តារាល្បីៗ ៤ រូបជាកូនកាត់ខ្មែរ-អ៊ីស្លាម
នៅក្នុងចង្កោមសិល្បៈខ្មែរ មានតារាជាកូនកាត់បរទេសនៅប៉ែកអឺរ៉ុបជាច្រើន តែថ្ងៃនេះ Sabay សូមបង្ហាញឈ្មោះតារាល្បីៗ ៤ រូបជាកូនកាត់ខ្មែរ-អ៊ីស្លាម វិញម្ដង៖
១.ណាតាហ្សា
រូបភាព៖ផ្ដល់ឲ្យ
ណាតាហ្សា បានបើកចំហរឿងរ៉ាវ និងការពុះពារជម្នះប្រពៃណីដើម្បីបានក្លាយជាតារា។ នាងធ្លាប់បានប្រាប់ថា Sabay “ខ្ញុំជាកូនខ្មែរ-អ៊ីស្លាម ដូចនេះមានការលំបាកខ្លាំងណាស់ មុនពេលអាចក្លាយជាអ្នកសិល្បៈមួយរូប”។ ណាតាហ្សា មានឪពុកម្ដាយជាជនជាតិខ្មែរ-អ៊ីស្លាម តែម្ដង។
២.លី វ៉ាហេទ
រូបភាព លី វ៉ាហេទ កំពុងហ្វឹកហាត់
លី វ៉ាហេទ គឺជាខ្សែការពារវ័យក្មេងរបស់ក្រុមបឹងកេតអង្គរ ដែលមានឪពុកម្ដាយជាខ្មែរ-អ៊ីស្លាម តែម្ដង។ អ្នកខេត្តកំពង់ចាមរូបនេះ បានវិវត្តន៍ខ្លួនមកជាតារាបណ្ដើរៗ ដោយរូបគេធ្លាប់បានថតស្ពតពាណិជ្ជកម្ម និងបច្ចុប្បន្នបានក្លាយជាតួឯកក្នុងរឿង“ខូចចិត្តអាជីព” ។
៣.លី ឡានី
រូបភាព៖Facebook
អតីតតារាសម្ដែងប្រុសដែលមានប្រជាប្រិយភាពកាលពីជាង ១០ ឆ្នាំ មុន លី ឡានី ក៏ជាសិល្បករកូនខ្មែរ-អ៊ីស្លាមដែរ។ ប្រិយមិត្តភាគច្រើនមិនធ្លាប់បានដឹងតួឯកប្រុសក្នុងរឿង “ទ្រុងមាសបក្សីស្នេហ៍” មានជាប់ឈាមជ័រអ៊ីស្លាមឡើយ តែក្រោយពេលលោកអាពាហ៍ពិពាហ៍កាលពីពេលថ្មីៗនេះរួចមក ទើបដំណឹងនេះឡើងល្បីសុះសាយ។
៤.សុះម៉ាច
សុះម៉ាច និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ភឿង សក្កណា
កូនប្រុសម្ចាស់បទ “ផ្ញើកងចងដៃ” សុះម៉ាត់ គឺលោក សុះម៉ាច ក៏ជាតារាដែលមានសែស្រឡាយជាប់ខ្មែរ-អ៊ីស្លាមដែរ។ ប្រធានសមាគមសិល្បៈរូបនេះមានម្ដាយជាជនជាតិខ្មែរសុទ្ធ និងឪពុកគឺជាខ្មែរ-អ៊ីស្លាម៕
អត្ថបទ៖ទ្រី រ៉ាវីមើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!