កន្លែងអង្គុយឥតគិតថ្លៃ ៣លានកន្លែង ពី AIRASIA ត្រលប់មកវិញហើយ
AirAsia កំពុងផ្តល់ជូនកន្លែងអង្គុយឥតគិតថ្លៃទៅ កាន់ទិសដៅធ្វើដំណើរគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងបណ្តាញហោះហើរ ដ៏ធំទូលាយរបស់ខ្លួនជាថ្មីម្តងទៀតហើយ។
អ្នកដំណើរអាចកក់កន្លែងអង្គុយបានចាប់ពីតម្លៃ 0 ដុល្លារ* ឡើងទៅតាមរយៈ airasia.com ឬកម្មវិធីសម្រាប់ទូរសព្ទរបស់ AirAsia ចាប់ពីថ្ងៃ ៥ កញ្ញា ២០១៦ រហូតដល់ ១១ កញ្ញា ២០១៦ សម្រាប់ការធ្វើដំណើរពីថ្ងៃ ៦ កុម្ភៈ ២០១៧ ដល់ ២៨ តុលា ២០១៧។
ទិសដៅធ្វើដំណើរដែលកំពុងផ្តល់ជូននឹងហោះហើរត្រង់ពី ភ្នំពេញ និង សៀមរាប ទៅ បាងកក និង កូឡាឡាំពួរ។
នៅក្នុងកំឡុងពេលនេះ អតិថិជនអាចធ្វើដំណើរ ទៅកាន់ទិសដៅផ្សេងៗទៀត ដូចជា ភូកេត ក្រាប់ប៊ី ឈៀងម៉ៃ ប៉េណាង យ៉ាំងហ្គូន និងទិសដៅជាច្រើនទៀត ជាមួយតម្លៃដ៏ទាប។
លើសពីនេះទៅទៀត អតិថិជនដែលធ្វើដំណើរតាមរយៈ AirAsia X នឹងអាចរីករាយជាមួយតម្លៃចាប់ពី ១២១ ដុល្លារ* ទៅកាន់ តៃប៉ិ ហ្គោលខូស ស៊ីដនី និងទិសដៅជាច្រើនទៀត។
សមាជិក AirAsia BIG អាចប្រើ BIG Points របស់ខ្លួនដើម្បីប្តូរយកកន្លែងអង្គុយតម្លៃពិសេសតាមរយៈ airasiabig.com ខណៈអតិថិជនដែល និយមតម្លៃពិសេសជាកញ្ចប់សម្រាប់ការធ្វើដំណើរ និងសណ្ឋាគារអាចចាប់យកឱកាសនេះ ពីកម្មវិធីនេះបានតាមរយៈ airasiago.com។
លោក Tassapon Bijleveld នាយកប្រតិបត្តិក្រុមហ៊ុន Thai AirAsia មានប្រសាសន៍ថា “AirAsia ប្តេជ្ញាបន្តនាំមក ជូនអតិថិជនរបស់ខ្លួននូវតម្លៃ ដ៏ទាបបំផុត ហើយគ្មានកម្មវិធីណាដែលមានតម្លៃទាប ជាងនេះទៀតឡើយ។ កម្មវិធីពិសេសតម្លៃសូន្យរបស់យើងអនុញាតឱ្យអតិថិជនសន្សំសំចៃពី ការចំណាយលើថ្លៃធ្វើដំណើរ ដែលអាចឱ្យពួកគាត់ធ្វើការចំណាយដោយសេរីបន្ថែមទៀត សម្រាប់ការសម្រាកលំហែរ ឬសូម្បីតែផលិតផលផ្សេងទៀត របស់យើងប្រសិនបើពួកគាត់ចង់។
“នេះគឺជាពេលវេលាដ៏ពិសេស យើងផ្តល់ជូនសមាជិក AirAsia BIG និងដៃគូផ្សេងទៀតនូវការកក់ សម្រាប់កម្មវិធីនេះមុនគេ ដើម្បីជាការថ្លែងអំណរគុណចំពោះភក្តីភាពរបស់ពួកគាត់។ តែយើងអាចធានាបានថា ជាមួយកន្លែងអង្គុយរហូតដល់ទៅ ៣ លាន គឺយើងមានលើសពីគ្រប់គ្រាន់ សម្រាប់អ្នកទាំងអស់គ្នា។”
AirAsia ត្រូវបានផ្តល់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតឈានមុខគេនៅលើពិភពលោករយៈពេល ៨ ឆ្នាំជាប់ៗគ្នា ហើយ AirAsia X បានឈ្នះពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អ បំផុតលើពិភពលោក ដែលមានកន្លែងអង្គុយល្អជាងគេ និងកៅអីល្អជាងគេជាលើកទី ៤ នៅក្នុងកម្មវិធីពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោករបស់ Skytrax នៅទីក្រុង Farnborough ចក្រភពអង់គ្លេស។
លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធី និងសកម្មភាពពិសេសៗរបស់ AirAsia តាមរយៈ Twitter (twitter.com/AirAsia) និង Facebook (facebook.com/AirAsia)។ * តម្លៃគោលសម្រាប់ការធ្វើដំណើរមួយជើងមិនរួមបញ្ចូលពន្ធ និងតម្លៃសេវាកម្ម។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!