មនុស្សស្រីចង់បានបុរសប៉ិនកំប្លែងធ្វើជាសង្សារ
បើយើងចេះនិយាយរឿងអស់សំណើចនោះ វាតែងតែក្លាយទៅជាមន្តស្នេហ៍មួយធ្វើអោយមនុស្សស្រីចូលចិត្តដល់ ថ្នាក់ទន់ជង្គង់បាន។ មនុស្សស្រីប្រហែលជាទះស្មាអ្នកយ៉ាងខ្លាំងទៀតផង បើសិនជាអ្នកធ្វើអោយនាងសើចគ្រប់ពេលនោះ។ ដូច្នេះ យើងខ្ញុំនឹងបង្ហាញនូវហេតុផលខ្លះៗ ថាតើហេតុអ្វីបានជាមនុស្សស្រីចូលចិត្ត ឬចង់បានបុរសពូកែកំប្លែងធ្វើជាសង្សារ។
បុរសដែលពូកែកំប្លែង តែងតែមានការកម្សាន្តច្រើន
ការទៅដើរលេងជាមួយបុរសដែលប៉ិនកំប្លែងច្រើន នឹងមិនធ្វើអោយមនុស្សស្រីធុញទ្រាន់ឡើយ នេះក៏ព្រោះតែទឹកមុខបែបគួរអោយចង់សើច និងភាពកំប្លែងរបស់មនុស្សប្រុសតែម្តង។ មនុស្សប្រុសប្រហែលជាអាចធ្វើអោយមនុស្សស្រីសើចខ្លាំង ទាំងទឹកមុខនៅស្ងួតទៀតក៏មានដែរ។ ការណាត់ជួបគ្នាជាមួយបុរសដែលកំប្លែង គឺជារឿងមួយភ្ញាក់ផ្អើលណាស់ ព្រោះមនុស្សនឹងចង់តាមដាននូវអាកប្បកិរិយារប៉ិលរប៉ូចរបស់គេបន្តទៀត ។
ជាមនុស្សច្នៃប្រឌិត
បើយើងសួរអ្នកនិពន្ធទាំងអស់ថា តើអ្វីដែលជាកន្លែងពិបាកបំផុតនោះ? ពួកគេនឹងនិយាយថា វាច្រើនតែទាក់ទងនឹងឈុតឆាកកំប្លែងតែម្តង។ បើសិនជាបុរសម្នាក់នោះ ជាមនុស្សកំប្លែងមែន គាត់ប្រហែលជាមានចំណេះដឹងយ៉ាងទូលំទូលាយក្នុងការបង្កើតនូវបញ្ហា និងសកម្មភាពណាមួយ ដែលស្រដៀងគ្នានឹងភាពកំប្លែងមុនៗប្រកបដោយភាពច្នៃប្រឌិតជា មិនខានឡើយ។
ជាមនុស្សចូលចំណោមគេចុះ
បុរសប៉ិនកំប្លែង ច្រើនតែមានជីវិតរីករាយ។ គេអាចលុបបំបាត់នូវស្ថានភាពដែលពិបាកៗ ក្នុងសង្គមដែលគេរស់នៅបានជាមួយនឹងការបញ្ចូលភាពកំប្លែងរបស់គេ តែម្តង។ ការណាត់ជួបជាមួយបុរសបែបកំប្លែងៗ គឺជារឿងងាយទេ ហើយអ្នកក៏មិនបាច់បារម្ភថា អ្នកទុកគេចោលនៅក្នុងចំណោមមនុស្សចម្លែកៗជាច្រើនដែរ ព្រោះគេនឹងចេះប្រើវិធីធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនបាន យ៉ាងងាយស្រួលបំផុត។
ពួកគេជាមនុស្សមានជំនាញក្នុងការសង្កេតយ៉ាងល្អ
អ្នកកំប្លែងជាមនុស្សដែលប៉ិនធ្វើការសង្កេតទៅលើមនុស្ស និងអ្វីៗនៅជុំវិញខ្លួនពួកគេណាស់។ នោះហើយទើបជាមូលហេតុដែលធ្វើអោយពួកគេចេះរកទំនុកនិយាយពីរឿងគួរ អោយចង់សើចបាន។ ដូច្នេះ មនុស្សស្រីនឹងតែងតែមើលឃើញមនុស្សបែបនេះប្រើអារម្មណ៍ខ្លាំងទៅលើ អ្វីៗនៅជុំវិញខ្លួនជាមិនខានទេ។
ពួកគេនឹងធ្វើអោយអ្នកមានអារម្មណ៍ថា “មានសុវត្ថិភាព”
មនុស្សស្រីអាចរស់នៅជាមួយគេបានយ៉ាងស្រួល។ មនុស្សស្រីភាគច្រើននឹងមានអារម្មណ៍ថា មានសុវត្ថិភាព និងផាសុខភាពនៅពេលបានរស់នៅជុំវិញបុរសដែលពួកគេធ្វើអោយសើច។ អត្តចរិករបស់គេនឹងបង្រៀនមនុស្សអោយចេះសើចចំពោះខ្លួនឯង និងភាពពុំសមហេតុផលនៃជិវិតផងដែរ។ អ្វីដែលល្អនោះគឺ គេចេះប្រើវិធីធ្វើយ៉ាងណាអោយមនុស្សមានភាពកក់ក្តៅក្នុងជីវិត តាមរយៈភាពក្រម៉ិចក្រមើមរបស់គេតែម្តង។
គាត់ជាមនុស្សដែលមានទំនុកចិត្ត
មានតែបុរសប៉ិនកំប្លែងទេ ដែលអាចបង្កើតភាពអស់សំណើចអំពីខ្លួនឯងសម្រាប់ការកម្សាន្តរបស់ អ្នកដទៃ។ គេប្រហែលជាមិនមានទំនុកចិត្តលើខ្លួនឯងទាំងស្រុងនោះទេ តែគេពិតជាមានការធានាលើខ្លួនឯងទាំងស្រុងតែម្តងបាន។
គេផ្តល់ស្នាមញញឹមលើមុខរបស់អ្នក
មនុស្សពិតជាមិនអាចខឹងចំពោះបុរសដែលធ្វើអោយនាងសើចនោះបានយូរឡើយ ។ គ្រាន់តែជាស្នាមញញឹមចំអកមួយនឹងធ្វើអោយនាងភ្លេចថា ហេតុអ្វីបានជានាងមិនសប្បាយចិត្តនឹងរូបគេទៅហើយ។ គេនឹងធ្វើអោយនាងសើចរហូតដល់ហៀរទឹកភ្នែកទៀត បើសិនជានាងនៅតែបន្តរក្សាទំនាក់ទំនងជាមួយគ្នាទៀត៕
------------
ដកស្រង់ពី៖ គេហទំព័រសុខភាព (http://www.health.com.kh)
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!