ឌួង លីនដា បដិសេធរឿងវះកាត់កែសម្ផស្ស យកទម្រង់មុខដូច ម៉ៃ ដាវីកា

 
 

ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ Sun Super Model កញ្ញា ឌួង លីនដា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនក៏ដូចជា បណ្តាញទំនាក់ទំនងសង្គម ធ្វើការប្រៀបប្រដូចនាងទៅ និង តារាល្បីថៃ នាង ម៉ៃ ដាវីកា ថានាងបានយកមុខនាង ទៅធ្វើការះកាត់ ដើម្បីយកទម្រង់មុខឲ្យ ដូចទៅ និងតារាថៃរូបនោះ ។

ពាក់ព័ន្ធព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួនរូបនេះ ចេញមុខប្រតិកម្មថា នាងមិន បានធ្វើការវះកាត់ ដើម្បីយកទម្រង់មុខ ដូចតារាថៃឡើយហើយម្យ៉ាង បើតាមនាងមើលទម្រង់មុខ នាងនិងតារាថៃរូបនោះ គឺមិនដូចគ្នាឡើយ ។

ជួបសម្ភាសន៍ជាមួយ LookingTODAY កញ្ញា ឌួង លីនដា បានប្រាប់ឲ្យដឹងថា កន្លងមកធ្លាប់មានអ្នកយល់ច្រឡំ និងគិតថានាងមានមុខមាត់ដូចតារាថៃល្បី ម៉ៃ ដាវីកា តែអ្វីដែលនាងចង់បកស្រាយនោះ គឺមិនមែនជាការពិតទេ ព្រោះថាមុខនាងនិងគាត់មិនដូចគ្នាទេ ហើយនាងក៏មិនធ្លាប់មានក្តីស្រមៃ ចង់ធ្វើការវះកាត់ទម្រង់ ដូចអ្នកណាម្នាក់ឡើយ។ បើនិយាយទៅតារាថៃរូបនេះ នាងស្រលាញ់ពេញចិត្តទុកត្រឹមតែជា Idol តែមិនដែលគិតថាចង់កែមុខមាត់ឲ្យដូចទេ។

តារាស្រីវ័យក្មេង ដែលចូលប្រឡូក ក្នុងវិថីសិល្បៈប្រមាណ៣ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «តាមពិតទៅខ្ញុំទទួល ស្គាល់ថាខ្ញុំធ្លាប់កែច្រមុះ តែដោយសារតែ ក្តីស្រលាញ់ ចង់ស្អាតតែសម្រាប់ទម្រង់មុខ និងចំណុចផ្សេងៗទៀត គឺខ្ញុំមិនបានវះកាត់កែ ដូចការលើកឡើងទេ ហើយខ្ញុំរឹតតែមិនចង់ឲ្យ មានការប្រៀបប្រដូចបែបនេះទេ ដោយសារតែខ្ញុំខ្លាច ទស្សនិកជនមានការខឹង សម្បារនិងយល់ច្រឡំ»៕

ប្រភព ៖ ដើមអម្ពិល

 កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថាកញ្ញា ដួង លីនដា ជាតារាម៉ូដែលស្រីវ័យក្មេងម្នាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យសិល្បៈ ដែលជារឿយៗតែងឃើញរូបនាង តាមបណ្តាស្ពតពាណិជ្ជកម្មនានា។

ចំពោះតារាម៉ូដែលស្រីរូបនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានគេប្រៀបប្រដូចនាង ទៅនឹងតារាស្រីថៃម្នាក់ នាង Davika ផងដែរ ដែលមានមុខ ពិតជាស្រដៀងគ្នា បើមើលកាន់តែយូរ។

ហើយជាពិសេស បើក្រឡេកមើលគណនីហ្វេសប៊ុករបស់នាង ឈ្មោះ Linda Doung ក៏តែងបង្ហោះរូប Davika ជារឿយៗផងដែរ ប្រហែលជានាង ស្រលាញ់ និងចូលចិត្ត Davikaខ្លាំងហើយមើលទៅ។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានមតិមួយចំនួន បានបញ្ចេញយោបល់ថា តាមពិតទៅ មុខមាត់របស់កញ្ញា ដួង លីនដា មិនបានមុខដូចនាង Davika នោះទេ តែដោយសារ តែកែសម្ផស្សត្រង់ទម្រង់មុខ ចង្ការ ច្រមុះ ទើបមើលទៅស្រដៀងគ្នាបន្តិច។

យ៉ាងណាមិញ ចំពោះរឿងកែសម្ផស្សនេះដែរ វាគ្រាន់តែការនិយាយតៗគ្នា របស់អ្នកលេងបណ្តាញសង្គម ដោយផ្អែកមើលតាមរូបថតចាស់ៗរបស់នាងតែប៉ុណ្ណោះ តែការពិតយ៉ាងណានោះ គឺកញ្ញាលីនដា មិនទាន់ចេញមុខបំភ្លឺដល់សារធាណ​ៈជននៅឡើយទេថា នាងពិតជាកែសម្ផស្ស ដើម្បីឲ្យដូចនាង Davika មែនឬយ៉ាងណា៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម