AirAsia ផ្តល់ការហោះហើរ ឥតគិតថ្លៃដល់ ម្ចាស់មេដាយអូឡាំពិក មកពីអាស៊ាន

 
 

បាងកក ៖ AirAsia ថ្ងៃនេះ បានផ្តល់ការធ្វើដំណើរឥតគិតថ្លៃដល់ម្ចាស់មេដាយអូឡាំពិក មកពីអាស៊ាននៅក្នុងកម្មវិធីសមោសរ ដែលរៀបចំឡើងនៅសណ្ឋាគារ JW Marriot Hotel ទីក្រុងបាងកក។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក Tony Fernandes នាយកប្រតិបត្តិ AirAsia Group នាយកប្រតិបត្តិ AirAsia ក្នុងប្រទេស អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា សាស្រ្តាចារ្យរង Chavanee Tongroach ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីផ្នែកកីឡាមកពីបណ្តាប្រទេសអាស៊ាន ព្រមទាំងអត្តពលិកជ័យលាភីផងដែរ។

ម្ចាស់មេដាយមាសនឹងទទួល បានការធ្វើដំណើរឥតគិតថ្លៃពេញមួយជីវិត ខណៈដែលម្ចាស់មេដាយប្រាក់ និងមេដាយសំរឹទ្ធិទទួល បានការធ្វើដំណើរឥតគិតថ្លៃរយៈពេល ៥ ឆ្នាំ និង ៣ ឆ្នាំតាមលំដាប់ផងដែរ។

ម្ចាស់មេដាយទាំងអស់ត្រូវបានផ្តល់ជូនកាត AirAsia BIG ពិសេសជា មាស ប្រាក់ និង សំរឹទ្ធិ ដែលអាចឱ្យ ពួកគាត់ធ្វើដំណើរទៅកាន់ទិសដៅជាង ១២០ ក្នុងបណ្តាញហោះហើរដ៏ធំទូលាយរបស់ AirAsia និង AirAsia X នៅតំបន់អាស៊ី អូស្ត្រាលី មជ្ឈឹមបូព៌ា និងអាហ្វ្រិក។

នាយកប្រតិបត្តិ AirAsia Group លោក Tony Fernandes មានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ ដែលអាចផ្តល់ជូនការហោះហើរ ដោយឥតគិតថ្លៃ ដល់អត្តពលិកដែលបានលើកមុខមាត់តំបន់របស់យើង ជាមួយនឹងឧត្តមភាពរបស់ខ្លួន ក្នុងវិស័យកីឡា។”

ជារឿយៗ កីឡាត្រូវបានមើលរំលងនៅតំបន់អាស៊ាន ប៉ុន្តែសមិទ្ធផលរបស់ពួកគាត់បានបង្ហាញថា យើងអាចល្អជាងគេបំផុតលើពិភពលោក នៅពេលដែលយើងតាំងចិត្តធ្វើវារួមជាមួយ នឹងការគាំទ្រដ៏ត្រឹមត្រូវ។

លោកបន្តទៀតថា “អត្តពលិកអាចហោះហើរ ដោយឥតគិតថ្លៃបានគ្រប់ពេល ហើយប៉ុន្មានដងក៏បានតាមដែលពួកគាត់ចង់។ គ្មាន “ទាល់តែ” គ្មាន “ប៉ុន្តែ” គ្មាន “លក្ខខណ្ឌ” អ្វីទាំងអស់។ យើងសង្ឃឹមថាពួកគាត់ នឹងរីករាយធ្វើដំណើរជាមួយយើង។”

AirAsia គឺជាក្រុមហ៊ុនដឹកអ្នកដំណើរតម្លៃទាបធំជាងគេបំផុតនៅអាស៊ី ដោយគិតលើចំនួនអ្នកដំណើរ ដែលខ្លួនបានដឹកនិងចំនួនយន្តហោះ ដែលខ្លួនមានជាមួយនឹងចំនួននៃការហោះហើរច្រើនដាច់គេ។ AirAsia ក៏ជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ផងដែ រដែលធ្វើការហោះហើរ ទៅកាន់បណ្តាប្រទេសក្នុងអាស៊ានទាំង ១០ រួមទាំងផ្លូវហោះហើរពិសេសជាង ៦០ ថែមទៀតនៅក្នុងតំបន់។

ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវមួយនៅក្នុងការធ្វើដំណើរ និងបច្ចេកវិទ្យា AirAsia ផ្តល់ជូននូវផលិតផល ប្រកបដោយភាពច្នៃប្រឌិតដ៏សម្បូរ បែបដូចជា កម្មវិធីសម្រាប់ទូរសព្ទ ជម្រើសនៃការប្រើសេវាកម្ម ដោយខ្លួនឯងដ៏ទូលំទូលាយ ការប្រើ wifi ពេលកំពុងហោះហើរ មគ្គុទេសក៍សម្រាប់ការធ្វើដំណើរ កាហ្វេដ៏មានឱជារស ការទិញទំនិញរួចពន្ធ តាមអ៊ីនធើណេត Premium Flex និង FlyThru។

FlyThru អនុញាតឱ្យអ្នកដំណើរហោះហើរ ដោយមិនចាំបាច់ប្តូរយន្តហោះទៅ កាន់គ្រប់ទិសដៅនៅក្នុងបណ្តាញធ្វើដំណើរ ដ៏ធំទូលាយរបស់ AirAsia ដោយឈប់តែមួយដងប៉ុណ្ណោះនៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាមណ្ឌលដឹកជញ្ជូនអ្នកដំណើរតម្លៃទាបនៅអាស៊ី និងមណ្ឌលប្តូរជើងហោះហើរដ៏ ងាយស្រួលដទៃទៀតនៅក្នុងប្រទេសថៃ និងឥណ្ឌូនេស៊ី ដោយមិនចាំបាច់ឆ្លងកាត់កន្លែង ត្រួតពិនិត្យអន្តោប្រវេសន៍ រួមជាមួយការបញ្ជូនឥវ៉ាន់ ទៅកាន់ទិសដៅចុងក្រោយតែម្តង។ លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធី និងសកម្មភាពពិសេសៗរបស់ AirAsia តាមរយៈ Twitter (twitter.com/AirAsia) និង Facebook (facebook.com/AirAsia)។

ចុចលើនេះដើម្បីទស្សនាទិដ្ឋភាពនៃពិធីសមោសរ៖




ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម