ពុទ្ធោ ! ជីវិតមនុស្ស៥នាក់នៅឡាន
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ស្លាប់ភ្លាមមួយរំពេច ឯ៤នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈបើករថយន្តយ៉ាងលឿន រួចបួងចង្កូតធ្លាក់ថ្នល់ជាតិ ចូលប្រឡាយក្រឡាប់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ១៣៣ ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6578 បើកបរដោយបុរសម្នាក់ឈ្មោះ សុក អាយុ៣៧ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ រថយន្តខាងលើបានធ្វើដំណើរ ពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានវាក់នឹងគោយន្តកន្ត្រៃ ពេលនោះអ្នកបើកបរទាញចង្កូត គេចជ្រុលធ្លាក់ពីថ្នល់ជាតិ ធ្លាក់ចូលប្រឡាយក្រឡាប់ បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ជឿន អាយុ៣៥ឆ្នាំ មានទីលំនៅស្រុកឆ្លូងខេត្តក្រចេះ ស្លាប់នៅនឹងកន្លែង ចំណែកមនុស្ស៤នាក់ទៀត ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសត្រូវបានដឹកទៅសង្គ្រោះ នៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ ដោយឡែករថយន្តត្រូវបានយកទៅ រក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត រថយន្ត១គ្រឿងរេចង្កូត បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់៣នាក់ ហើយបើកគេចខ្លួនបាត់ស្រមោល។ រថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បានបុកម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ ក្រោយមករថយន្ដបង្កបានបើកគេច បាត់ស្រមោល នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ត្រង់ចំណុចភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ៣នាក់ជិះម៉ូតូម៉ាក Honda Wave មួយគ្រឿង គ្មានផ្លាកលេខ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនស្គាល់ម៉ាក បានបោះពួយយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសទិសគ្នា ក៏បានឆ្លងគំនូសមកបុកម៉ូតូពេញទំហឹងរួចគេចខ្លួនបាត់ភ្លាមៗ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះ រូ ប៊ុនរ៉ី អាយុ២៣ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង រងរបួសធ្ងន់ ទី២- ឈ្មោះ ង៉ា អាយុ១៧ឆ្នាំ រស់នៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង រងរបួសបាក់ថ្គាម និងបាក់ជើងខាងឆ្វេង និងទី៣- មិនស្គាល់អត្តសញ្ញាណ រងគ្រោះបាក់ជើងខាងឆ្វេង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងតាមរករថយន្តបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនរងគ្រោះទាំង៣ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!