ស្ពានអាកាសស្ទឹងមានជ័យត្រូវបានដាក់អោយប្រើប្រាស់ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ស្ពានអាកាសថ្មីស្ទឹងមានជ័យដែលចំណាយពេលកសាងអស់ជាង១ឆ្នាំនោះ ពេលនេះត្រូវបានប្រកាសបើកអោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ កក្កដា ២០១៤។
នេះជាស្ពានអាកាសទី៣ហើយដែលបានត្រូវកសាងឡើងនៅទីក្រុងភ្នំពេញដ៏ចំណាស់ និងធ្លាប់មានប្រវត្តិដ៏ជូចត់មួយនេះ ដែលស្ពានអាកាសទី១គឺស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាសទី២ គឺស្ពានអាកាស៧មករា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។
ស្ពានអាកាសស្ទឹងមានជ័យបានចាប់ផ្ដើមកសាងពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយចំណាយពេលជាង ១ឆ្នាំ ហើយត្រូវចំណាយថវិកាសរុបចំនួន ១៧លានដុល្លារអាមេរិក។ ក្រុមហ៊ុនដែលម៉ៅការសាងសង់ស្ពានអាកាសនេះ គឺក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ។
ក្រោយការប្រកាសបើកឲ្យដាក់ដំណើរការស្ពានអាកាសស្ទឹងមានជ័យនេះ គេរំពឹងថាកម្ពុជានិងបើកការដ្ឋានមួយកន្លែងទៀតនៅស្ដុបទួលគោកជិតវិទ្យាស្ថានបច្ចេកវិទ្យានៃ កម្ពុជា (ហៅសាលាតិចណូ) នេះបើតាមសម្តីរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានចុះផ្សាយដោយវីទ្យុអាស៊ីសេរីកាលពីថ្ងៃទី ២៦កក្កដា២០១៤៕
ប្រភព Neavea
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!