បុរសម្នាក់ទើបតែទិញក្របី ស្រាប់តែត្រូវក្របីវ័ធស្លាប់ ខណៈនាំក្របីចុះពីរថយន្ត ហើយដឹកទៅផ្ទះ
(ពោធិ៍សាត់)៖ គួរឲ្យអាសូរណាស់លោកអើយ បុរសម្នាក់ទើបតែទិញក្របីបាន ហើយត្រូវក្របីវ័ធស្លាប់ ខណៈដឹកក្របីចុះពីលើរថយន្តហើយដឹកទៅផ្ទះ។ ហេតុការណ៍ដែលគួឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ាត់ ឡេះ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅទិញក្របី ពេលទិញបានហើយនោះ បានទម្លាក់ចុះក្របីពីរថយន្ត រួចដឹកទៅផ្ទះ ស្រាប់តែមិនដឹងជាយ៉ាងម៉េច ពេលទៅដល់ផ្ទះ ក្របីក៏ស្រាប់តែស្ទុះទៅវ័ធបុរសរងគ្រោះចំដើមទ្រូង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ បច្ចុប្បន្នសាកសពបុរសរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរឥស្លាម៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានក្មេងប្រុសម្នាក់ដេញក្របីទៅឃ្វាលត្រូវក្របីខ្លួនឯងវ័ធធ្លាយពោះវៀនមួយទ្រេលមកក្រៅគួរឲ្យញាក់សាច់ កាលពី ថ្ងៃទី១៣ តុលា ២០១៥ នៅឯវាលស្រែចម្ងាយ១គីឡូម៉ែត្រពី ភូមិស្ថិតក្នុងភូមិសំរោង ឃុំជ្រៃធំ ស្រុករមាសហែក។
បើតាមបុរសជាឪពុកបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ឈ្មោះសៅ លៅ អាយុ១៤ឆ្នាំ បានដេញក្របីទៅឃ្វាលនៅឯវាលស្រែក្រោយផ្ទះចម្ងាយប្រមាណ១គីឡូម៉ែត្រ មិនដឹងយ៉ាងម៉េចស្រាប់តែក្របីញីមួយក្បាលនោះស្ទុះមកវ័ធត្រូវមួយស្នែងចំ.ពោះធ្លាយពោះវៀនមកក្រៅមួយទ្រេល ហើយត្រូវក្មេងៗទៅឃ្វាលក្របីជាមួយគ្នាហៅចាស់ទុំឲ្យសែងមកភូមិរួចហៅរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ តែដោយរបួសធ្ងន់ធ្ងរពេក លោកគ្រូពេទ្យក៏បញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល។
ក្រុមគ្រួសារបានប្រាប់ឲ្យឹងថា មិនទាន់ដឹងវាសនាកូនប្រុសរបស់គាត់យ៉ាងណាទេ ពីព្រោះកំពុងនៅបន្ទប់សង្គោះបន្ទាន់នៅឡើយ ដោយសារបាត់បង់ឈាមច្រើន និងធ្លាយពោះវៀន។ ចំពោះក្របីក្រុមគ្រួសារចាប់ចងទុកនៅផ្ទះ និងត្រៀមលក់ឲ្យឈ្មួញ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!