ហួសចិត្ត!ខ្ចីម៉ូតូមិត្តភក្ដិជិះ បែជាយកទៅបញ្ចាំបាត់
រាជធានីភ្នំពេញ ៖ បុរសជាជនជាប់ចោទពីបទ ឆបោកម៉ូតូរបស់មិត្តភក្តិខ្លួនម្នាក់ ត្រូវបានបុរសជនរងគ្រោះ ជាម្ចាស់ម៉ូតូតាមរកឃើញ ហើយបានចាប់ខ្លួនយកមកប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក្រោយពីរូបគេបានខ្ចីម៉ូតូម៉ាក ហុងដា មួយគ្រឿងដោយប្រាប់ថា យកទៅឌុបមិត្តភក្តិម្នាក់ទៀត ហើយយកទៅបញ្ចាំបានប្រាក់ចំនួន ១០០ ដុល្លារ បានរត់គេចខ្លួនបាត់ មួយសប្តាហ៍មកហើយនោះ។
ការឃាត់ខ្លួននេះដែរ ធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្បែរវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងយកមប្រគល់ឱ្យ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅវេលាម៉ោង ៤ និង១៥នាទីល្ងាច ថ្ងៃដដែលនេះ។
តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាល បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ហេង សុភាព ហៅដេវីត អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានបុរសជាជនរងគ្រោះម្នាក់ឈ្មោះ សួស នរិន្ទ អាយុ១៨ឆ្នាំ មុខរបជាសិស្ស មានទីលំនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ចាប់ឃាត់ខ្លួនយកមក ប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ។
កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងហាងកាហ្វេមួយកន្លែង ដែលមានទីតាំង ស្ថិតនៅនៅតាមបណ្ដោយ ផ្លូវលេខ ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ បុរសជាជនជាប់ចោទបានខ្ចីម៉ូតូម៉ាក ហុងដា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ១CJ-៧៣៩៩ មួយគ្រឿងពីបុរសរងគ្រោះ ដោយប្រាប់ថា ខ្ចីយកទៅឌុបមិត្តភក្តិម្នាក់ទៀត នៅម្តុំខាងមុខរ៉ុក។
តាមប្រភពដដែល បានប្រាប់បន្តទៀតថា ពេលដែលបុរសជាជនសង្ស័យបានយកម៉ូតូតោបាត់ស្រមោលមិនឃើញមកវិញ ហើយទូរស័ព្ទក៏មិនចូលនោះ បុរសជាម្ចាស់ម៉ូតូក៏បានមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីឲ្យជួយជ្រាវជ្រាវរកឃាត់ខ្លួន និងរកម៉ូតូរបស់ខ្លួន យកមកវិញផងដែរ។ លុះរហូតមកដល់រសៀលថ្ងៃនេះ បុរសជាជនរងគ្រោះ ក៏បានប្រទះឃើញ បុរសជាជនសង្ស័យរូបនោះ ហើយក៏បានចាប់មកប្រគល់ឱ្យ កម្លាំងមានសមត្ថកិច្ចតែម្តង។
ពេលដែលឃាត់ខ្លួនបានហើយ ត្រូវបានបុរសជាជនសង្ស័យសារភាពថា ម៉ូតូមួយគ្រឿងនោះត្រូវបានរូបគេ យកទៅបញ្ចាំបានប្រាក់ចំនួន ១០០ដុល្លារ តែបានយកទៅចាយវាយអស់រលីងទៅហើយ។ ក្រោយពីទទួលបានការសារភាព ពីបុរសជាជនសង្ស័យរួចហើយ និងរកប្រាក់មកលោះម៉ូតូ មកវិញមិនបាននោះ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាម ផ្លួវច្បាប់ជាបន្តទៀត៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថា ទុកចិត្តមិត្តភក្តិ ធ្វើការជាមួយគ្នា ឲ្យខ្ចីម៉ូតូ យកមកឲ្យវិញ អស់គ្រឿង រលីង។ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យនគរបាល ជួយរកយុត្តិធម៌ជូនពួកគាត់ ដោយបានប្តឹងចោទប្រកាន់ ទៅលើបុរសម្នាក់ ជាមិត្តភក្តិអ្នករួមការងារ ជាមួយគ្នា បានខ្ចីម៉ូតូរបស់គាត់បាត់១ថ្ងៃ លុះពេលយក មកប្រគល់ ជូនគាត់វិញ ឃើញថាបាត់គ្រឿងមួយចំនួន ប៉ុន្តែត្រូវ បាននគរបាលណែនាំ ឲ្យទៅដោះស្រាយគ្នាឯងសិនទៅ ។
ការអញ្ជើញមកប្តឹងនគរបាលនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ ស្ថិតនៅ ប៉ុស្តិ៍នគរបាល ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសខាងលើបានអះអាងថា ម្ចាស់ម៉ូតូត្រូវជាឪពុករបស់ខ្លួនឈ្មោះ អោ សង្វាត ភេទប្រុស អាយុ ប្រហែលជា ៥០ឆ្នាំជាង រស់នៅថ្មគោល ខេត្តបាត់ដំបង ចំណែកឯបុរសដែលត្រូវបាន ចោទប្រកាន់ នោះមាន ឈ្មោះ តេន ភក្តី ហៅភក្តិ ភេទប្រុស អាយុប្រហែលជាជិត៣០ឆ្នាំ មានមុខរបរ ជាសន្តិសុខ យាមកាមរោងចក្រខ្មែរម៉ាធើរ ជាមួយគ្នា។
បុរសខាងលើបានបញ្ជាក់ថា មុនពេលកើទហេតុជនសង្ស័យ បានខ្ចីម៉ូតូពីរូបគាត់ ជិះមិនដឹងថាជាជិះទៅ ណានោះទេ លុះពេលល្ងាចបន្តិច យកមកប្រគល់ជូនវិញ ហើយពេលនោះ លោកក៏មិនបានចាប់ អារម្មណ៍អ្វីដែរ ប៉ុន្តែលុះពេលលោក យកទៅប្តូរប្រេងម៉ាស៊ីន ទើបជាងនិយាយថា ម៉ូតូនេះត្រូវបាន គេស៊ីបូមមុខក្រោយអស់ និង ស៊ីគ្រឿងម៉ូតូមួយចំនួនផងដែរ ពេលនោះលោកបាន ទៅសួរនាំ ជនសង្ស័យ ប៉ុន្តែត្រូវ បានជនសង្ស័យ និយាយថា គេពុំ ដឹងនោះទេ ព្រោះមានអ្នកខ្ចីបន្តពីគេទៀត គេមិនដឹងថា គេយកទៅស៊ី គ្រឿងឬយ៉ាងណានោះទេ បន្ទាប់ មក ទើបរូបគេ មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្តរាគមន៍ ប៉ុន្តត្រូវបាននគរបាលឲ្យទៅ ដោះស្រាយគ្នាសិនទៅ ពីព្រោះអ្នកទាំងពីរ គឺជាអ្នកធ្វើការជាមួយគ្នា។
បុរសខាងលើបានបន្ថែមថា ម៉ូតូនេះត្រូវរូបគេខ្ចីរបស់ឪពុក យកមកជិះដើម្បីធ្វើការ ពីព្រោះបើមិន មានរបស់ ជិះត្រឹមត្រូវ វាពិបាកធ្វើការណាស់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!