត្ថប្រយោជន៏៍ ដល់កុមារផងដែរ ព្រោះអាច ជម្រុញកម្រិតភាពស៊ាំ និងជួយឲ្យកុមារគេចផុត ពីជំងឺគ្រប់ប្រភេទបាន ។
ទី២-ទឹកបណ្តូលដើមចេក មិនពិបាកក្នុងការទទួលទាន ដូចទឹកស្ដៅនោះទេ ប្រសិនបើយើងដឹងពី វិធីសាស្ត្រក្នុងការធ្វើវា ប៉ុន្តែវាក៏អាចពិបាកនឹងទទួលទានដែរ ប្រសិនបើអ្នកមិនដឹងពី វិធីធ្វើវាឲ្យបានត្រឹមត្រូវ ។ ជាតិសរសៃ ក្នុងបណ្តូលដើមចេក អាចធ្វើឲ្យពិបាកលេប ដូច្នេះអ្វីដែលសំខាន់ ត្រូវលាងសម្អាតបណ្តូលដើម ចេកឲ្យបានស្អាតល្អ ។ ទី៣-អ្នកគួរតែដឹងឲ្យច្បាស់ថា ទឹកបណ្តូលដើមចេក មានរសជាតិចត់តិចៗ អ្វីដែលសំខាន់ អ្នកអាចបន្ថែមគ្រឿងហិលឲ្យបានច្រើន ឬបន្ថែមតាមអ្វីដែលអ្នក អាចទទួលទានបាន ។
អត្ថប្រយោជន៍សំខាន់ៗ មួយចំនួន ក្នុងការព្យបាល ជម្ងឺ ការពារ និងថែរក្សាសុខភាព ប្រចាំថ្ងៃ៖
ទី១-អ្នកកើតជំងឺគ្រោះក្នុងតម្រងនោមៈ អាចជួយរំលាយដុំគ្រួស ក្នុងតម្រងនោមក្នុងរយៈពេលខ្លី ។
ទី២-ដំបៅក្រពះ អាចជួយព្យាបាលជំងឺដំបៅក្រពះ យ៉ាងមានប្រសិទ្ធិភាព ដោយសារមានវត្តមាននៃ សារធាតុនៅក្នុងទឹក បណ្តូលដើមចេក ។ ទី៣-គ្រប់គ្រងជាតិអាស៊ីតៈ សម្រាប់អ្នកមានបញ្ហា ឡើងជាតិអាស៊ីត ក៏ទឹកបណ្ដូលដើមចេក អាចជួយបានដែរ ។ ហើយអាចជួយព្យាបាល អ្នកមានអាការៈក្រហាយទ្រូង និងកាត់បន្ថយកម្រិត ជាតិអាស៊ីត ។
ទី៤-បញ្ហាទល់លាមកៈ អាចជួយដល់អ្នក ដែលមានបញ្ហាទល់លាមក បានផងដែរ ។
ទី៥-ជួយសម្រកទម្ងន់ៈ អ្នកគួរតែទទួលទាន ទឹកបណ្តូលដើមចេក ព្រោះវាអាចជួយសម្រកទម្ងន់ បានយ៉ាងលឿង ដោយប្រើរយៈពេល ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ។ ហើយសារធាតុដែលមានក្នុង ទឹកបណ្តូលដើមចេក អាចជួយកាត់បន្ថយ ជាតិកាឡូរី និងជួយព្យាបាលក្រពះ ។
ទី៦-ការកកឈាមៈ សម្រាប់អ្នកដែលមាន ការស្ទះសរសៃឈាម អាចជួយរំលាយឈាមបាន ដោយមិនបាច់ប្រើពិធីព្យាបាល តាមបែបវិទ្យាសាស្ត្រ ។
ទី៧-ជំងឺទឹកនោមផ្អែមៈ អាចជួយប្រឆាំង ជម្ងឺទឹកនោមផ្អែម ប៉ុន្តែអ្នកត្រូវទទួលទាន វាជាប្រចាំ និងជួយឲ្យអ្នកមាន សុខភាពល្អថែមទៀង ។ ជាពិសេសនោះ សារធាតុចត់ៗ នៃទឹកបណ្តូលដើមចេក អាចជួយគ្រប់គ្រងអាំងស៊ុយលីន នៅក្នុងរាងកាយ របស់អ្នកបានទៀតផង ។
ទី៨-អាចគ្រប់គ្រងសម្ពាធឈាមៈ អាចជួយគ្រប់គ្រងសម្ពាធឈាម ក្នុងរាងកាយ ជាពិសេសអ្នកដែលមានជំងឺលើស ឈាម អាចគ្រប់គ្រង់បាន ឬមួយក៏អាចជាសះស្បើយតែម្ដង ប្រសិនបើអ្នកទទួលទាន ជាប្រចាំ ។
ទី៩-សម្បូរជាតិប៉ូតាស្យូមៈ អាចជួយរក្សាកម្រិតនៃ ភាពស៊ាំរបស់អ្នក ដែលបានទទួលទាន វាជាប្រចាំ ។
ទី១០-កម្ចាត់ជាតិពុលពីរាងកាយៈ ទទួលទានទឹកបណ្តូលដើមចេកស្រស់មួយកែវ ជារៀងរាល់ព្រឹក និងជាប្រចាំ ពេលមិនទាន់បរិភោគអាហារ ចូលក្នុងពោះ អនុវត្តវិធីក្នុងរយៈមួយសប្ដាហ៍ អ្នកនឹងអាចសង្កេតឃើញ ពីការវិវត្តន៍ ក៏ដូចជាសុខភាព ជាពិសេសអ្នកអាចសង្កេតឃើញ ពីការផ្លាស់ប្ដូរ នៅមុន និងក្រោយពេលទទួលទាន ទឹកបណ្ដូលដើមចេក ។
សរុបសេចក្ដីមក មិនថាតែទឹកបណ្ដូលដើមចេក ប៉ុណ្ណោះទេដែលមាន អត្ថប្រយោជន៍ជាច្រើន សូម្បីតែផ្លែចេក ដើមចេក ធាងចេក ស្លឹកចេក សុទ្ធសឹងតែមានអត្ថប្រយោជន៍ ច្រើនដូចគ្នា គ្រាន់តែអត្ថប្រយោជន៍ទាំងនោះ មានមុខងារផ្សេងៗ ដាច់ដោយឡែកពីគ្នា ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា យើងធ្លាប់តែគិតថា ដំណាំរុក្ខជាតិ គួរតែដាំនៅក្នុង សួនច្បារខាងក្រៅ ក្រោមពន្លឺព្រះអាទិត្យ ឲ្យឆ្ងាយពីផ្ទះ និងការិយាល័យ ដែលជាកន្លែងរស់នៅ និងធ្វើការ។ ប៉ុន្តែ ករណីបែបនេះ មិនមានទៀតទេ សព្វថ្ងៃនេះ។ វាលែងជាបញ្ហាទៀតហើយ ទោះជាអ្នក រស់នៅ ឬធ្វើការ លើអគារកម្ពស់រាប់រយជាន់ក៏ដោយ អ្នកអាចដាំសួនច្បារ ផ្ទាល់ខ្លួនមួយ ដោយដាក់រុក្ខជាតិទាំងនោះ ក្នុងផើង ក្នុងប្រអប់ ឬដាក់ធុងព្យួរ ក៏បាន។
ខាងក្រោមនេះជា ហេតុផល ដែលអ្នកគួរតែមានដំណាំរុក្ខជាតិ ក្នុងផ្ទះ និងការិយាល័យធ្វើការ របស់អ្នក ៖
១. បន្សុទ្ធខ្យល់
រុក្ខជាតិ ជួយធ្វើឲ្យមាន ខ្យល់បរិសុទ្ធបែបធម្មជាតិ។ វាមានសមត្ថភាព អាចសម្អាតខ្យល់ ពីសារធាតុគីមីពុល ដូចជា formaldehyde និង benzene ដែលមាននៅក្នុង ក្លិនថ្នាំលាបផ្ទះ ផ្សែងបារី និងជាតិប្លាស្ទិច ជាដើម។ រុក្ខជាតិ ក៏អាច បង្កើតជាតិសំណើម ក្នុងខ្យល់ ដោយបញ្ចេញទឹក ជាចំហាយ ដែលវាអាចការពារយើងពី បញ្ហាផ្លូវដង្ហើម ក្អកស្ងួត និងឈឺក បានយ៉ាងមានប្រសិទ្ធិភាព។
២. សម្រួលការដកដង្ហើម
រាល់ពេលដែលអ្នកដកដង្ហើម រាងកាយរបស់អ្នកត្រូវការ ស្រូបយកអុកស៊ីសែន និងបញ្ចេញ កាបូនឌីអុកស៊ីត។ ក្នុងអំឡុងពេលធ្វើរស្មីសំយោគ រុក្ខជាតិស្រូបយក កាបូនឌីអុកស៊ីត រួចបញ្ចេញអុកស៊ីសែនវិញ។ ហេតុនេះ ការដាំរុក្ខជាតិ ក្នុងផ្ទះ និងការិយាល័យ អាចបង្កើនកម្រិតឧស្ម័នអុកស៊ីសែនបាន។
ជាក់ស្តែង នៅពេលយប់ រុក្ខជាតិឈប់ធ្វើរស្មីសំយោគ រួចស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតវិញ។ ប៉ុន្តែ មានរុក្ខជាតិមួយចំនួនដូចជា ដើមផ្កាអរគីដេ ប្រទាលសេដ្ឋី និងដើម epiphytic bromeliads ដែលមិនស្រូបយកអុកស៊ីសែន និងបញ្ចេញ CO2 វិញទេ។ អ្នកគួរតែមានរុក្ខជាតិ ប្រភេទនេះ ក្នុងបន្ទប់គេង ដើម្បីឲ្យបង្កើនខ្យល់បរិសុទ្ធ។ ចុចអានបន្ត៖ ហេតុផលដែលអ្នកគួរតែ ដាំរុក្ខជាតិ ទាំងនៅក្នុងផ្ទះ និងការិយាល័យ របស់អ្នក!
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!