នៅថ្ងៃនេះ! បណ្តេញជនជាតិ វៀត ណាម ១៣នាក់ ទៅប្រទេសដើមវិញ តាមច្រកព្រំដែនបាវិត, ឆ្នាំ២០១៦ កម្ពុជាបណ្តេញចេញ ជនបរទេសជិត ៣ពាន់នាក់ (Video Inside)

 
 

ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការបណ្តេញចេញ ជនជាតិវៀតណាមខុសច្បាប់ចំនួន ១៣នាក់ ក្នុងនោះមានស្រី២នាក់ ឲ្យត្រឡប់ទៅកាន់ប្រទេសដើម របស់ខ្លួនវិញតាមច្រកព្រំដែនបាវិត។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានថ្លែងថា ជនជាតិវៀតណាមទាំង១៣នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនកាលពីពេលថ្មីៗ នៅក្នុងខេត្តសៀមរាប ស្ទឹងត្រែង និងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយរកឃើញថា ពួកគេចូលមករស់នៅ ដោយខុសច្បាប់ និងធ្វើការដោយខុសច្បាប់។ 

បើតាមលោកឧត្តមសេនីយ៍ ក្នុងឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិបរទេស ខុសច្បាប់ ទៅកាន់ប្រទេសដើមខ្លួនវិញ ចំនួន ២៧៨៤នាក់ ក្នុងនោះស្រីមានចំនួន ៥៥៦នាក់ ស្មើរនឹង៥៦សញ្ជាតិ។ ដោយឡែក បើគិតចំនួនរយះពេល៣ឆ្នាំ នៃការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍មក គឺសមត្ថកិច្ចបានធ្វើការបណ្តេញជនជាតិបរទេស ចំនួន ១.១០៦៩នាក់ ក្នុងនោះស្រីមានចំនួន ១៥៥៦នាក់ ស្មើរនឹង ៦៨សញ្ជាតិ៕



ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការបណ្តេញចេញ ជនជាតិវៀតណាមខុសច្បាប់ចំនួន ១៣នាក់ ក្នុងនោះមានស្រី២នាក់ ឲ្យត្រឡប់ទៅកាន់ប្រទេសដើម របស់ខ្លួនវិញតាមច្រកព្រំដែនបាវិត។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានថ្លែងថា ជនជាតិវៀតណាមទាំង១៣នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនកាលពីពេលថ្មីៗ នៅក្នុងខេត្តសៀមរាប ស្ទឹងត្រែង និងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយរកឃើញថា ពួកគេចូលមករស់នៅ ដោយខុសច្បាប់ និងធ្វើការដោយខុសច្បាប់។

បើតាមលោកឧត្តមសេនីយ៍ ក្នុងឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិបរទេស ខុសច្បាប់ ទៅកាន់ប្រទេសដើមខ្លួនវិញ ចំនួន ២៧៨៤នាក់ ក្នុងនោះស្រីមានចំនួន ៥៥៦នាក់ ស្មើរនឹង៥៦សញ្ជាតិ។ ដោយឡែក បើគិតចំនួនរយះពេល៣ឆ្នាំ នៃការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍មក គឺសមត្ថកិច្ចបានធ្វើការបណ្តេញជនជាតិបរទេស ចំនួន ១.១០៦៩នាក់ ក្នុងនោះស្រីមានចំនួន ១៥៥៦នាក់ ស្មើរនឹង ៦៨សញ្ជាតិ៕

ប្រតិបត្តិការនោះ ធ្វើឡើងកាលពីថ្ងៃទី០៧ កញ្ញា ២០១៦ ស្ថិតនៅចំណុចល្វែងខាងក្រោយផ្សារ

សារឿនយ៉ានី ស្ថិតក្នុងភូមិតាឡី ក្រោមការសម្របសម្រួល ដោយលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

មន្ត្រីនគរបាលឱ្យដឹងទៀតថា ការចុះឃាត់ខ្លួនជនអន្តោប្រវេសន៍ខាងលើ គឺបន្ទាប់ពីការស្រាវជ្រាវ និងទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានដឹង និងឃើញជនជាតិវៀតណាមទាំងនោះ ស្នាក់នៅយ៉ាងពពាក់ពពូន នៅចំណុចខាងលើ។

ដោយមានការសង្ស័យ ទើបប្រជាពលរដ្ឋរាយការណ៍ ជូនកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយដ្ឋានអន្តោប្រវេសន៏ ក្រសួងមហាផ្ទៃឲ្យចុះទៅឃាត់ខ្លួន ធ្វើការត្រួតពិនិត្យរកលិខិតស្នាមផ្សេងៗ ហើយឃើញថា ពួកគេឆ្លងដែននិងស្នាក់នៅដោយមិនស្របច្បាប់ឡើយ ។

ពួកគេបានស្នាក់នៅ ក្នុងផ្ទះល្វែងខាងលើជុំគ្នា ហើយនៅពេលថ្ងៃនាំគ្នាចេញទៅធ្វើការនៅតាមទីកន្លែងនានាបាត់ៗ លុះដល់ពេលយប់ ទើបវិលត្រឡប់ចូលផ្ទះនោះវិញ ។ ដូច្នេះ បើរកពេលថ្ងៃ ឬពេលយប់ មិនអាចឃើញពួកគេស្នាក់នៅទីនោះទេ ទាល់តែរកពេលព្រលឹមទើបជួប ហើយបន្ទាប់ពីស្រាវជ្រាវដឹងច្បាស់ហើយ ក៏បានឆ្មក់ចូលទៅបង្ក្របតែម្ដង ។

ប្រភពដដែលបន្តថា ក្នុងចំណោមជនជាតិវៀតណាម ទាំង១៣៧នាក់នោះ មានស្រីម្នាក់ កុមារាម្នាក់ ហើយមាន៩នាក់ គ្មានលិខិតឆ្លងដែន និងសៀវភៅការងារឡើយ ។ ចំណែក១២៨នាក់ទៀត មានលិខិតឆ្លងដែន ប៉ុន្តែគ្មានសៀវភៅការងារ ។ ដូច្នេះ ពួកគេសុទ្ធតែអត់ស្របច្បាប់ទាំងអស់ ។

ក្រោយពេល ធ្វើការត្រួតពិនិត្យរួចរាល់ ត្រូវកម្លាំងបានសម្រេចឃាត់ខ្លួនតែ៩នាក់ប៉ុណ្ណោះ កសាងសំណុំរឿងចាត់ការតាមច្បាប់ ព្រោះអត់ទាំងលិខិតឆ្លងដែន និងសៀវភៅការងារ រីឯ១២៨នាក់ទៀត មានលិខិតឆ្លងដែន តែគ្មានសៀវភៅការងារនោះ ត្រូវបានដកហូតលិខិតឆ្លងដែន បន្ទាប់មកបាននាំទៅកាន់ អគ្គនាយកដ្ឋានចាត់ការតាមផ្លូវច្បាប់ ។ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម