ឃាត់ខ្លួនជនជាតិឥណ្ឌា ២នាក់ ពីបទឆបោកលុយជាង ៣លានដុល្លារ

 
 

ស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌខេត្តស្វាយរៀង បានឃាត់ខ្លួនជនជាតិឥណ្ឌាចំនួន ២នាក់ ក្នុងករណីបានឆបោកប្រាក់ចំនួន ៣ ៦៩៩ ៧៣២ដុល្លារ ពីក្រុមហ៊ុនកាស៊ីណូ ថាយថិនឃីង (Titanking) ដែលមានទីតាំង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ក្រុមការដឹកនាំរបស់លោកវរៈសេនីយ៍ទោ កែវ គង់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាវិត និងមានការសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យជាជនជាតិ ឥណ្ឌា ទាំងពីរនាក់ ដែលទី១. ឈ្មោះPanchal Sunil Mukeshkumar ភេទប្រុស អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G2007011 ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៧ និងទី២. Shah Manthan Jaymishkumar ភេទប្រុស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M0588943 ចុះថ្ងៃទី៦ ខែសីហាឆ្នាំ២០១៤ ។

មូលហេតុ ជំពាក់ប្រាក់កាស៊ីណូ (ថ្លៃជួលកាស៊ីណូ ប្រាក់ខែបុគ្គលិក) ។ បច្ចុប្បជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់៕

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន   កម្លាំងអធិការក្រុងខេមភូមិន្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលម្នាក់ និងស្រុកស្មាច់មានជ័យម្នាក់ ។

ការចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យទាំងនេះ ក្រោយពីទទួលព័ត៌មាន ពីអាជីវករដូរលុយ បានរួមសហការជាមួយ សមត្ថកិច្ចធ្វើឃាត់ខ្លួនបានភ្លាម ។

សូមបញ្ជាក់ថា សមត្ថកិច្ចកំពង់ធ្វើការសាកសួរ រកប្រភពនៃលុយដុល្លារក្លែងក្លាយ ចេញពីណាមក ធ្វើចរាចរនៅក្នុងទឹកដីខេត្តកោះកុង ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម