ក្រុមហ៊ុនសាមសុងរៀបចំដំណើរកម្សាន្ត ទៅក្រៅប្រទេសដ៏អស្ចារ្យ សម្រាប់តំណាងចែកចាយ ម៉ាស៊ីនត្រជាក់ឆ្នើមប្រចាំឆ្នាំ 2016
កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនសាមសុង បានរៀបចំដំណើរកម្សាន្តក្រៅប្រទេសដ៏ អស្ចារ្យសម្រាប់តំណាងចែកចាយ ម៉ាស៊ីនត្រជាក់ឆ្នើមប្រចាំឆ្នាំ 2016 ជិត៥០នាក់ទៅកាន់ប្រទេសថៃ ដែលមានរយៈពេល 5 ថ្ងៃ ចាប់ពីថ្ងៃទី 24 ដល់ 28 ខែ សីហា។
ដំណើរកម្សាន្តនេះធ្វើទ្បើងក្នុងគោលបំណង ដើម្បីបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុនសាមសុង និង ដៃគូចែកចាយ លើកទឹកចិត្តដល់តំណាង ចែកចាយម៉ាស៊ីនត្រជាក់ឆ្នើមដែលបានសម្រេចផែនការ លក់ចាប់ពីខែឧសភា ដល់ខែកក្កដា ក្នុងឆ្នាំ 2016 និងផ្តល់ជូននូវការកម្សាន្ត ព្រមទាំងការចុះ ទស្សនកិច្ចមកកាន់រោងចក្រផលិតម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសថៃ។ លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាតំណាងរបស់ក្រុមហ៊ុនសាមសុង ខ្ញុំគិតថា ដោយសារតែ សាមសុងជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ដែលតែងតែយកចិត្តទុកដាក់ លើតំណាងចែកចាយ ក្នុងប្រទេសកម្ពុជាទើបធ្វើឲ្យ មានការរៀបចំដំណើរកម្សាន្តដ៏ពិសេសនេះ ដើម្បីបង្កើនភាពជិតស្និទ្ធរវាងក្រុមហ៊ុន និងតំណាងចែកចាយ ក៏ដូចជាការផ្តល់ឱកាសឲ្យពួកគាត់បានធ្វើដំណើរកម្សាន្ត និងចុះទស្សន កិច្ចសិក្សាទាំងក្នុងប្រទេស និងក្រៅប្រទេស។»
អ្នកស្រី ស៊ី ណាត ដែលជាប្រធានផ្នែកលក់នៅហាង A Green លក់ម៉ាសុីនត្រជាក់នៅតាមបណ្តោយ មហាវិថីកម្ពុជាក្រោមក្នុងទីក្រុងភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាមានអារម្មណ៍ សប្បាយ រីករាយដែលក្រុមហ៊ុនសាមសុងបានជ្រើសរើសយក រូបនាងខ្ញុំទៅចូលរួមកម្មវិធីដំណើរ កម្សាន្តសម្រាប់តំណាងចែកចាយម៉ាស៊ីនត្រជាក់ ឆ្នើមប្រចាំឆ្នាំនេះ ហើយនេះជាលើកដំបូងដែល ខ្ញុំបានទៅកាន់ក្រះប៊ី និងចុះធ្វើទស្សនកិច្ចរោងចក្រ ផលិតម៉ាស៊ីនត្រជាក់ប្រចាំប្រទេសថៃ និងបានផ្តិតយកទេសភាពស្អាតៗជាច្រើន ព្រមទាំងបានជួបជាមួយ ដៃគូចែកចាយផ្សេងៗរបស់ សាមសុង ដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក។
ចំណែកឯ អ្នកស្រី ណារី ដែលជាម្ចាស់ហាង ហួត តារ៉ា លក់ម៉ាសុីនត្រជាក់នៅទីក្រងភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំសូមអរគុណ ដែលសាមសុងបានអញ្ជើញរូបនាងខ្ញុំ និងក្រុម គ្រួសារចូលរួមរីករាយដំណើរកម្សាន្តនេះ ហើយខ្ញុំសង្ឃឹមថាសាមសុងនឹង បន្តរៀបចំដំណើរកម្សាន្ត ផ្សេងៗនៅថ្ងៃមុខដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែល្អរវាងក្រុមហ៊ុន និងតំណាងចែកចាយ។»
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនសាមសុង បាននាំយកម៉ាស៊ីនត្រជាក់ថ្មីម៉ូដែល Samsung The Triangle 2016 ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយឲ្យអ្នកប្រើប្រាស់អាច កាត់បន្ថយលើ ការចំណាយថាមពលរហូតដល់ 68% ដែលជួយកាត់សន្សំសំចៃខ្ពស់លើការចំណាយ ថ្លៃភ្លើង ហើយថែមទាំងមានភាពស្ងាត់ មិនមានសម្លេងរំខាន និងផ្តល់គម្លាតតិច បំផុតនៃការឡើងចុះ សីតុណ្ហភាពក្នុងបន្ទប់ ធ្វើឲ្យខ្យល់ត្រជាក់ និងមានភាពបរិសុទ្ធ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!